សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ឯកឧត្តម អភិបាលខេត្ត ចុះ​ពិនិត្យ​មើល​ការរៀបចំ​បន្ទប់រៀន​ប​ណ្តោះ​​អាសន្ន​នៅ​ឃុំ​ឆ្នុកទ្រូ ក្រោយ​ពី​អគារសិក្សា​៣​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់​ទាំងស្រុង

ខេត្ត​កំពង់ឆ្នាំង ៖ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៩ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង រួម​ដំណើរ​ដោយ​ថ្នាក់​ដឹកនាំ​មន្ទីរ​បាន​អញ្ជើញ​ចុះ​ទៅ​ឃុំ​ឆ្នុក​ទ្រូ ស្រុក​បរិបូណ៌ ដើម្បី​ជួប​ជាមួយ​មន្ត្រី​អាជ្ញាធរ​ដែនដី​និង​លោកគ្រូ អ្នកគ្រូ នៅ​សាលា​យុគន្ធរ​ក្នុង​ឃុំ​ឆ្នុកទ្រូ ពិភាក្សា​និង​ពិនិត្យមើល​ការរៀបចំ​បន្ទប់​សម្រាប់​អោយ​សិស្សានុសិស្ស​បាន​រៀន​ជា​បណ្តោះអាសន្ន ក្រោយ​ពី​អគារសិក្សា​ចំនួន​៣​ខ្នង​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​ទាំងស្រុង​កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៩​។​

​លោក​សឹម ប្រឹម ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈ​អគារសិក្សា​ដែល​ត្រូវ​អគ្គិភ័យ​ឆេះ​បំផ្លាញ​កាលពី​ថ្ងៃ​អាទិត្យ​នោះ មាន​ចំនួន​៣​ខ្នង ក្នុងនោះ​មាន​អគារ​សាលា​មតេយ្យ​មួយ​ខ្នង​១​បន្ទប់ បណ្តោយ​ប្រវែង​ ១២​ម៉ែត្រ​និង​ទទឹង​៧​ម៉ែត្រ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​និង​សាលា​
​បឋម​សិក្សា​មាន​២​ខ្នង​៦​បន្ទប់ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​។​

​លោក​ប្រធាន​មន្ទីរ​បាន​អោយដឹងទៀតថា ក្រោយ​ពី​អគារ​
​សិក្សា​នេះ​ត្រូវ​ភ្លើង​ឆេះ​មន្ទីរ​បាន​សហការ​ជាមួយ​ការិយាល័យ​អប់រំ​ស្រុក អាជ្ញាធរ​ដែនដី និង លោកគ្រូ អ្នកគ្រូ​សុំ​ខ្ចី​សាលា​ឆាន់​វត្ត​យុគន្ធ​ជា​បន្ទប់​អោយ​សិស្ស​បាន​រៀន​ជា​បណ្តោះ អាសន្ន​សិន​ហើយ​សិស្ស​ផ្អាក​រៀន​តែ​ថ្ងៃ​ចន្ទ​មួយថ្ងៃ​ប៉ុណ្ណោះ ដោយ​ពួក​បាន​ចូលរៀន​វិញ​នៅ​ថ្ងៃ​អង្គារ៍​ទី​១១ មិថុនា​នេះ​។​

​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត បាន​សំដែង​នូវ​ការសោកស្តាយ​ចំពោះ​គ្រោះ​អគ្គិភ័យ​ដែល​បាន​ឆេះ​បំផ្លាញ​អគារ​សិក្សា​រួម​ទាំង​សម្ភា​រះ​មួយចំនួន​ផង​ដែរ​។

​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ផ្តាំផ្ញើ​ដល់​លោកគ្រូ អ្នកគ្រូ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ក្នុង​ការបង្រៀន​សិស្ស ជា​បន្ត​ទៀត​បើ​ទោះបី​ជួប​ការលំបាក​ខ្លះៗ​ក៏ដោយ​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម​ឈួ​រ ច័ន្ទឌឿនបា​ន​ឧបត្ថម្ភ​ថវិកា​ចំនួន​៧ ០០០ ០០០ រៀល​សម្រាប់​រៀបចំ​បន្ទប់​សិស្ស​រៀន​បណ្តោះអាសន្ន​ផង​ដែ​រ ៕

m190611a1 m190611a1a m190611a2 m190611a3 m190611a3a m190611a3b m190611a4 m190611a5 m190611a6

 

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.