ដល់ពេលអភិក្រមទាំង៥របស់សម្ដេចតេជោហ៑ុនសែនចេញវៈកាត់មន្ត្រី ពុករលួយ
……..!
ខេត្តបន្ទាយមានជ័យ ៖ យោងតាមសេចក្តីរាយការណ៍ពីមន្ត្រីច្រកទ្វារអន្តរៈជាតិប៉ោយប៉ែត បានឲ្យដឹងថា លោក នូ ស៊ីថា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ ទើបតែទទួលបានតំណែងជាប្រធានសាខាគយនិងរដ្ឋាករ កាលពីថ្ងៃទី២១ខែមករាឆ្នាំ២០១៩នេះ។ លោកនូ ស៊ីថា កំពុងដើតាមគន្លងចាស់ ប្រើតួនាទី ជាមេសាខាគយប្រចាំខេត្តបន្ទាយមានជ័យ ប្រព្រឹត្តអំពើពុករលួយឃុបឃិតគ្នាជាមួយឈ្មួញ បានយ៉ាងស្ទាត់ផងដែរ?ក្នុងការគៀងគរ ក្រុមឈ្មួញរកស៊ី នាំទំនិញចេញចូលពីខ្មែទៅថៃ និងពី ថៃមកខ្មែរទាំងស្របច្បាប់និងមិនស្របច្បាប់មកកាន់ប្រទេសកម្ពុជា ។
ប្រភពបន្តថា លោកនូ ស៊ីថា មុនពេលបានមកធ្វើជាប្រធានសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ លោកនូសុីថាជាម ន្ត្រីគយ បុគ្គលរូបនេះក៏ជាមេឈ្មួញឈើដ៏ល្បីឈ្មោះម្នាក់ផងដែរ ហេតុដូចនេះហើយលោកនូ ស៊ីថា មានលុយសល់វាល់លានដុល្លារទើបតូយកតំណែងធ្វើជាមេគយខេត្តត្បូងឃ្មុំយ៉ាងពេញចិត្តពេញថ្លើមបំផុត។
តាមប្រភពពីក្រុមឈ្មួញរកស៊ីមួយចំនួន បានបង្ហើបឲ្យដឹងថា លោក នូ ស៊ីថា ជាស្តេចក្រាញ់ដ៏មានអំណាចបំផុតប្រចាំខេត្តត្បូងឃ្មុំ ហើយសូម្បីតែឈ្មួញរកស៊ីដឹកឈើទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាម និងឈ្មួញដែលរកស៊ីនាំទំនិញពីវៀតណាមមកកាន់ប្រទេសកម្ពុជា តាមច្រកទន្លេចាម ច្រកដួង៧ដើម និងច្រកអន្តរជាតិត្រពាំងផ្លុង រួមទាំង ច្រករបៀងមួយចំនួនផ្សេងៗជាច្រេីនទៀតក៏សុទ្ធតែត្រូវបង់ក្បាលឡាន ជូនមន្ត្រីគយ ដែលលោក នូ ស៊ីថា ពង្រាយឲ្យចាំយកលុយនោះផងដែរ បើមិនដូច្នេះទេប្រាកដជាមានការបង្ក្រាបជាក់ជាមិនខានឡើយ ។ ប្រភពបន្តថា លោកនូសុីថា ខំរកលុយស្រង់ដើមយ៉ាងតក់ក្រហល់បន្ទាប់ពីទទួលបានតំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ រួចមកបានឃុបឃឹតគ្នាជាមួយមេឈ្មួញធំៗឲ្យបង់លុយប្រចាំខែយ៉ាងក្រាស់ក្រែលក្នុងមួយខែៗ សំរាប់ទុកទប់តំណែង ជាប្រធានសាខាគយ ដោយបង់លុយជូនលោកគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាធ្វើជាខ្នងបង្អែកដ៏រឹងមាំទៀតផង។
គួររំឭកថា ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងចាប់ផ្តើមបោសសំអាតមន្ត្រីខិលខូច មន្ត្រីលាមកពុករលួយនៅក្នុងស្ថាប័នរដ្ឋនានាខណ:ពេលដ៏ខ្លីខាងមុខនេះសម្តេចនឹងប្រកាសបើកយុទ្ធនាការកំចាត់អំពើពុករលួយនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមុនគេបន្ទាប់ពីសម្តេចតេជោបានខិតខំប្រឹងប្រែងរាល់ថ្ងៃដើម្បីផ្សាភ្ជាប់គ្នាជាមួយនឹងបេះដូងរាស្ត្រ ។
