សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ឯកឧត្តម វុី សំណាង ៖ខេត្តកំពង់ស្ពឺ មាន​ក្រុម​ហ៑ុន ៣ រួមមាន ហុងកុង ស្វីស និង​សឹង្ហ​បុរី រួម​គ្នា​វិនិយោគ​មណ្ឌល​កម្សាន្ត​លំដាប់​អន្តរជាតិ វិនិយោគ​ក្នុង​តម្លៃ ៥០០​លាន​ដុល្លារ​អាមេរិក​

​ខេត្ត​កំពង់ស្ពឺ ៖ គម្រោង​សាងសង់​កន្លែង​កម្សាន្ត​ដ៏​ធំ ក្រោម​ការវិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​មក​ពី​ប្រទេស​ផ្សេង​គ្នា​ចំនួន ៣ រួមមាន ហុងកុង ស្វីស និង​សិង្ហ​បុរី បាន​ចាប់ផ្តើម​មាន​សកម្មភាព​ជា​បណ្ដើរៗ​ហើយ​។ គម្រោង​នេះ​ស្ថិត​នៅ​ម្តុំ​គីឡូម៉ែត្រលេខ​៥៦- ៥៧- ៥៨ ដែល​ធ្វើដំណើរ​ពី​ជ្រោះ​ពេជ្រនិល គឺ​ស្ថិតនៅ​ខាងឆ្វេង​ដៃ មាន​បឹង​ធម្មជាតិ​ដ៏​ធំ​មួយ​នៅ​ទីនោះ​។ បឹង​មួយ​នេះ​មាន​ភាព​អំណោយផល​ដល់​គម្រោង ដោយសារ​នៅក្នុង​គម្រោង​សាងសង់​តម្រូវ​មាន​អាងទឹក​ដ៏​ធំ​មួយ ដូច​បាន​ឃើញ​នៅក្នុង​រូបភាព​ស្រាប់​។​

​គម្រោង​អភិវឌ្ឍន៍​មណ្ឌល​កម្សាន្ត​លំដាប់​អន្តរជាតិ ដែល​ជា​មណ្ឌល​អេកូ​ទេសចរណ៍​លំដាប់​អន្តរជាតិ វិនិយោគ​ក្នុង​តម្លៃ ៥០០​លាន​ដុល្លារ​អាមេរិក នៅ​ខេត្ត​កំពង់ស្ពឺ​ត្រូវបាន​ចាប់ផ្តើម​ជា​ដំណាក់កាល​ដំបូង​ហើយ​។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក​វ៉ី សំណាង​អភិបាលខេត្ត​កំពង់ស្ពឺ​។​

​លោក វ៉ី សំណាង​បាន​បន្តទៀតថា បឹង​នេះ​នឹង​ត្រូវ​ស្តារ​ទឹក​ចេញ ហើយ​ជីក​បន្ថែម ដើម្បី​ពង្រីក​ឱ្យ​កាន់តែ​ធំ និង​មាន​ជម្រៅ​ជ្រៅ​ឱ្យស្រប​ទៅ​តាម​គម្រោង​។ ដោយឡែក​ចំពោះ​ក្រុម​អ្នកជំនាញ​ផ្នែក​រៀបចំ និង​កំណត់​ព្រំប្រទល់​សាងសង់ ក៏​កំពុងតែ​ដំណើរការ​រៀបចំ​ដី ដោយ​ការប្រមូលទិញ​ពី​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅក្នុង​តំបន់​គម្រោង​។​

​លោក​បាន​បញ្ជាក់ទៀតថា “​បន្ទាប់​ពី​ការរៀបចំ​ដី​បាន​ចប់សព្វគ្រប់ ហើយ​ចុះបញ្ជី​ដីធ្លី​ជា​ប្លង់​មេ​តែ​មួយ​រួចរាល់ នឹង​ដាក់​សំណើរ​ទៅ CDC ដើម្បី​សុំ​ចុះ និង​អ​ជ្ញាប័​ណ្ណ​ដំណើរការ​សាងសង់ ខណៈ​ដែល​ការត្រួតពិនិត្យ​គម្រោង ត្រូវ​បាន​ឆ្លងកាត់​មន្ត្រី​ជំនាញ CDC ម្ដង​រួច​ហើយ​។​

