សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ចំនួនមនុស្សស្លាប់និងរបួសកើនឡើងជាបន្ត បន្ទាប់ក្នុងហេតុការណ៍បាក់រលំអាគារកម្ពស់៧ជាន់ក្រុងព្រះសីហនុ

FB_IMG_1561194989882FB_IMG_1561194986464

ខេត្តព្រះសីហនុ៖ក្រុមអ្នកសង្គ្រោះជនរងគ្រោះដែលអគារសំណង់៧ជាន់រលំសង្កត់លើ បានឲ្យដឹងថា៖
គិតត្រឹមម៉ោង០៦៖៣០នាទីព្រឹកថ្ងៃអាទិត្យនេះ ចំនួនអ្នកស្លាប់កើនដល់១៧នាក់ និងអ្នករបួស២៤នាក់ ហើយបាននិងកំពុងត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យ។
នៅក្នុងហេតុការណ៍បាក់អាគារ៧ជាន់រលំសង្កត់កម្មករជាច្រើននាក់ក្រុងព្រះសីហនុនេះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចយកថវិកាជាតិជួយឧបត្ថម្ភដល់ជនរងគ្រោះក្នុង សោដនាកម្ម បាក់អគារនៅខេត្តព្រះសីហនុ អ្នកស្លាប់ទទួលបាន៤០លានរៀល (មួយម៉ឺនដុល្លារ) និងអ្នករងរបួស៥លានរៀល និងទទួលការព្យាបាលដោយឥតគិតថ្លៃផងដែរ។
សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជិត៥៖០០នាទីព្រឹកព្រលឹម ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីបាក់រលំអគារកម្ពស់៧ជាន់ នៅជិតកន្លែងលាងរថយន្តយីហោ អារុណរះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមនុស្សជាច្រើននាក់ ត្រូវបានគេសន្និដ្ឋានថា កំពុងស្ថិតនៅក្នុងគំនរអគារនេះ។
បើតាមអាជ្ញាធរអគារដែលកំពុងសាងសង់ហើយបានបាក់រលំនេះ ជារបស់ជនជាតិចិន ដែលបានជួលដីទំហំទទឹង១៥ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ សាងសង់កម្ពស់៧ជាន់ សង់បានប្រហែល៨០ភាគរយ។
ក្រុមសង្គ្រោះ៧១១ ដែលប្រចាំការនៅសាលាសង្គ្រោះមិត្តភាពកម្ពុជា-ជប៉ុន ខេត្តព្រះសីហនុ និងសមត្ថកិច្ចពាក់ពន្ធ័កំពុងបន្តរជួយអន្តរគមន៍ស្វែងរកជនរងគ្រោះ៕FB_IMG_1561194977747FB_IMG_1561194980225FB_IMG_1561194983153FB_IMG_1561253294845FB_IMG_1561253298001

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Proudly designed by Theme Junkie.