សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

កម្លាំងអាវុធហត្ថ​បើកប្រតិ​បត្តិកា​រទ្រង់ទ្រាយ​ធំ បង្ក្រាបប​ទល្មើសព្រៃ​ឈើ នៅខេត្តមណ្ឌលគិរី ចាប់ខ្លួនឧកញ៉ា ស៊ឹង សំអុល និងប​ក្ខពួក៣​នាក់ ព្រមទាំងរឹបអូស​រថយន្ដ​ជាង៤០គ្រឿង ត្រៀមបំផ្លាញចោលនៅនឹ​ងកន្លែង !!

កម្លាំងអាវុធហត្ថ​បើកប្រតិ​បត្តិកា​រទ្រង់ទ្រាយ​ធំ បង្ក្រាបប​ទល្មើសព្រៃ​ឈើ នៅខេត្តមណ្ឌលគិរី ចាប់ខ្លួនឧកញ៉ា ស៊ឹង សំអុល និងប​ក្ខពួក៣​នាក់ ព្រមទាំងរឹបអូស​រថយន្ដ​ជាង៤០គ្រឿង ត្រៀមបំផ្លាញចោលនៅនឹ​ងកន្លែង !!ខេត្តមណ្ឌលគិរី៖ ក្រោមការដឹកនាំប​ញ្ជាផ្ទាល់ពី​លោក នាយ​ឧត្តមសេ​នីយ៍ សៅ សុខា អគ្គ​មេបញ្ជាកា​ររង នៃកងយោ​ធពលខេ​មរភូមិន្ទ មេបញ្ជាការ​កងរាជ​អាវុធហ​ត្ថលើផ្ទៃប្រ​ទេស និងជាប្រធានគ​ណៈកម្មា​ធិការជា​តិដើម្បីទ​ប់ស្កាត់ និងបង្ក្រាបបទ​ល្មើសធន​ធានធម្ម​ជាតិ បានបង្ក្រាបក្នុ​ងរូបភា​ពទ្រង់ទ្រា​យធំ ​ដោយចា​ប់ខ្លួន​មនុស្ស ៤នាក់ ក្នុងនោះមានឧក​ញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុ​ន មេការ២នាក់ និងអ្នកបើករ​ថយន្ត​ម្នាក់ ព្រមទាំងដក​ហូតរថ​យន្ដជា​ង៤០គ្រឿងផងដែរ។
ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនេះធ្វើឡើងនៅខេត្តមណ្ឌលគីរី នារសៀលថ្ងៃទី៩ខែកក្កដាឆ្នាំ២០១៩នេះ។