​គម្រោង​មេ​របស់​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​នេះ មាន​ទំហំ​ទឹកប្រាក់​រហូត​ដល់​ប្រមាណ​៥០០​លាន​ដុល្លារ ប៉ុន្តែ​នៅក្នុង​តំណាក់កាល​ដំបូង​ក្រុមហ៊ុន​ទាំងនេះ នឹង​ចំណាយ​ទឹកប្រាក់​ចំនួន​២០០​លាន​ដុល្លារ នៅលើ​ផ្ទៃដី​ទំហំ​ជាង​១០០​ហិកតា ស្ថិត​នៅក្នុង​ស្រុក​ភ្នំស្រួច និង​ស្រុក​សំរោង​ទង ដែល​នឹង​បញ្ចប់​គម្រោង​សាងសង់​ទាំងស្រុង​ត្រឹម​រយៈ​៥​ឆ្នាំ ដើម្បី​ដំណើរការ​ឱ្យ​ទាន់​គម្រោង​សាងសង់ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​។​

​មជ្ឈមណ្ឌល​កម្សាន្ត​ដ៏​ធំ​លើក​ដំបូង​ប្រចាំ​កម្ពុជា​មួយ​នេះ ត្រូវបាន​ធ្វើ​ការបែងចែក​ចេញ​ជា​ច្រើន​ផ្នែក ដូចជា តំបន់​ក្មេង​លេង​ទឹក តំបន់​សម្រា់ម​នុស្ស​ពេញវ័យ​កម្សាន្ត​ជាមួយ​ឧបករណ៍​ទំនើបៗ តំបន់​សម្រាប់​មនុស្ស​ចាស់​លំហែរកាយ តាម​លក្ខណៈ​ធម្មជាតិ និង​តំបន់​ជិះ​កង​ហាត់ប្រាណ ដែលមាន​ទំហំ​រហូតដល់​៤​គីឡូម៉ែត្រ រួមជាមួយ​ការធ្វើ​ជា​កសិដ្ឋាន​បន្លែ​ចម្រុះ និង​ស្រូវ​សម្រាប់​បង្ហាញ​ជូន​ដល់​បណ្តា​ភ្ញៀវ​ទេសចរ​អន្តរជាតិ​។ ក្រៅពីនេះ នៅ​មានកា​សាងសង់​ជា​ផ្ទះសំណាក់​លំហែរ​កាយ កម្រិត​ផ្កាយ​៥​សម្រាប់​ទទួល​ស្វាគមន៍​បណ្តា​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ ដែល​មកពី​គ្រប់​ប្រទេស​នៅ​លើ​ពិភពលោក​។​

​លោកជំទាវ​ឧកញ៉ា​ឆាយ ស៊ីវ​លីន​ប្រធាន​សមាគម​ទី​ភ្នាក់ងារទេសចរណ៍​កម្ពុជា បាន​មានប្រសាសន៍ថា “​វា​ជា​សញ្ញា​ល្អ​មែនទែន​សំរាប់​ខេត្តកំពង់ស្ពឺ និង​ប្រទេសជាតិ​ទាំងមូល ព្រោះ​គម្រោង​វិនិយោគ​ដែលមាន​ទុន​ធំ​បែបនេះ ពិបាករ​កណា​ស់​។ លោកស្រី​បន្ត​ថា “​គំរោង​វិនិយោគ វិស័យ​ទេសចរណ៍​ចូល​ទៅ​កាន់​ខេត្ត​កំពង់ស្ពឺ ក៏​ជា​ខេត្ត​សម្បូរ​ធនធានធម្មជាតិ ដែល​មាន​សក្តានុពល​សំរាប់​វិស័យ​ទេសចរណ៍​ផងដែរ​។ យើង​ត្រូវការ​អ្នកវិនិយោគ​បែបនេះ ព្រោះ​គំរោង​ធំ​បែប​នេះ​អ្នកវិនិយោគ​នឹង​ខិតខំ​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កាន់​កម្ពុជា ដើម្បី​ចូល​ទៅ​ទស្សនា​គំរោង​របស់​ពួកគេ​ផង​ដែរ​”៕

Filed in: ព័ត៌មានថ្មី

Recent Posts

Proudly designed by Theme Junkie.