សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​ជា​ផ្លូវការ​នូវ​សន្និសីទកាសែត លើក​ទី​១៦

ខេត្តសៀមរាប​៖ ព្រឹក​ថ្ងៃ​ពុធ ១០​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯកស័ក​ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​ជា​ផ្លូវការ​នូវ​សន្និសីទ​កំពូល «​សារព័ត៌មាន​អាស៊ី​» លើក​ទី​១៦ ASIA MEDIA SUMMIT ២០១៩ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា ក្នុង​ខេត្ត​សៀមរាប​។​

​សន្និសីទ​កំពូល «​សារព័ត៌មាន​អាស៊ី​» លើក​ទី​១៦ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ ក្រោម​ប្រធានបទ «​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​-​អភិវឌ្ឍន៍​ទីផ្សារ​»​។ សន្និសីទ​នេះ បាន​ជជែក​ពិភាក្សា​ទៅ​បញ្ហា​ប្រឈម​របស់​ស្ថាប័ន​ព័ត៌មាន និង​វិស័យ​ព័ត៌មាន​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ទំនើប​នេះ និង​ការប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​ជាមួយ​បណ្តាញ​សង្គម​នេះ នឹង​មាន​អ្នកចូលរួម​ជា​ថ្នាក់ដឹកនាំ និង​តំណាង​ស្ថាប័ន​រដ្ឋាភិបាល ស្ថាប័ន​សារព័ត៌មាន ព្រម​ទាំង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ប្រមាណ​៦០០​នាក់ មកពី​បណ្ដា​ប្រទេស​ទេស​ជាង​៤២​នៅក្នុង​តំបន់ និង​លើ​ពិភពលោក​។ សន្និសីទ​នេះ គឺជា​ព្រឹត្តិការណ៍​អន្តរជាតិ​នាំមុខ​មួយ​ក្នុង​វិស័យ​សោតទស្សន៍ ដែល​ផ្តល់​កាលានុវត្តភាព​ដល់​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន ប្រតិបត្តិ​ករ​សោតទស្សន៍ និង​បុគ្គលិក​បម្រើ​ការងារ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ថ្នាក់​ដឹកនាំ​វិស័យ​ឧស្សាហកម្ម សកល​វិទ្យាល័យ អ្នកស្រាវជ្រាវ អ្នកជំនាញ និង​អ្នកតាក់តែង​គោលនយោបាយ នៅ​ជុំវិញ​ពិភពលោក ដើម្បី​ជួបជុំ និង​ពិភាក្សា​អំពី​ការអភិវឌ្ឍ​គុណភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងអំឡុងពេល​នៃ​បដិវត្តន៍​បច្ចេកវិទ្យា​ទំនើប​។​