មន្ត្រីគយតូចតាចមួយចំនួនតាមច្រកព្រំដែន នៃខេត្តនាំគ្នាត្អូញត្អែរពីការបាត់បង់ប្រភពចំណូលរបស់ខ្លួន ព្រោះថាចាប់តាំងពីលោក នូ ស៊ីថា ឡើងគ្រប់គ្រងតំណែងជាប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ពីពេលណាមកគឺគាត់ (លោក នូ ស៊ីថា) បានក្តោបក្តាប់ប្រភពចំណូលសេដ្ឋកិច្ចមិនឲ្យរបូតមួយករណីណាឡើយ ធ្វើឲ្យមន្ត្រីគយតូចតាចខ្លះស្ទើរតែរកលុយចាក់សាំងឡាន ឬសាំងម៉ូតូប្រចាំថ្ងៃស្ទើរតែមិនបានផង ដោយសារចំណូលមួយភាគធំនោះត្រូវបានហូរចូលក្នុងហោប៉ៅឯកជនរបស់លោកនូ ស៊ីថាតែម្នាក់ឯងគឺគ្មានការយោកយល់ឲ្យកូនចៅបានសើមមាត់សើមកនោះទេ បើនិយាយពីចំណូលរដ្ឋវិញមិនមានការកើនឡើងទេ ព្រោះតែការប្រព្រឹត្តអំពើពុករលួយរបស់លោកនូ ស៊ីថា មេគយមុខលុយរូបនេះគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ធ្វើការងារតាមរបៀបជិះសេះលែងដៃ មិនខ្វល់ខ្វាយនឹងយកចិត្តទុកដាក់ចំពោះការបាត់បង់ប្រាក់ពន្ធចំណូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗនោះឡើយ។
ចំណែកឯការយកលុយក្រៅបញ្ជីរដ្ឋរបស់មន្ត្រីគយប្រចាំខេត្តដែលដឹកនាំដោយ លោក នូ ស៊ីថា កំពុងមានការរិះគន់យ៉ាងខ្លាំងថា គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន បណ្ដាលឱ្យបាត់បង់ប្រាក់ចំណូលរបស់រដ្ឋយ៉ាងសន្ធឹកសន្ធាប់ផងដែរ ?ករណីបែបនេះត្រូវបានប្រជាពលលរដ្ឋលើកឡើងថាទំនិញគេចពន្ធចូលមកជារៀងរាល់ថ្ងៃ បើសង្ឃឹមទៅលើលោក នូ ស៊ីថា ទប់ស្កាត់ប្រមូលពន្ធជូនរដ្ឋនោះគឺគ្មានសង្ឃឹមឡើយ ប៉ុន្តែទោះជាយ៉ាងនេះក្តី មានការស្នើដល់គណៈ កម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ របស់រដ្ឋសភាជួយធ្វើការស៊ើបអង្កេត ពីប្រភពចំណូលមិនប្រក្រតីរបស់លោក នូ ស៊ីថា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យផង។
ពាក់ព័័ន្ធឹងការបែកធ្លាយរឿងអាស្រូវរបស់លោកនូ ស៊ីថា ប្រព្រឹត្តអពើពុករលួយរហូតមានលុយសល់វាល់លានដុល្លារយកទៅសង់វីឡាជាច្រើនកន្លែង ទិញឡានរាប់ឡូ និងសូកប៉ាន់លោកគុណ ញឹម អគ្គនាយកគយមួយស្រុកខ្មែរអស់រាប់សិបម៉ឺនដុល្លារដើម្បីទទួលបានតំណែងខ្លាញ់ងាយស្រួលក្នុងការប្រមូលលុយយ៉ាងកាក់កបបំផុត គួរណាស់តែអង្គភាពប្រឆាំងអំពើពុរលួយដាក់ការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ និងចាត់វិធានការឲ្យបានទាន់ពេលវេលា បើនៅតែបណ្តែតបណ្តោយឲ្យលោកនូ ស៊ីថា ធ្វើអ្វីបានស្រេចតែអំពើចិត្តតទៅទៀតនោះ ច្បាស់ជារលាយថវិកាជាតិដោយស្នាដៃលោកនូ ស៊ីថា ធ្វើឲ្យរដ្ឋាភិបាលខកបំណងជាក់ជាមិនខានឡើយ។
ពាក់ព័ន្ធ ការលើកឡើង ខាងលើនេះ សារព័ត៌មាន យើង តេចូលលេខទូរស័ព្ទ លោកនូរសុីថាមេគយសុំ ការបកស្រាយ បំភ្លឺ តេចូលពីដងតែគ្មានអ្នកទទួល ..!នៅ ពេល នេះ យើងខ្ញុំ នឹង ព្យាយាម បន្តពេល ក្រោយ ៕