Marquez អាយុ៤០ឆ្នាំ មានកំណត់ត្រាប្រកួតឈ្នះ៥៦ ចាញ់៧ ស្នើ១ដង និងធ្លាប់វាយសន្លប់ដៃគូប្រកួត៤០ដង។ចំណែកPacquiao Manny Pacquiao អាយុ៣៥ឆ្នាំ មានកំណត់ត្រាប្រកួត៥៦ដង ក្នុងនោះផ្តួលគូប្រកួតឲ្យសន្លប់៣៨ដង ចាញ់៥ដង និងស្មើ២ដង។ លោកប្រកួតចុងក្រោយ ឈ្នះកីឡាករTimothy Bradley ។
អ្នកប្រដាល់សញ្ជាតិម៉ិកស៊ិក លោក Juan Manuel Marquez នៅថ្ងៃអាទិត្យនេះ បានយកឈ្នះ កីឡាករសញ្ជាតិអាមេរិក លោក Mike Alvarado ដែលធ្វើឲ្យលោកអាចទៅប្រកួតជាលើកទី៥ជាមួយManny Pacquiao ដើម្បីដណ្តើមខ្សែក្រវ៉ាត់WBO welterweight ។
Marquez នឹងជួបជាមួយManny Pacquiao ក្នុងឆ្នាំ២០១៤នេះ។ លោក Juan Manuel Marquez ធ្លាប់ប្រកួតជាមួយ Manny Pacquiao ចំនួន៤លើករួចមកហើយ ដោយលើកទី១ លទ្ធផលស្នើគ្នា លើកទី២ និងលើកទី៣ ចាញ់Manny Pacquiaoដោយពិន្ទុ។ តែលើកទី៤ Manny Pacquiao ចាញ់ដោយសារ Marquezវាយមួយដៃក្នុងទឹកទី៦ បណ្តាលឲ្យសន្លប់ដោយមិនដឹងខ្លួន។
អាជ្ញាកណ្តាល បានរាប់លើលោក Mike Alvarado នៅទឹកទី៨ ដោយត្រូវមួយដៃធ្វេងរបស់កីឡាករ Marquez។ ចំណែកអាជ្ញាកណ្តាល ក៏បានរាប់លើកីឡាករMarquez នៅទឹកទី៩ផងដែរ។ កីឡាករ Mike Alvarado បានបែកក្រោមភ្នែកខាងធ្វេង។
បន្ទាប់ពីការប្រកួតចំនួន១២ទឹក អាជ្ញាកណ្តាល បានផ្តល់ពិន្ទុឲ្យ Marquezឈ្នះដោយឯកច្ឆន្ទ ដោយពិន្ទុ១១៧-១០៩ពីអាជ្ញាកណ្តាលចំនួន២រូប និង១១៩-១០៨ ៕