សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

កងទ័ពកម្ពុជា និងកងទព័ឡាវ កំពុងប្រឈមមុខដាក់គ្នា ក្នុងតំបន់មុំបីក្នុងខេត្តព្រះវិហារ

 

កងទ័ពកម្ពុជា និងកងទព័ឡាវ កំពុងប្រឈមមុខដាក់គ្នា ក្នុងតំបន់មុំបីក្នុងខេត្តព្រះវិហា

ខេត្តព្រះវិហារ៖ កងទ័ពកម្ពុជា កំពុងប្រឈម​មុខជាមួយកងទ័ពឡាវនៅចំនុចទន្លេរពៅ​ក្នុងតំបន់មុំបីនៃ ស្រុកឆែប ខេត្តព្រះវិហារ។​នេះបើតាមការបញ្ជាក់​របស់អ្នកនាំ​ពាក្យកងទ័ពជើងគោកលោក ម៉ៅ ផល្លា ដែលថ្លែងប្រាប់នៅព្រឹកនេះ។

អ្នកនាំពាក្យកងទ័ពជើងគោក លោក ម៉ៅ ផល្លាមានប្រសាសន៍ថា កងទ័ពឡាវ​បាន​លើកគ្នាចូលមកកាន់​កាប់​ទឹកដីខ្មែរក្នុងចំនុចទន្លេរពៅ​នេះ តាំងពីថ្ងៃទី១៤ ខែសីហាមកម្ល៉េះ ដោយឡាវ​សំអាង​ថា​នេះ​ជាទឹកដីរបស់គេ។ លោកបន្តថា កម្ពុជាមានជំហរដាច់ខាត​មិន​អនុញ្ញាតឱ្យទ័ពឡាវធ្វើបែបនេះ។

លោក ម៉ៅ ផល្លា៖ មកដល់ពេលនេះយើងនៅរក្សាលំនឹង ​ទាមទារឱ្យដក(ទ័ព)និងដកពាក្យ ដែលថាប្រជាជនកម្ពុជា​ឈ្លានពានទឹកដី។​វាយកផែនទីជាឯកតោភាគីមកសំអាង ដូចកាលថៃយកមក​អ៊ីចឹង។​មកដល់​ពេល​នេះ គាត់(លោកហ៊ុន ម៉ាណែត)បានត្រលប់ពី​ចរចារវិញហើយមេមេជួបគ្នាអស់​ហើយ​។ យើងព្យាយាមបញ្ចៀសការប៉ះទង្គិចទាំងសងខាង តែយើងរង់ចាំមើល​សភាពការណ៍​ជាក់ស្ដែងបន្តទៀត។

លោកម៉ៅ ផល្លា បញ្ជាក់ថាតំបន់ដែលជម្លោះនោះ​មិនមានប្រជាពលរដ្ឋ​រស់នៅ​នោះឡើយ ដោយមានតែទាហានឈរជើងប៉ុណ្ណោះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Proudly designed by Theme Junkie.