សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ឯកឧត្តម យន្ត មីន ស្នើរ​សុំ​សម្តេច​តេ​ជោ ហ៑ុន សែន លាលែង​ពី​តំណែង​ អភិបាលខេត្តព្រះសីហនុ !!

IMG-20190624-WA0003

ភ្នំពេញ៖ បន្ទាប់​ពី​ហេតុការណ៍​បាក់​អគារ​ដែល​កំពុង សាងសង់ មានកំ​ពស់ ៧​ជាន់ នៅ​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើ​អោយ​មនុស្ស​ជា​ច្រើន​បាត់បង់​ជីវិត​។ ក្នុង​នោះ​មុន​នេះ​បន្តិច​តាម​រយៈ​ផេ​ក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម​ថា​៖

“​ក្នុង​ពេល​បំពេញការងារ​នៅ​ខេត្ត​ព្រះសីហ​នុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះ​សីហ​នុ​បាន​ទទួលស្គាល់​កំហុស​លើការ​គ្រប់គ្រង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដែល​បណ្តាល​អោយ​មានរឿង​ឈឺចាប់កើតឡើង​។ ​គាត់​បាន​ស្នើ​មក​ខ្ញុំ​ដើម្បី លាលែង​ចេញពី​អភិបាលខេត្ត​ព្រះ​សីហ​នុ​។

ខ្ញុំ​បាន​យល់ព្រម​អោយ​គាត់​លាលែង​និងបាន​ពិភាក្សា​
ជាមួយ សម្ដេច ស ខេ​ង យក ឯកឧត្តម គួច ចំរើនពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ទោះមានការរៀបចំបែបនេះក៏ដោយ
ក៏ ឯកឧត្តម យន្ត មីន នៅ​បន្ត​ដឹកនាំយុទ្ធនាការរុក រកនិងសង្គ្រោះ​តទៅ​ទៀតរហូត​ចប់​កិច្ចការ​និង​អភិបាល ខេត្តថ្មី ចូលមកកាន់់់់់់់់់តំណែង។

ខ្ញុំ​ក៏​សូម​បញ្ជាក់​ថា​ថ្ងៃនេះ​ខ្ញុំ​បាន​សម្រេចចិត្ត​ដក ឯកឧត្តម ញឹ​ម វណ្ណ​ដា ចេញពី​តំណែង​ជា​ទេស​រដ្ឋមន្ត្រី​និង​ជា​អនុប្រធានទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រងគ្រោះ​មហន្តរាយ​ដោយ​មូលហេតុ​ខ្វះ​ការទទួលខុសត្រូវ​និង​ភូតភរ​”៕IMG-20190624-WA0002IMG_20190624_094100IMG-20190624-WA0004

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Proudly designed by Theme Junkie.