សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កា​កបាទ​ក្រហម កម្ពុជា ដឹកនាំ​គណៈប្រតិភូ នាំយក​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ គង់​ចាំ​ព្រះវស្សា​

ខេត្ត​ត្បូង ឃ្មុំ ៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៩​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​គណៈប្រតិភូ បាន​អញ្ជើញ​បូជា​ទៀន ធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ​រតនត្រ័យ និង​នាំ​យក​ទេយ្យទាន​ជាច្រើន​មុខ ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​គិរី​មានជ័យ (​ហៅ​វត្ត​ពន្លា​ក​) ដែល​ស្ថិតនៅ​ភូមិ​ចារ​ធំ ឃុំ​ចុង​ជា​ច ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បន្ទាប់​ពី​កម្មវិធី​សំណេះសំណាល និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ចំនួន ១,៧៧១​គ្រួសារ ដែល​អញ្ជើញ​មក​ពី​ស្រុក​ចំនួន​៥ នៃ​ខេត្ត​ត្បូងឃ្មុំ ។​

ទេយ្យទាន​ប្រគេន​វត្ត​រួមមាន​៖
​អង្ករ ២០០​គីឡូក្រាម មី​១០​កេស ត្រីខ​៣០០​កំប៉ុង សាច់ក្រក ១០​គីឡូក្រាម ត្រីងៀត​១០​គីឡូក្រាម ស្ករស​១០​គីឡូក្រាម ទឹកដោះគោ​ខាប់​២​កេស អូ​វ៉ាន់​ទីន​២​កេស តែ​១០​គីឡូក្រាម ទឹកក្រូច​១០​កេស ទឹកបរិសុទ្ធ​១០​កេស និង​ថវិកា ៥​លាន​រៀល​។​
-​ប្រគេន​ព្រះចៅអធិការ​វត្ត នូវ​សាដក​១ និង​បច្ច័យ ១​លាន​រៀល​
-​ប្រគេន​ព្រះសង្ឃ ១៣​អង្គ ក្នុង​១​អង្គៗ​ទទួលបាន សា​ដក​១ និង​បច្ច័យ ១០​ម៉ឺន​រៀល​
-​ជូន​យាយជី​តាជី ៣១​នាក់ ក្នុង​ម្នាក់ៗ ថវិកា ៥​ម៉ឺន​រៀល និង​ក្រណាត់ស ១​ដុំ ក្នុងនោះ​មាន​ថវិកា ១​ម៉ឺន​រៀល​បន្ថែមទៀត ជា​អំណោយ​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។ ដោយឡែក ប្រគេន​បច្ច័យ​របស់​គណៈប្រតិភូ​អមដំណេីរ​ចំនួន ២​ពាន់​ដុល្លារ​អាមេរិក និង ១៦​លាន​រៀល (​ក្នុងនោះ​ថវិកា​ផ្ទាល់ខ្លួន​របស់ សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំនួន ៥​លាន​រៀល​)៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.