សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្ដេជ្ញាត្រូវលុបបំបាត់គ្រឿងញៀននៅក្នុងក្លឹបកម្សាន្ដឲ្យអស់ឆ្នាំ២០១៩ខាងមុខនេះ..!!

FB_IMG_1561043997787

ភ្នំពេញ​៖មន្ដ្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្ដេជ្ញាលុបបំបាត់គ្រឿងញៀននៅក្នុងក្លឹបកម្សាន្ដឲ្យអស់នាឆ្នាំ២០១៩នេះ​ ដើម្បីធានាសុខមាភាពជូនប្រជាពលរដ្ឋ​និងធានា
សន្ដិសុខសណ្ដាប់ធ្នាប់​សង្គម​មិនឲ្យកើតមានឡើងនាពេលខាងមុខ។​
នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ​នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំធ្វើយ៉ាងណា លុបបំបាត់គ្រឿងញៀន ជាពិសេសមិនឲ្យ អ្នកប្រើប្រាស់គ្រឿងញៀន នៅក្នុងក្លឹបកម្សាន្ដ ឬកន្លែងសប្បាយនានា ក្លាយទៅជាទីផ្សារ សម្រាប់ក្រុមអ្នក ជួញដូរគ្រឿងញៀនឡើយ។

លោកមាស វិរិទ្ធបន្ដថា បើមានអ្នកប្រើប្រាស់គ្រឿងញៀនច្រើន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងដល់សុខមាភាពប្រជាពលរដ្ឋ​ និងមានបញ្ហាអសន្ដិសុខ បញ្ហាសណ្ដាប់ធ្នាប់ នឹងអាចកើតមានឡើងជាមួយគ្នា ។

លោកនាយឧត្ដមសេនីយ៍​បានបញ្ជាក់ថា​ ដើម្បីបញ្ចប់បញ្ហាគ្រឿងញៀន ក្នុងក្លឹបកម្សាន្ដត្រឹមឆ្នាំ២០១៩នេះ អាជ្ញាធរគ្រឿងញៀន​ ក៏បានអំពាវនាវទៅដល់សមត្ថកិច្ចរាជធានី-ខេត្តទាំងអស់ត្រូវប្រមូលព័ត៌មានមកធ្វើការវិភាគក្នុងមូលដ្ឋាន ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធ្វើការបង្ក្រាប ឲ្យទាន់ពេលវេលា។បន្ថែមពីនេះ អាជ្ញាធរគ្រឿងញៀនបញ្ជាក់ថា បើសិនមានព័ត៌មាន ទាក់ទងនឹងបញ្ហាគ្រឿងញៀន ក្រៅពីក្លឹបកម្សាន្ដ សមត្ថកិច្ចនឹងទៅ ធ្វើការបង្ក្រាបភ្លាមៗដែរ ដើម្បីកុំឲ្យមានគ្រឿងញៀន រីករាលដាលតាមបណ្ដាខេត្ត-ក្រុងទៀត។

សូមបញ្ជាក់ថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៩ កងកម្លាំងមានសមត្ថកិច្ច បានអនុវត្តច្បាប់ ធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួនជាង៣ពាន់ករណី ឃាត់ខ្លួនជាង៧ពាន់នាក់ និងរឹបអូសសារធាតុញៀន គ្រប់ប្រភេទសរុប ៣១០.៩៨គីឡូក្រាម កញ្ឆាស្រស់៤៧.១០៣ដើម រួមនឹងមធ្យោបាយ សម្ភារវត្ថុតាងមួយចំនួនទៀត៕FB_IMG_1561045039622

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Proudly designed by Theme Junkie.