សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

​រ ណ្ដៅ ​ដី​ដ៏​ធំ របស់ លោក​ឧកញ៉ា ម៉ៅ សុផល​ជីក​ជ្រៅ​មើលឃើញ ក្បាល​ប្រែ​ត​ សង្ស័យ ​សមត្ថកិច្ច​និង​ជំនាញ​ពាក់ព័ន្ធ ទទួល​លាភសក្ការៈ​រួច​អស់​ហើយ​ទើប​ស្ងាត់ស្ងៀម​បែបនេះ !

​ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង  ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា    ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង    កំពុងតែ​ជីក​យក​អាចម៌ដី​មហាដ៏​ជ្រៅ​សន្លឹម ហាក់​មើលឃើញ​ក្បាល​ប្រែ​ត​គួរ​ខ្លាច ហើយ​វា​នឹង​បណ្ដាលឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ក្នុង មូលដ្ឋាន    ទៀតផង​។​

​សេចក្ដីរាយការណ៍​មក​ថា សកម្មភាព ជីក​យក​អាចម៍ដី​លក់​ស្ទើរតែ​ពេញ​មួយ​ខេត្ត​កណ្ដាល​ទៅហើយ របស់​ថៅកែ​ឧកញ៉ា ម៉ៅ សុផល ដែល​ជា​មន្ត្រីជាន់ខ្ពស់​យោ ធា​ក្នុង​កង​អង្គរក្ស​នេះ បាន​បង្ក​ឱ្យ​ទី​វាល​ធំ​មួយ​ក្លាយទៅជា​រណ្ដៅ ជ្រៅ​ទៅៗ​ដោយ​រលូន​មាន​រថយន្ត​ធំៗ ដឹកជញ្ជូន គគ្រឹកគគ្រេង និង គឃ្លើន មិន​ញញើត​ច្បាប់​នេះ គឺជា​សកម្មភាព​ល្មើស​ច្បាប់​បទដ្ឋាន​បច្ចេក​ទេស​ហាមឃាត់​ទាំងស្រុង​ហើយ​។​

​ប៉ុន្តែ​អាជ្ញាធរ​ស្រុក​-​ខេត្ត​-​សមត្ថកិច្ច​និង ជំនាញ ពាក់ព័ន្ធ ណា​អើពើ​ទៅ ហាមឃាត់​ឬ​បង្ក្រាប​នោះ​ទេ​?​គេ​សង្ស័យថា អាជ្ញាធរ សមត្ថកិច្ច​និង​ជំនាញ ពាក់ព័ន្ធ មាន​ហ៊ុនហយ​ជាមួយ​ឈ្មួញ​ហើយ​បានជា​មិន     ចាត់ វិធានការ​បង្ក្រាប​បែបនេះ​។​

​ទីតាំង​ដែល​ជីក​យក​អាចម៍ដី​លក់​មួយកន្លែង​ដ៏​ធំ​ហើយ​ជម្រៅ​ខុស​បទដ្ឋាន​បច្ចេកទេស របស់ លោក​ឧកញ៉ា ម៉ៅ សុផល នេះ ស្ថិតក្នុង​ភូមិ សៀមរាប​-​កន្ទួត  ឃុំ​សៀមរាប ស្រុក​កណ្ដាល ស្ទឹង ខេត្ត​កណ្ដាល​។​

​សេចក្ដីរាយការណ៍​បន្ថែ​ម​ទៀតថា  រាល់ថ្ងៃ​នេះ​រថយន្ដ​ដែល​ដឹក​អាចម៍ដី​ចេញពី​រណ្ដៅ​ដ៏​ធំ​មួយ​នេះ មិនតិច​ជាង​១០០​រថយន្ដ​នោះ​ទេ ហើយ​រថយន្ដ​ដែល​បើក​ចេញ​ទៅ​គោលដៅ​របស់​គេ គឺ​បង្ក​សំឡេង​កក្រើក​ដល់​អ្នកភូមិ តម្លង់​អ្នកភូមិ រំខាន​អ្នកភូមិ និង​បង្ក​ឱ្យ​ហុយ​ដី​ទ្រលោម​ធ្វើឱ្យ​បរិស្ថាន អួរ​អាប់ ធូលី ដី​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​ដល់​ពេល​ភ្លៀង​វិញ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ពិបាក់​ក្នុង​ការធ្វើ ចរាច​រណ៍ រអិលដួល​ទៀតផង​។​

