សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ផ្លូវ​បេតុង​មួយ​ខ្សែ មាន​ប្រវែង ១០៧០​ម៉ែត្រ ជា​អំណោយ នាយ​ឧត្តម​សេមី​យ៍ កែ គឹម យ៉ាន​ត្រូវបាន​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​…!!

បន្ទាយមានជ័យ ៖ ផ្លូវ​បេតុង​ប្រវែង ១០៧០​ម៉ែត្រ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ នៅ​ភូមិ​ចក សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ត្រូវបាន​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​ក្រោម​អធិបតីភាព ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​សៅរ៍ ៥​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៩​។

​ថ្លែង​ក្នុង​ឱកាស​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ ផ្លូវ​បេតុង ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា ៖ សមិទ្ធផល​ដែល​យើង​ទទួលបាន​នៅ​ថ្ងៃ​នៅថ្ងៃនេះ គឺជា​សមិទ្ធផល​ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​របស់​យើងទាំងអស់គ្នា ពិសេស​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ខ្ពស់ របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រទស​ជាតិ​ពី​បាតដៃទ​ទេ រហូត​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ បងប្អូន​ប្រជាព​រដ្ឋ​រស់នៅ​ដោយ​គ្មាន​ការភ័យខ្លាច ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ជា​ច្រើន​ខ្សែ ច្រើន​គីឡូម៉ែត្រ បាន​ត​ភ្ជាប់​ពី​ទីក្រុង ទៅ​ជនបទ ពី​ជនបទ​ទៅ​តំបន​ដាច់ស្រយាល​។

ឯកឧត្តម​បន្តថា ៖ សម្តេច​បាន​លះបង់​គ្រប់បែប​យ៉ាង​ដើម្បី​បុព្វហេតុ​ប្រទេសជាតិ សម្តេច​បាន​យក​ជីវិត ជា​ដើមទុន ដើម្បី​រំដោះ​ជាតិ​កម្ពុជា ចេញ​ពី​ភ្លើងសង្គ្រាម​ដ៏​ខ្មៅ​ងងឹត ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត ដែល​ប្រជាជន​កម្ពុជា​ត្រូវ​បាន​កាប់សម្លាប់​រាបលាន​នាក់ ។ តែ​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា កម្ពុជា​បាន​ប្រែ​មុខមាត់​យ៉ាងខ្លាំង​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​រីកដុះដាល​គ្រប់​ទីកន្លែង ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ។ ដោយឡែក​ខេត្ត​បន្ទាយមានជ័យ គឺជា​ខេត្ត​មួយ​ដែល​ទើប​នឹង​ចប់​សង្គ្រាម​ក្រោយ​គេ​ក៏​ពិតមែន តែ​យើង​ទទួលបាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង​គួរឲ្យកត់សម្គាល់ ។

អភិបាលខេត្ត​លើកឡើង​បន្តថា ៖ ជាមួយនឹង​សមិទ្ធផល​ដែល​យើង​ទទួលបាន​នៅ​ថ្ងៃនេះ គឺ​បាន​ដោយសារ​មាន​ការចូលរួម​ពី​បងប្អូន​ទាំងអស់​គ្នា ហេ​ី​យក៏​សូម​អំពាវនាវដ​ល់​បង​ប្អូន​ប្រជាជន​រួមគ្នា​ថែរក្សា​សមិទ្ធផល​មួយ​នេះ​ឲ្យបាន​គង់វង្ស​យូរអង្វែង នឹង​ត្រូវ​ចូលរួម​ថែរក្សា​សន្តិភាព ដែល​យើង​ទទួលបាន​មក​ដោយ​លំបាក កុំឲ្យ​បាន​បាត់បង់​ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ ។

​ជាមួយគ្នា​នោះ ពលរដ្ឋ​នៅក្នុង​ក្រុង​សិរីសោភ័ណ មានការ​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​សមិទ្ធផល​ថ្មី​ដែល​ទទួលបាន​ផ្លូវ​បេតុង ដែល​ងាយស្រួល​ដល់​ពួកគាត់​ធ្វើដំណើរ ពិសេស​ពួកគាត់​ក៏​បាន​ថ្លែង​អំណរ​យ៉ាងខ្លាំង ចំពោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន និង​លោកជំទាវ ដែល​ជានិច្ចកាល​តែងតែ​ចុះជួយ​ដល់​ពលរដ្ឋ​ដែលមាន​ជីវភាព​លំបាក ជាក់ស្តែង​ពួកគាត់​បាន​លើកឡើង ផ្លូវ​ខាង​លើ​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ពួកគាត់​ធ្វើដំណើរ ដោយ​ពីមុន គឺ​មាន​ភាព​ពិបាក​នៅពេល​មាន​ភ្លៀង​ម្តងៗ ។

​សូមបញ្ជាក់​ថា ៖ ក្រោយពី​បញ្ចប់​កិច្ច​សំណេះសំណាល ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចែក​ជូន​សា​រ៉ុង​ម្នាក់​មួយ ជូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.