សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

លោកមេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូស្មាច់ ទំនងបើកដៃឲ្យមន្ត្រី យកចិញ្ចើមផ្លូវជួលចែកលុយគ្នា? បង្ក ហឹង្សាទាំងយប់

លោកមេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូស្មាច់ ដឹងទេមន្ត្រី ជួលចិញ្ចើមបង្ករហឹង្សាបង្ខំអោយរើអីវ៉ាន់ចេញទាំងយប !!

ខេត្តឧត្ដរមានជ័យ៖យោងប្រភពពីច្រកទ្វារអន្តរជាតិអូរស្មាច់បានឲ្យដឹងថា លោកអនុសេនីយ៍ឯកប៉ែន សុភា ជាមន្ត្រីនគរបាលច្រកទ្វារអន្តរជាតិអូរស្មាច់ក្រុងសំរោង ខេត្តឧត្តមានជ័យ យកចិញ្ចើមផ្លូវជាដីសាធារណរបស់រដ្ឋជាប់ព្រំដែន ខ្មែរ-ថៃ ជួលឲ្យប្រជាពលរដ្ឋដាក់លក់ដូរក្រោមឆត្រ រួចបង្ខំយកតម្លៃបួនមឺុនបាត(40000បាត)ក្នុងមួយខែ។
ប្រភពបន្តថា
នៅយប់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩នេះមានករណីហឹង្សាកើតឡើងពីសំណាក់ ប្រពន្ធលោកអនុសេនីយ៍ឯកប៉ែនសុភា និងបក្សពួកជាច្រើននាក់នាំគ្នាទៅបង្ករហឹង្សា និងយកបោកទូសព្ទ័ បុរសម្នាក់ដែលបានជួលកន្លែងលក់ដូរពីប្ដីរបស់ខ្លួន បង្ខំអោយរើអីវ៉ាន់ចេញទាំងពាក់កណ្ដាលយប់។
បុរស់រងគ្រោះឈ្មោះ អឿសូវឿត ភេទប្រុសអាយុ៣៩ឆ្នាំរស់នៅសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យ ដែលជាអ្នកជួលកន្លែងលក់ពីលោកអនុសេនីយ៍ឯកប៉ែន សុភា​ មន្រ្ដីនគរបាលអន្តោប្រវេសន៍​អូរស្មាច់។ ឈ្មោះអឿសូវឿតបានបញ្ជាក់ថានៅវេលាម៉ោង១០និង៣០នាទីយប់កើតហេតុ ប្រពន្ធលោកប៉ែនសុភា បានមកបង្ករហឹង្សា ចាប់យកទូរសព្ទ័បោកកំទេចចោលហើយគំរាមនិងបង្ខំអោយពួកគាត់រើអីវ៉ាន់ចេញទាំងពាក់កណ្ដាលយប់ ទាំងប្ដីរបស់ខ្លួនមកយកប្រាក់ជួលកន្លែងរាងរាល់ខែក្នុងមួយខែ៤ម៉ឺនបាត។ ជនរងគ្រោះឈ្មោះអឿសូវៀតបាមបន្តថា ក្រោយបង្ករហឹង្សា សមត្ថកិច្ចក៏បានហៅទៅសម្របសម្រួលនៅប៉ុស្ដិ៍នគរបាលអូស្មាចទាំងយប់ ដោយបង្ខំអោយរូបគាត់ផ្ដិតមេដៃលើកិច្ចសន្យា អោយគាត់លក់បន្តរយៈពេលបីខែនិងបង់ប្រាក់១១ម៉ឺនបាត ហើយរូបគាត់ឡាយវីដេអូរសាធារណ:សុំទោស​លោកប៉ែន សុភា
តែគាត់បដិសេធព្រោះថាវាជារឿងពិតមានរឿងអីត្រូវសុំទោស។
ប្រជាពលរដ្ឋស្នើសុំដល់នាយឧត្តមសេនីយ៏ គៀត ចាន់ថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្តវេសន៍មេត្តាចាត់វិធានការចំពោះមន្ត្រីខិលខូចយកចិញ្ចើមផ្លូវវាស់ឲ្យអ្នកលក់ដូរយ៉ាងអនាធិបតេយ្យគិតតែពីផលប្រយោជន៍បក្ខពួកនិយម។
ករណីខាងលើសារព័ត៌មានយើងមិនអាចសុំការបកដ្រាយពីភាគីពាក់ពន្ធ័បាននោះទេនៅថ្ងៃចេញផ្សាយដោយគ្មានលេខទូរសព្ទ័ទំនាក់ទំនង៕

Filed in: ដំណឹង​ក្នុងស្រុក, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មាន​សំខាន់ៗ

Recent Posts

Proudly designed by Theme Junkie.