សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សម្ដេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដាក់បទបញ្ជា ដល់​កងកម្លាំង សមត្ថកិច្ច​ពាក់​ពន្ធ័ ទូ ទាំង​២៥​ខេត្ត -​រាជធានី​រួមគ្នា​លុបបំបាត់​បទល្មើស នៅក្នុង​ក្លឹប​កំសាន្ត ខា​រ៉ា​អូរ​ខេ​

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ដាក់​បទបញ្ជា​នេះ​ទៅ​ដល់​កងកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទូទាំង​២៥​រាជធានី​-​ខេត្ត ត្រូវ​រួមគ្នា​លុបបំបាត់​បទល្មើស​នៅ​ក្នុង​ក្លឹប​កំសាន្ត នៅក្នុង​ខារ៉ាអូខេ ។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានប្រកាសថា នៅ​ឆ្នាំ​២០១៩​នេះ ត្រូវតែ​បញ្ចប់​ការ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ខារ៉ាអូខេ និង​ក្លឹប​កំសាន្ត ពីព្រោះ​ជា​ការទទួលខុសត្រូវ​ធំធេង និង​ធ្ងន់ធ្ង​ន់​ណាស់​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ​របស់​យើងទាំងអស់គ្នា​។​
​បទបញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ខាងលើនេះ បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

​ជាមួយគ្នានេះ សម្ដេច​ក្រឡាហោម ស ខេង  ក៏​បាន​ចេញ​បញ្ជា​មួយទៀត​នោះ​គឺ ហាម​ចាត់តាំង​កម្លាំង​នគរបាល​ទៅ​យាម​នៅ​ទីតាំង​កាស៊ីណូ ខារ៉ាអូខេ និង​ក្លឹប​កំសាន្ត ដែល​សង្ស័យ​ជា​ទីតាំង​ប្រព្រឹត្ត គ្រឿងញៀន ដូច្នេះ​បើ​កម្លាំង​ទៅ​យាម​នៅ​ទីនោះ ដូច​ទៅ​យាម​កន្លែង​គ្រឿងញៀន​ចឹង ខណៈ​ក្រសួងមហាផ្ទៃ​នៅពេលនេះ កំពុង​ធ្វើ​សេចក្តីព្រាងច្បាប់ ពាក់ព័ន្ធ​រឿងនេះ​។​

​សូមបញ្ជាក់​ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ខារ៉ាអូខេ និង​ក្លឹប​កំសាន្ត ដោយ​ឃាត់​មនុស្ស​រាប់រយ​នាក់​។ ជាក់ស្តែង កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ កម្លាំង​នគរបាល បាន​ចូល​ទៅ​បង្ក្រាប​គ្រឿងញៀន​នៅក្នុង​ក្លឹប​កំសាន្ត «​លុច្ស​សារី​» ខណ្ឌដូនពេញ ដោយ​ឃាត់​មនុស្ស​ជាង ៤០០​នាក់ ហើយ​រក​ឃើញ​មនុស្ស​ជិត ១០០​នាក់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​
​អ្នក​ដែល​ប្រើប្រាស់​គ្រឿងញៀន​ទាំងនោះ ភាគច្រើន​បំផុត​ជា​យុវជន និង​យុវនារី ហើយ​មាន​ទាំង​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន​ផងដែរ​៕

 

img190612b1 img190612b2 img190612b3 img190612b4 img190612b5

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.