​ប្រភព​អ្នកភូមិ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ដឹងថា រណ្ដៅ​ដី​ដែល​ជីក​ជម្រៅ​ដ៍​ជ្រៅ​នេះ​មាន​ការជីក​-​យក​អាចម៍ដី​ជា​យូរ​ឆ្នាំ​មក ហើយ និង​ដឹកជញ្ជូន​ទាំងថ្ងៃទាំងយប់​ធ្វើឲ្យ ប៉ះពាល់​ដល់​ការទទួល ទាន​និង​ដំណេក​របស់​ពួកគាត់​ក្នុង​មូលដ្ឋាន​ភូមិ​-​ឃុំ​ខាងលើ​ក៍​ដូច​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​ដែល​រស់ នៅតាម​ប​ណ្ដោ យ​ផ្លូវជាតិ​លេខ​ទាំង សង ខាង​ផ្លូវ​ផងដែរ​។​

​មិនតែប៉ុណ្ណោះ ធ្វើឱ្យ​ផ្លូវលំ​ក្នុង​ភូមិ​ដែល​រាបស្មើ ក្លាយ​ជា​ក្រហេងក្រហូង​ស្ទើរ​គ្មាន​សល់​និង​ធ្វើឱ្យ​ផ្លូវជាតិ​លេខ​២​បាក់ស្រុត ជាច្រើន​កន្លែង​ផងដែរ​។​

​ប្រភព​ពី​ពលរដ្ឋ​ភូមិ​សៀ​ប​រាម​-​កន្ទួត បាន​និយាយទៀតថា ពួកគាត់​បាន​ទៅ​ឈរ​ឈ្ងោក​មើល​រណ្ដៅ​ដី​នេះ​មើលទៅ​គួ​ឲ្យ​ខ្លាច​ខ្លាំងណាស់ ព្រោះ​មាន​ទំហំ​ធំ និង​ជ្រៅ​ឃើញ​រថយន្ដ​ធំៗ​ក្លាយ​ជា​តូច​ប៉ុនៗ​ចង្រិត​ទៅ​ហើយ​និង​ហាក់បីដូច​ជា​យើង​មើលទៅ​ឃើញ​ក្បាល​ប្រែ​ត ។​

​គួរបញ្ជាក់​ថា​រណ្ដៅ​ដី​នេះ​ជីក​យូ​ឆ្នាំ​មក​ហើយ​ជម្រៅ​ដ៏​សែន​ជ្រៅ​ល្មើស ច្បាប់ ជ្រៅ​លើសពី​ច្បាប់​ដែល​បានកំណត់​៤~ ៥ ម៉ែត្រ​ប៉​ណ្ណោះ​ទេ​។​

​នៅពេល​មាន​ភ្លៀង​ធ្លាក់​ចូល ទឹកនឹង​ឡើង​ពេញប្រៀប​មាត់​រណ្ដៅ ហើយ​វា​នឹង​អាច​បាក់​ច្រាំង​ជំរាល​ទៅ​រក​ផ្ទះ​អ្នកភូមិ​ជិត​នោះ បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​-​សត្វ ជាពិសេស​ក្មេងៗ​កូន​អ្នកភូមិ​អាច​នឹង​លង់ទឹក​ស្លាប់​ញឹកញាប់​។​

​បើ​តាម​មូលដ្ឋាន​ច្បាប់​វិញ អាជ្ញាធរ អនុញ្ញត​ឱ្យ​ជីកយ​កអាច​ម៍ដីប្រើប្រាស់​នៅតាម​តំបន់​ជាយក្រុង ឬ​ក្បែរ​ទីប្រជុំជន​ក្នុង​ជម្រៅ​តែត្រឹម​៤~៥​ម៉ែត្រ​ប៉ុណ្ណោះ ដាច់ខាត​មិន​ឱ្យ​មាន​ជម្រៅ​ជ្រៅ​ជាង​នេះ​បានទេ​?​ប៉ុន្តែ​រណ្ដៅ​ដី ដែល លោក​ឧកញ៉ា ម៉ៅ សុផល មន្ត្រី​យោធា​កង​អង្គរក្ស​កំពុង​ជីក​រាល់ថ្ងៃ​នេះ​ជីក​ឃើញ​ក្បាល​ប្រែ​ត​ជម្រៅ​លើ​ស ពី ២០ ម៉ែត្រ ទៅ​ទៀត​ហើយ​ការជីក យក​អាចម៍ដី​នេះ មាន​សកម្មភាព​ជាច្រើន​ឆ្នាំ​ទៅហើយ​ដែរ ។​