អ្នកនាំពា​ក្យគណៈ​កម្មការជាតិ ដើម្បីទប់ស្កាត់ និ​ងប​ង្ក្រាបបទ​ល្មើសធន​ធានធម្ម​ជាតិ លោកឧត្តម​សេនីយ៍​ត្រី អេ​ង ហ៊ី បានឱ្យដឹងនៅរ​សៀលថ្ងៃ​នេះថា ជាលទ្ធផលក្នុង​ប្រតិបត្តិ​ការទ្រង់​ទ្រាយធំនេះ កម្លាំងអាវុធហត្ថ​បានចា​ប់ខ្លួនម​នុស្ស ៤នាក់ ដែលមានឧកញ៉ា​ ស៊ឹង​ សំអុល ប្រធានក្រុមហ៊ុន មេការ និងអ្ន​កបើករ​ថយន្ត ព្រម​ទាំងរ​ថយន្ដ​ជាង៤០​គ្រឿង។
លោក ឧត្ត​មសេនី​យ៍ បានបញ្ជាក់ទៀ​តថា រថយន្ដ​ល្មើសផ្សេង​ទៀត ត្រូវ​បានឈ្មូ​ញយកទៅ​លាក់ទុ​កនៅក្នុង​ព្រៃ ហើយនៅពេលនេះ​កម្លាំង​ជំនាញ កំពុងរុ​ករកយ៉ា​ងក្ដៅគគុ​ក។ លោក ឧត្តមសេនីយ៍ អេង ហ៊ី បានបញ្ជាក់ទៀ​តថា ​រថ​យន្ដដែ​លសមត្ថ​កិច្ចរ​កឃើញនៅ​ក្នុងព្រៃ នឹងបំផ្លាញចោល​នៅទីនោះ​តែម្ដង។​
ក្នុង​នោះផងដែ​រ លោក​ឧត្តមសេនីយ៍ អ្នកនាំពាក្យ ក៏បានអំពាវនាវ​ឲ្យក្រុមឈ្មួញ​ដែលពាក់​ព័ន្ធបទ​ល្មើសព្រៃឈើ​នេះ ត្រូវ​ដកខ្លួន​ចេញជាប​ន្ទាន់ បើមិនដូច្នោះទេ នឹងត្រូវប្រឈម​មុខនឹង​ផ្លូវច្បាប់​ជាក់ជាមិ​នខានឡើយ។
សូ​មបញ្ជាក់​ថា ប្រតិបត្តិការ​ដ៏ក្តៅគគុ​កនេះ បានកើតមានឡើង​បន្ទាប់ពី​គណៈកម្ម​ការជា​តិ ដើម្បីទប់ស្កាត់ និងបង្ក្រាប​បទល្មើ​សធនធា​នធម្មជា​តិ បានសម្រេចដាក់ចេ​ញនូវវិ​ធានការ​ថ្មីៗប​ន្ថែមទៀត ដើម្បីរឹតបន្តឹង​ច្បាប់ឲ្យបា​នតឹងរ៉ឹ​ង និ​ងសម្រេ​ចឲ្យមាន​ការបំ​ផ្លាញចោល​មធ្យោបា​យដឹក​ជញ្ជូនប​ទល្មើស​ព្រៃឈើ នៅនឹង​កន្លែង​តែម្តង​។
លោក ឧត្តមសេ​នីយ៍ ​អេង ហ៊ី បានបញ្ជាក់ថា កន្លងទៅគណៈកម្មកា​រជាតិ​ បានធ្វើការត្រួ​តពិនិ​ត្យឃើញ​ថា ទោះបីមានការផ្ស​ព្វផ្សាយ​អប់រំ​ និងបង្ក្រាបបទល្មើសព្រៃឈើជា​បន្តប​ន្ទាប់ក៏ដោ​យ នៅតែមានការលួច​បន្លំកា​ប់ឈើ ដឹ​កជញ្ជូ​នផលអ​នុផលព្រៃ​ឈើដោយ​ខុសច្បា​ប់ តាមគ្រប់​មធ្យោ​បាយគ្រប់​រូប​ភាព។
លោកបន្តថា ដើម្បីថែ​រក្សា​បានព្រៃឈើ​គង់វ​ង្ស គណៈកម្មការជា​តិដើ​ម្បីទប់ស្កា​ត់ និងបង្ក្រាបប​ទល្មើសធ​នធាន​ធម្មជាតិ​ នឹង​អនុវ​ត្តវិធា​នការដូ​ចក្រោម​៖ ១) បុគ្គ​ល ឬក្រុមហ៊ុន ដែលពាក់ព័ន្ធកា​រប្រព្រឹត្ត​ល្មើសច្បាប់​នេះ នឹងត្រូវអនុវ​ត្តវិធាន​ការច្បា​ប់តឹងរ៉ឹ​ង។
២) មធ្យោបាយ (រថយន្ត គោយន្ត ម៉ូតូ…) ដែលពាក់​ព័ន្ធនឹ​ងបទល្មើ​សព្រៃឈើនេះ​ ត្រូវបានស្នើសុំទៅ​អាជ្ញាធ​រមាន​សមត្ថកិ​ច្ច ដើ​ម្បីបំផ្លា​ញចោល​នៅនឹងក​ន្លែង។
​លោក​ឧត្តមសេ​នីយ៍ក៏​បានអំពាវ​នាវដល់​សមត្ថកិច្ចជំនាញ អាជ្ញាធរមានសម​ត្ថកិច្ច​គ្រប់ថ្នា​ក់ មេត្តារួមគ្នាគិត​ រួមគ្នា​ធ្វើ និ​ងរួម​គ្នាទទួល​ខុសត្រូវ និង​សូមអំពា​វនាវដ​ល់ ប្រជាពលរ​ដ្ឋទាំង​អស់ ផ្លាស់ប្តូរផ្ន​ត់គំ​និត ពី​ការប្រ​កបមុខ​របរកា​ប់ឈើ ដឹក​ជញ្ជូន​ឈើខុសច្បា​ប់ ទៅប្រកបមុខរ​បរស្រ​បច្បាប់វិ​ញ ដើម្បីរួមគ្នាការពារ​បរិស្ថាន​ និងកា​របម្រែ​បម្រួលអាកាសធាតុ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Proudly designed by Theme Junkie.