សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

កម្ពុជាត្រៀមជម្លៀសប្រជាពលរដ្ឋ៤ភូមិក្នុង២ឃុំស្ថិតក្នុងស្រុជាំក្សាន្ត ជាតំបន់ក្ដៅកំពុងប្រឈមមុខដាក់គ្នាកងទ័ពកម្ពុជានិងកងទ័ពឡាវ

 

កម្ពុជាត្រៀមជម្លៀសប្រជាពលរដ្ឋ៤ភូមិក្នុង២ឃុំស្ថិតក្នុងស្រុជាំក្សាន្ត ជាតំបន់ក្ដៅកំពុងប្រឈមមុខដាក់គ្នាកងទ័ពកម្ពុជានិងកងទ័ពឡា

ខេត្តព្រះវិហារ៖ បើយោងតាម​គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ខៀវ​ បានបង្ហាញនៅ​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៩នេះថា ​៖«សូមគោរពរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្ត្រីជូនជ្រាប៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៩នេះ សភាពការណ៍​តាម​ព្រំដែនកម្ពុជា-ឡាវតាមរបាយការណ៍ពី​លោកអធិការស្រុកជាំក្សាន្ត និងកងកម្លាំងជួរមុខ។ សកម្មភាព​យោធា​ឡាវបន្តឈរជើងនៅចំណុចដដែល ពិនិត្យឃើញមានការកើនកម្លាំងជាងមុន។
នៅ​តាមព្រំ​ប្រ​ទល់​ស្រុក​ជាំក្សា​ន្ត ខេត្តព្រះវិហារ ជា​មួយ​នឹង​ប្រ​ទេស​ឡាវ​នៃ​ប្រទេស​ទាំង​ពីរ​ កំពុងត្រូវបានដាក់​បន្ថែម​ចំនួនកងទ័ព​រៀងៗខ្លួន ដោយសមត្ថកិច្ចស្រុកជាំក្សាន្តត្រៀម​​ជម្លៀស​ប្រជា​ជ​ន​ចំនួន​៤​ភូមិក្នុង២ឃុំចេញពីតំបន់ក្ដៅនោះ។ប្រភពបន្តថា កម្លាំងខាងយើង ក៏​បានបន្ថែមនៅគ្រប់គោលដៅត្រៀមចាំបញ្ជា។ នៅម៉ោង ៦: ៣០នាទី ថ្ងៃទី ២២ សីហា ឆ្នាំ២០១៩ ឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ បានប្រជុំផ្សព្វផ្សាយ​ដល់ថ្នាក់ដឹកនាំ​និង​សម​ត្ថ​កិច្ច​ស្រុកជាំក្សាន្តឲ្យ​ធ្វើការត្រៀមលក្ខណៈ ជម្លៀសប្រជាជនចំនួន៤ភូមិក្នុង២ឃុំ។
ប្រភពបន្តថា មានទី១-ភូមិរបុញ ទី២-ភូមិសែនតេជះ ទី៣-ភូមិមរកតតេជោ ក្នុងឃុំមរកត និងទី១-ភូមិ សែនរុង​រឿង​៥ ក្នុងឃុំទឹកក្រហម ស្រុកជាំក្សាន្ត ឲ្យ​មកស្នាក់ជានៅគោលដៅចំណុចស្រះម្លិះ និងវត្តទួល​អណ្តែតក្នុ​ងស្រុក​ជាំ​ក្សាន្ត ដើម្បីការពារក្នុងករណីអាសន្នឈានដល់ការផ្ទុះអាវុធ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Proudly designed by Theme Junkie.