​ថ្លែង​ក្នុង​ពិធី​បើក សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ស្វាគមន៍ បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ ស្ថាប័ន​ជាតិ មន្ត្រី​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍ និង​បងប្អូន​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ ព្រមទាំង​គណៈប្រតិភូ ទាំងអស់​ដែល​មាន​វត្តមាន​នៅ​លើទឹក​ដី​អង្គរ ខេត្តសៀមរាប ដែល​ជា​តំបន់​ប្រវត្តិសាស្ត្រ​ដ៏​ល្បី​របស់​កម្ពុជា ។ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​កោតសរសើរ​ចំពោះ​វិទ្យាស្ថាន​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​បាន​ខិតខំ​ជំរុញ​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មានឤ​ស៊ីឱ្យ​ដើ​រទាន់​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ទំនើប​នាពេល​បច្ចុប្បន្ន​នេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​បន្តថា ចរន្ត​នៃ​ការ​រ​កី​ចម្រើន​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេក​- វិទ្យា​ទំនើប បានប្រែក្លាយ ឌីជីថល​ឆ្ពោះទៅ​កាន់​បដិវដ្ត​ឧស្សាហកម្ម​ទី​៤ ដែល​ជា​កត្តា​គន្លឹះ​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​វិស័យ​ផ្សេងៗ​ទៀត ជាមួយនឹង​ការបង្កើតឡើង នូវ​កាលានុវត្តភាព និង​អត្ថប្រយោជន៍ ដូចខាងក្រោម ៖
​ទី​១)​បច្ចេកវិទ្យា ឌីជីថល បាន​ជំនួស​ការប្រើប្រាស់​បច្ចេក​វិទ្យាឤណា​ឡូក​ប្រកបដោយ​សក្តានុពល ដើម្បី​បង្កើន​គុណភាព ប្រសិទ្ធភាព ដូច​ជា​សំឡេង រូបភាព ល្បឿន​នៃ​ការបញ្ជូន​ទិន្នន័យ ការ​រក្សាទុក​ទិន្នន័យ ការ​សន្សំសំចៃ​នៃ​ការប្រើប្រាស់​រលកឤ​កាស​វិទ្យុ ការកាត់បន្ថយ​ចំណាយ​ផលិតកម្ម ការបង្កើន​ផលិតភាព​សំបូរបែប ក្នុង​វិស័យ​ឧស្សាហកម្ម ប្រព័ន្ធ​ផ្សព្វផ្សាយ ការកម្សាន្ត ការចែករំលែក និង​ការទទួល​ព័ត៌មាន​តាម​មធ្យោបាយ​ដ៏​សំបូរបែប​។ កម្ពុជា​បាន​និង​កំពុង​រៀបចំ​ធ្វើ​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ផ្សាយ​ទូរទស្សន៍​ពី​ឤ​ណា​ឡូ​ក (Analog) ទៅ​ឌីជីថល (Digital) ដែល គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៣ ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានភាព នៃ​ការវិវត្តន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍ ឌីជីថល​ក្នុង​តំបន់ និង​សកលលោក ព្រមទាំង​ការសិក្សា ដើម្បី​បញ្ជៀ​ស​ផល​ប៉ះ​ញល់​ផ្សេងៗ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិតខាង ដើម្បី ដោះស្រាយ​បញ្ហា​ដែល​កើត ចេញពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​នេះ ។​
​ទី​២)​បច្ចេកវិទ្យា ឌីជីថល​បាន​រួម​បញ្ចូល​គ្នា​រវាង​វិស័យ ទូរគមនាគមន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​បង្កើត​បាន​នូវ​សក្តានុពល លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ឌីជីថល និង​បណ្តាញ​ទំនាក់ទំនង ជា​សកល​តាម​ប្រព័ន្ធ​អន​ឡាញ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ,YouTube WeChat ,Telegram ,Twitter) ជាដើម ដែល​បង្កើន​សក្តានុពល​ប្រព័ន្ធ ផ្សព្វផ្សាយ​ព័ត៌មាន និង ការតភ្ជាប់​បណ្តាញ​ទំនាក់ទំនង​រវាង​មនុស្ស និង​មនុស្ស សម្រួល​ដល់​ការធ្វើ​ញ​ណិ​ជ្ជកម្ម កាត់បន្ថយរ​បាំង​ទីផ្សារ បង្កើត​ឱកាស​ឱ្យ វិស័យ​ឯកជន និង​សហគ្រិន​ដើម្បី​មាន​លទ្ធភាព​ច្នៃប្រឌិត​នូវ​ធុរកិច្ច ថ្មីៗ ។​
​ទី​៣) ច្ចេក​វិទ្យា ឌីជីថល បាន​ធ្វើ​ឱ្យ​ការគ្រប់គ្រង​ប្រទេស​ក្លាយទៅជា​រដ្ឋាភិបាល ឌីជីថល ក្នុង​ការបង្កើន​សកម្ម​ភាព​សេដ្ឋកិច្ច ឌីជីថល ការលើកកម្ពស់​គុណភាព ប្រសិទ្ធភាព​នៃ សេវាសាធារណៈ ប្រកប​ដោយ​គណនេយ្យភាព តម្លាភាព និង​ការតភ្ជាប់​បណ្តាញ ទំ​នាក់ ទំនង​ផ្ទៃក្នុង និង​សកលលោក​ទាំងមូល ។​

​ទន្ទឹម​នឹង​ផល​វិជ្ជមាន​នេះ បច្ចេកវិទ្យា ឌីជីថល នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន បាន​ផ្តល់​គុណវិបត្តិ​ផ្សេងៗ ដែល​ធ្វើឱ្យ​សកលលោក​កំពុង​ប្រឈម​ទៅ​នឹង​ព័ត៌មាន​ក្លែងបន្លំ ការ​ញុះញង់​បញ្ឆេះ​កំហឹង ការជេរប្រមាថ​ដោយ​ការ​ស្អប់ខ្ពើម និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា ដូច​ជា​ការ​ហេ​ក​(Hack)​ចូល​បំផ្លាញ​ឯកសារ​សាធារណៈ ការ​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ ការរំលោភ​លើ​សិទ្ធិ​បុគ្គល​ជា​ដើម បាននិងកំពុង​គំរាម​ដល់​សន្តិសុខ​តំបន់ និង​សកលលោក ទាំងមូល ។ ដូច្នេះ តម្រូវឱ្យ​ភាគី​ញក់​ព័ន្ធ​ទាំងអស់ រួម​គ្នា​បង្កើន​នូវ​កិច្ច​សហ​-​ប្រតិបត្តិការ ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី​ក្រប​ខណ្ឌ​ក្នុង​តំបន់ និង​សកលលោក​ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅ​នឹង​ព័ត៌មាន​ក្លែងបន្លំ និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា​នេះ ។​

