សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

​លោក​ឃួន​សៅ​រុំ​ក្រុមប្រឹក្សា​ស្រុក​បរិបូរណ៍​បាន​ដឹកនាំ​ក្រុមការងារ​​​និង​នាំយក​អំណោយ​ជូន​លោក​​​សំរិទ្ធ ផេង អតីត​មេឃុំ​ឆ្នុកទ្រូ​ចាស់ កំពុង​មាន​ការខ្វះខាត​និង​មាន​មាន​ជំងឺ​ប្រចាំកាយ​

​ខេត្ត​កំពង់ឆ្នាំង ​៖ ​នៅ​ព្រឹក​ថ្ងៃទី ៥ ខែកក្កដា​ឆ្នាំ ២១៩​នេះ លោក​ឃួន សៅ​រុំ​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​បរិបូរណ៍​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​សួរ​​​សុខទុក្ខ​និង​បាន​នាំយក​អំណោយ​សប្បរ​សជ​ន​ជូន​លោក​សំរិទ្ធ ផេង​អតីត​មេឃុំ​ឆ្នុកទ្រូ​ដែល​មាន​ការខ្វះខាត​និង​មាន​ជំងឺ​ប្រចាំកាយ លោក​សំរិទ្ធ ផេង​បច្ចុប​ន្ប​ក៍៏​ជា​ក្រុមប្រឹក្សា​ឃុំ​ឃុំ​ឆ្នុកទ្រូ ផងដែរ​។​លោក​ឃួន​សៅ​រុំ​ប្រធាន​ក្រុមប្រឹក្សា​បា​​មានប្រសាសន៍ថា​អំណោយ​ដែល​បាន​យក​ជូន​លោក​សំរិទ្ធ ផេង រួមមាន​៖​​ថវិកា​ចំនួន ៣៥​ម៉ឺន​រៀល​និង​អង្ករ ៥០ គីឡូក្រាម មី ១ កេស​ទឹក​សុទ្ធ ៤ យួរ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ​ត្រីខ ១ យួរ​ទឹកដោះគោ​រួម​នឹង​ខ្ទឹម​ប៊ីចេង​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ​ផង​ដែរ​លោក​ឃួន សៅ​រុំ​ក៏បាន​អំពាវនាវ​ដល់​សម្ដេច ឯក ឧត្តម លោក​ឧក​ញ៉​លោកជំទាវ សប្បុរស់ជន​ជួយ​គាំទ្រ ជួយ ឧបត្ថម្ភ បន្ត ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ការខ្វះខាត​។​លោក​ប្រធាន​ក្រុមប្រឹក្សា​ក៏បាន​ផ្ដាំផ្ញើ​ដល់​លោក​សំរិទ្ធ ផេង ដែល​ជា​អតីត​មេឃុំ​ចាស់ សូម​ឲ្យ​ចេះ​ថែរក្សា​សុខភាព​ព្រមទាំង​ក្រុមគ្រួសារ​ឱ្យ​ជួបតែ​សេចក្តីសុខ​សេចក្តីចម្រើន​។​

​ជា​ចុងបញ្ចប់​លោក​សំរិទ្ធ ផេង​ព្រមទាំង​ក្រុមគ្រួសារ​ក៏​បាន​សូម​ថ្លែងអំណរគុណ​ដល់​លោក​ឃួន សៅ​រុំ​ព្រមទាំង​ក្រុម​ការងារ​ដែល​បាន​ដឹកនាំ​យក​អំណោយ​របស់​លោក​សៀង សេង​និង​ភា​រិយា​ព្រមទាំង​សប្បុរស់ជន យក​មក​ជូន​ដល់​លោក «​សំ រិទ្ធ ផេង​អតីត មេឃុំ​ចាស់​ដែល​កំពុង​មាន​ការខ្វះខាត​ថែមទាំង​មាន​ជំងឺ​ប្រចាំ​ក​យ​»​សូម​ជួប​តែ​សេចក្តីសុខ​សេចក្តីចម្រើន​អាយុ​យឺនយូរ​កម្លាំង​មាំមួន​និង​ទទួល​ជោគជ័យ​គ្រប់​ភារៈកិច្ច​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.