​មហាជន​បាន​រិះគន់​ថា​ទង្វើ​ជីក​យក​អាចម៍​ដី​ខុសច្បាប់​បទដ្ឋាន​បច្ចេកទេស​ទាំងស្រុង​ហើយ​ចុះ ហេតុ​អ្វី​អាជ្ញាធរ សមត្ថកិច្ច​និង​ជំនាញ ពាក់ព័ន្ធ ថ្នាក់ ដឹកនាំ​ស្រុក​~​ខេត្ត​មិន​មាន​វិធានការ  ផ្លូវ​ច្បាប់​យ៉ាង​ដូច្នេះ​? ច្បាប់​បង្កើត​មក គឺ​តម្រូវ​ឱ្យមាន​ក្រឹត្យក្រម​ត្រឹមត្រូវ​គោរ ព និង​អនុវត្ត មិនមែន​បង្កើត​មក​ឱ្យ​អង្គុយ​មើល​នោះ​ទេ​។​

​មជ្ឈដ្ឋាន​នានា​និង​មន្ត្រី​ដែល​ត្រឹមត្រូវ រិះគន់ថា រណ្ដៅ​ដី​ដ៏​ធំ និង​មាន​ជម្រៅ​ជ្រៅ​សន្លឹម​មួយកន្លែង ដែល​ខុស​បទដ្ឋាន​បច្ចេកទេស​ច្បាប់​នេះ​មិនមែន អាជ្ញាធរ សមត្ថកិច្ច​និង​ជំនាញ​មិនដឹង​នោះទេ ប្រហែលជា​មាន​ហ៊ុនហយ​ជាមួយ ឬ​ត្រូវ​ថ្នាំ​សណ្ដំ​របស់​ថៅកែ​អាចម៍ដី​នេះហើយ បានជា​ធ្វើ គរ ថ្លង់ និង​ធ្វើ​ជា​ដេក លក់​មិនដឹងមិនឮ​បែបនេះ​?​តែបើ​ថា អត់​ពាក់​ព័ន្ធ​នឹង​សំណូក សូកប៉ាន់​នោះទេ អាជ្ញាធរ សមត្ថកិច្ច និង​ជំនាញ ពាក់ព័ន្ធ ខេត្តកណ្ដាល​គួរ​ណាស់​តែ​ចាត់វិធានកា​រទប់​ស្គាត់ បង្ក្រាប និង​កសាង​សំណុំរឿង​នាំខ្លួន​ថៅកែ​រណ្ដៅ​ដី ព្រមទាំង​អ្នកពាក់ព័ន្ធ​ទៅ​តុលាការ អនុវត្ត​តាម​នីតិវិធី​ច្បាប់​។​

​ពាក់ព័ន្ធ​ការរិះគន់​ខាងលើ​សារព័ត៌មាន​យើង​មិនអាច​សុំ​ការបកស្រាយ​ពន្យល់​ពី​លោក​ឧកញ៉ា ម៉ៅ សុផល ដែល​ជា​ថៅកែ​រណ្ដៅ​ដី​ខាងលើ​និង​អាជ្ញាធរ​សមត្ថកិច្ច​និង​ជំនាញ​ពាក់ព័ន្ធ បាន​នោះ​ទេ​នៅ​ថ្ងៃ​ចេញផ្សាយ ព្រោះ​អត់​លេខ​ទូរ​សព្ទ័​ទាក់ទង យើងខ្ញុំ​រងចាំ​ទទួល​ការស្នើ​សុំ​បកស្រាយ​ចាំ​រាល់​ម៉ោង​ធ្វើការ​៕

m190620a1f

Filed in: ព័ត៌មាន​សំខាន់ៗ

Recent Posts

Proudly designed by Theme Junkie.