​ដើម្បី​ឱ្យ​បដិវត្ត​ឧស្សាហកម្ម​ទី​៤ ដែល​ជា​ចរន្ត​នៃ ការរីកលូតលាស់​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា បង្កើន​ទំនុកចិត្ត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ឌីជីថល ព្រមទាំង​ផ្តល់​អត្ថប្រយោជន៍ ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ទំនាក់ទំនង​និង​សន្តិសុខ​នៅ ក្នុង​តំបន់​នោះ សម្តេច​តេជោ​បាន​ផ្តល់​នូវ​គំនិតផ្តួ​ច​ផ្តើម​មួយ​ចំនួន​ដល់​អង្គ​សន្និសីទ ដូចខាងក្រោម ៖
១)​ត្រូវ​រួមគ្នា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង សកលលោក ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន បទពិសោធន៍​ការអភិវឌ្ឍ បច្ចេកវិទ្យា​និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដើម្បី​ទាញយក អត្ថប្រយោជន៍​ពី​បដិវត្ត​ឧស្សាហកម្ម​ទី​៤ និង​ការបង្កើតឡើង​នូវ កាលានុវត្តភាព​នៃ​បច្ចេកវិទ្យា​ឌីជីថល ។​

២)​ត្រូវ​រួមគ្នា​បង្កើន​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​ព័ត៌មាន ក្លែងបន្លំ និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងបន្លំ ។​

៣)​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ក្រម​សីលធម៌​វិជ្ជាជីវៈ ជៀសវាង​ការផ្សាយ​ព័ត៌មាន​ក្លែងបន្លំ​គំនុំគុំកួន ការជេរប្រមាថ ការ​ញុះញង់​បញ្ឆេះ​កំហឹង​ដោយ​ការ​ស្អប់ខ្ពើម​រើសអើង​បង្ក​ជម្លោះ រវាង​ជាតិ​សាសន៍ សាសនា ឬ​បំផ្លើស​ព័ត៌មាន​ខុស​ពី​ការពិត​ដែល​បង្កើតឱ្យមាន​អសន្តិសុខ​សង្គម ។​

៤)​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​ជិតស្និទ្ធ ដើម្បី​ដោះស្រាយ​ទំនាស់​នៃ​ការផ្សាយ​ព័ត៌មាន​ដែល​បង្ក​ឱ្យ​កើត​មាន​ភាពវឹកវរ និង​ប៉ះ​ញល់​ដល់​ការប្រើប្រាស់​បច្ចេកវិទ្យា ឌីជីថល ។​

៥)​ត្រូវ​រួមគ្នា​យកចិត្តទុកដាក់​បង្កើន​សមត្ថភាព​យល់ដឹង ទាំង​ផ្នែក​បច្ចេកទេស​និង​វិជ្ជាជីវៈ ដើម្បី​ដើរ​ឱ្យទាន់​តម្រូវការ​ទីផ្សារ ការវិវត្ត​នៃ​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការវិវត្ត​សភាពការណ៍​សកលលោក​
​។​

៦)​ត្រូវ​ធ្វើឱ្យ្រ​ប​ព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី​ក្លាយ​ជា​ប្រព័ន្ធ ដែល​មាន​ភាព​វ័យឆ្លាត​និងឤ​ចបត់​បែន ទៅតាម​ស្ថានភាព​ជាក់ស្តែង និង​ការវិវត្តន៍​នៃ​បច្ចេកវិទ្យា​ទំនើប ដើម្បី​ប្រឈម​នឹង​ការប្រកួតប្រជែង​ទីផ្សារ​ក្នុង​យុគសម័យ​ឌីជីថល ។​

៧)​ត្រូវ​រួមគ្នា​កសាង​គោលនយោបាយ​ក្រប​ខណ្ឌ​យុទ្ធ​ស្រា​ស្ត បទ​ប្បញ្ញត្តិ​ច្បាប់​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​បទ​ប្បញ្ញត្តិ​ស្តង់ដា​សុវត្ថិភាព​ឌីជីថល ដែល​ជា​កត្តា​ចាំបាច់​សម្រាប់​ការគ្រប់គ្រង​សុវត្ថិភាព​ទិន្នន័យ​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម ការទូទាត់​តាម​ប្រព័ន្ធ អេឡិកត្រូនិក និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​ប្រឆាំង​នឹង​ពត៌មាន​ក្លែងបន្លំ និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា ។​

​ជាមួយនឹង​ការប្រកាស​បើក​សន្និសីទ​កំពូល “​សារព័ត៌មានឤ​ស៊ី​លើក​ទី​១៦” នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជូនពរ​អោយ​អង្គ​សន្និសីទ​ទទួលបាន​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូ​រមតិ ដើម្បី​ជា​ប្រយោជន៍ ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​តំបន់ និង​សកលលោក និង​សូម​ជូនពរ​ឯកឧត្តម លោកជំទាវ លោក លោកស្រី សូម​ទទួល បាន​នូវ​ផា​សុកភាព និង​អនុស្សាវរីយ៍​ល្អៗ ក្នុងការ​ស្នាក់​នៅ​លើទឹក ដី​អង្គរ​ដ៏​ល្បីល្បាញ​នៃ​កម្ពុជា ៕

 

img190612a1 img190612a2 img190612a3 img190612a4 img190612a5 img190612a6 img190612a7 img190612a8

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.