សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ពិធី​ប្រកាស​ចូល​កាន់តំណែង​ក្រុមប្រឹក្សា​ស្រុក អាណត្តិ​ទី​៣ និង អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​បរិបូណ៌​

ខេត្ត​កំពង់ឆ្នាំង​៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣ រោច ខែ​ជេស្ឋ ឆ្នាំ កុ​រ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលា​ស្រុក​បរិបូណ៌ មាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់តំណែង​ក្រុមប្រឹក្សា​ស្រុក អាណត្តិ​ទី​៣ និង​អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​បរិបូណ៌ ក្រោម​អធិបតីភាព ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​អ៊ុក សារុន សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោក លោកស្រី ក្នុង​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក ថ្នាក់ដឹកនាំ​កងកម្លាំង​ទាំង​៣ ប្រធានការិយាល័យ​ជុំវិញ​ស្រុក មន្ត្រីរាជការ​សាលាស្រុក លោក លោកស្រី ក្នុង​ក្រុមប្រឹក្សាឃុំ​ទាំង​១១ សរុប​ចំនួន ១១៥​នាក់​។​

​យោង​អនុក្រឹត្យ​លេខ ៦០៣ អនក្រ​.​ត​ត បាន​ទទួលស្គាល់​សមាស​ភាព​ក្រុមប្រឹក្សា​ស្រុក​បរិបូណ៌ អាណត្តិ​ទី​៣ ចំនួន ១៧​រូប ក្នុងនោះ លោក ឃួន សៅ​រុំ ត្រូវបាន​ទទួលស្គាល់​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក អាណត្តិ​ទី​៣ និង​យោង​អនុក្រឹត្យ​លេខ ៨២៨ អនក្រ​.​ត​ត បាន​តែងតាំង​លោក យឹម សារិន ឲ្យ​កាន់​មុខតំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​បរិបូណ៌​។​

​បន្ទាប់ពី​លោក ឃួន សៅ​រុំ ប្រធាន​ក្រុមប្រឹក្សា​ស្រុក អាណត្តិ​ទី​៣ បាន​ឡើង​មានមតិ​ចាប់អារម្មណ៍ និង​ប្ដេជ្ញាចិត្ត​ក្នុងនាម​ក្រុមប្រឹក្សា និង​គណៈ​អភិបាល​ស្រុក​របស់​ខ្លួន​រួចមក ឯកឧត្ដម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត បានប្រគល់​អនុក្រឹត្យ​ជូន​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​ស្រុក និង​ប្រគល់​អនុក្រឹត្យ និង​ត្រា​រដ្ឋបាល​ស្រុក ជូន​លោក​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ថ្មី ដែល​ទើប​ទទួលបាន​ការតែងតាំង​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត បាន​មានមតិ​សំណេះសំណាល និង​ធ្វើការ​ផ្តាំផ្ញើ​ដល់​សមាជិក​ទាំងអស់​ត្រូវ​ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ឱ្យបាន​ល្អ​នៅក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាលស្រុក មន្ត្រីរាជការ និង​កងកម្លាំង​មាន​សមត្ថកិច្ច គ្រប់​លំដាប់ថ្នាក់ ដោយ​ឈរ​លើ​មូលដ្ឋាន​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ការគោរព​ច្បាប់ គោលការណ៍​នានា​របស់​រដ្ឋ និង​ពង្រឹង​របៀបរបប​ធ្វើការ​ដើម្បី​លើកកម្ពស់​ការ ទទួលខុសត្រូវ និង​ភាព​ជា​ម្ចាស់​របស់​មន្ត្រី​នៅក្នុង​ការបំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន​សំដៅ​អភិវឌ្ឍន៍​មូលដ្ឋាន និង​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ៕

m190620b1 m190620b2 m190620b3 m190620b4 m190620b5 m190620b6 m190620b8

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.