សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

គ្រួសារ​ជនរងគ្រោះ​បាក់​រលំ​អាគារ​៧​ជាន់​នៅ​ក្រុងព្រះសីហនុ​អ្នកស្លាប់ ទទួល​ថវិកា​ឧបត្ថម្ភ​ជិត​៧​ម៉ឺន​ដុល្លារ​ក្នង​ម្នាក់ៗ អ្នករងគ្រោះ​ទទួល​បាន​ជាង​១​ម៉ឺន​ដុល្លារ​និង​២​នាក់​រុករក​ឃើញ​ចុង​ក្រោយ​នៅ​រស់​ទទួលបាន​៣​ម៉ឺន​ដុល្លារ !!

ខេត្ត​ព្រះសីហនុ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាសថា ថវិកា​សម្រាប់​ឧបត្ថម្ភ​ដល់​គ្រួសារ​ជនរងគ្រោះ ដែល​ស្លាប់​ដោយ​ការ​រលំ​បាក់​អគារ​៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ នឹង​កើន​ជិត​ដល់​៧​ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់ៗ ចំណែក​ជនរងគ្រោះ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ជាង​១​ម៉ឺន​ដុល្លារ ក្នុង​ម្នាក់ៗ​ផងដែរ​។​

​ការប្រកាស​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​តាមរយៈ​សន្និសីទ​សារព័ត៌មាន នា​យប់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅក្រោយ​បិទ​បញ្ចប់​ប្រតិបត្តិការ​រុករក​ជន​រងគ្រោះ ដែល​ស្លាប់ និង​របួស ក្នុង​ហេតុការណ៍រ​លំបាក់​អគារ នៅ​ខេត្ត​ព្រះសីហនុ​។​

​ថវិកា​ដែល​បាន​ឧបត្ថម្ភ​ដល់​ក្រុមគ្រួសារ​សព និង​ជន​រង​របួស នៃ​ការបាក់​អគារ​ខាងលើនេះ បានមកពី​សប្បុរសជន​នានា ដែល​បាន​ចូលរួម​តាមរយៈ​ការអំពាវនាវ​របស់​ស​ម្តេច ដោយ​បូករួម​ជាមួយ​នឹង​ថវិកា​របស់​រាជរដ្ឋាភិបាល​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ដោយសារ​ការអំពាវនាវ​របស់ខ្ញុំ គឺ​អ​ម្បិ​ញ​មិញ យើង​បាន​បន្ថែម​សម្រាប់​អ្នក​របួស​១​ម៉ឺន​ដុល្លារ​បន្ថែមទៀត ហើយ​ករណី​២​នាក់ ដែលជា​អ្នក​រស់​ចុងក្រោយ ហើយ​ដែល​ត្រូវបាន​សង្គ្រោះ​មុននេះ គឺ​ត្រូវ​ទទួលបាន​៣​ម៉ឺន​ដុល្លារ ឯ​ចំពោះ​សាកសព បើ​គិត​អំពី​ប្រាក់​ចំណូល​នឹង​ទទួល​បាន​បន្ថែម​មិនតិច​ជាង​៦​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​ម្នាក់ៗ បូក​នឹង​ថវិកា​របស់​រាជរដ្ឋាភិបាល​ថែម​ទៀត គឺ​សរុប​ជាង​៧​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​នឹង​ត្រូវ​ផ្គត់ផ្គង់​ឱ្យបាន​សក្តិសម​»​។​

​សូមបញ្ជាក់​ថា ករណីរ​លំបាក់​អគារ​កម្ពស់​៧​ជា នៅ​ខេត្ត​ព្រះសីហនុ បាន​កើតឡើង កាល​ពី​ទាបភ្លឺ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​។ រហូតដល់​ពេល​នេះ ចំនួន​អ្នក​ស្លាប់ ដែល​ត្រូវ​បាន​កាយ​ឃើញ​បាន​កើន​ដល់​២៨​នាក់ និង​អ្នករបួស​២៦​នាក់ ក្នុងករណីរ​លំបាក់​អគារ​ខាងលើនេះ​៕

m1906251a m1906251b m1906251c m1906251d m1906251e m1906251f m1906251g m1906251h m1906251i m1906251j

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.