សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

បែកធ្លាយ លោក ណាក់ , លោក ហ៊ូវ ជីវ៉ៃ និង លោក នី កាចាញ រត់់ការ អស់រាប់សិបមុឺនដុល្លារ ដឹកឈើប្រណីតចេញពីខេត្តរតនគិរី រៀងរាល់យប់យកទៅលក់ប្រទេសវៀតណាម បានយ៉ាងរលូន !

បែកធ្លាយ លោក ណាក់ , លោក ហ៊ូវ ជីវ៉ៃ និង លោក នី កាចាញ រត់់ការ អស់រាប់សិបមុឺនដុល្លារ ដឹកឈើប្រណីតចេញពីខេត្តរតនគិរី រៀងរាល់យប់យកទៅលក់ប្រទេសវៀតណាម បានយ៉ាងរលូន !IMG_20190608_125802 IMG_20190608_125855 IMG_20190608_125637m190210a4FB_IMG_1559397656840
ខេត្តរតនគីរី ៖ យោងប្រភពបានឲ្យដឹងថាមេឈ្មួញដុះស្លែប្រចាំខេត្តរតនគីរីឈ្មោះ ហ៑ូវជីវៃ ឈ្មោះ ណាក់ ឈ្មោះ នីកាចាញ ពួកគេទាំងបីនាក់បានសហការគ្នាធ្វើការដឹកជញ្ជូនឈើប្រណីតចេញពីខេត្តរតនគីរីយកទៅលក់នៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវជារៀងរាល់យប់នៅវេលាម៉ោង២រំលងអធ្រាត្រ ។ប្រភពបន្តថាកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ក្បួនឈើប្រណីតរបស់ លោក ហ៊ូវ ជីវ៉ៃ បានសំរុកដឹកឈើចេញទៅលក់នៅប្រទេសវៀតណាម ដូចហែកឋិន ចំនួនពី២០ទៅ៣០គ្រឿង ចេញតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។

មេធំឈ្មួញឈើ លោកណាក់ លោក ហ៊ូវ ជីវ៉ៃ និង លោក នី កាចាញ នេះ បានកេណ្ឌកម្មករស៊ីឈ្នួលកាប់ឈើ ឱ្យចូលទៅកាប់នៅក្នុងព្រៃសហគមន៍ នៃស្រុកអណ្ដូងមាស រួចហើយដឹកចេញពីព្រៃ ឆ្លងទន្លេសេសានខេត្តរតនគិរី មកប្រមូលផ្ដុំនៅកំពង់ទូក រួចហើយដឹកតាមរថយន្ដឡង់គ្រីស្ស័រកែច្នៃ និងរថយន្ដទួរីស ចេញទៅតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ចូលទៅទឹកដីប្រទេសវៀតណាមតែម្ដង។

សកម្មភាពមេឈ្មួញឈើដុះស្លែធំៗទាំង៣នាក់នេះ បន្ទាប់ពីដកហូតតំណែងលោក គឹម រស្មី មេបញ្ជារការកងរាជអាវុធហត្ថខេត្តរតនគីរីមក គឺមេឈ្មួញទាំង៣នាក់នេះ អាក់ខានធ្វើអាជីវកម្មជិត៦ខែមកហើយ ហើយពេលនេះ ពួកគេបានធ្វើសកម្មភាពមុខជំនួញឡើងវិញ។
ប្រភពបានបង្ហើបឲ្យដឹងថា លោក ហ៑ូវ ជីវៃ លោក ណាក់ លោក នី បានទៅខ្ចីលុយឈ្មួញវៀតណាម យកមករត់់ការឲ្យសមត្ថកិច្ចពាក់ពន្ធ័ដើម្បីបន្តមុខជំនួញឈើប្រណីតរបស់ពួកគេ(លោក វៃ លោកណាក់ លោក នី ) ។

ប្រភពបន្តថា មេឈ្មួួញឈើហ៑ូវជីវៃបានទៅខ្ចីលុយពីថៅកែវៀតណាមជាច្រើនមុឺនដុល្លារ មករត់ការ លើកទី១ចំនួន ៥០ម៉ឺនដុល្លារ , លើកទី២ចំនួន ៧០ម៉ឺនដុល្លារ សរុប ១២០ម៉ឺនដុល្លារ ដើម្បីយកមករត់ការបិទមាត់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាប់តាំងពី មេឃុំ មេប៉ុស្តិ៍ ថ្នាក់ស្រុក និងថ្នាក់ខេត្ត ព្រមទាំង ស្ថាប័នជំនាញ មាន រដ្ឋបាលព្រៃឈើ , មន្ទីរកសិកម្ម , ប៉ូលិសសេដ្ឋកិច្ច , ស្នាក់ការកងរាជអាវុធហត្ថ , ស្ថាប័នតុលាការខេត្ត … ។

នៅក្នុង ការខ្ចីលុយវៀតណាមយកមករត់ការនេះហើយ គឺតម្រូវឱ្យ លោក ណាក់ , លោក ហ៊ូវ ជីវ៉ៃ និងលោកនី កាចាញ បង្ខំចិត្តត្រូវតែធ្វើយ៉ាងណា ដឹកជញ្ជូនឈើចេញឱ្យបានយកទៅលកឲ្យភាគីវៀតណាម។ គេមើលឃើញថាមេឈ្មួញគ្រាក់ៗ ទាំង៣ ប្រចាំខេត្តរតន:គីរី នេះ បានទិញទឹកចិត្តសម្ថកិច្ចក្នុងខេត្តនេះអស់ហើយ គឺឱ្យប្រព្រឹត្តអំពើរសីុសំណូក ពុករលួយជាប្រព័ន្ធអស់ទៅហើយ។

ប្រជាពលរដ្ឋបានលើកឡើងថា លោក ថាវ យ៉េន មេអាវុធហត្ថខេត្តរតន:គីរី ទើបតែឡើងកាន់តំណែងថ្មី ៗ និងលោកថង សាវុនអភិបាលខេត្តរតនគីរី ដូចជាមិនមានប្រតិកម្មអ្វីក្នុងការដឹកជញ្ជូនឈើទៅក្រៅប្រទេសនោះដែរ សង្ស័យតែត្រូវមេឈ្មួញដុះស្លែរមានឥទ្ធិពលទាំង៣នាក់នេះ ដាក់ថ្នាំសណ្ដំអស់ហើយមើលទៅ! ពោលគឺ មិនគោរព មិនអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែម្ដង។

ប្រភពបន្តថា ឈើប្រណីតក្នុងមួយថ្ងៃៗ ដែលពួកគេដឹកចេញ គឺមិនតិចជាង ពី ៣០ ទៅ ៥០ រថយន្ដឡើយ និងកំពុងបន្តដឹករាល់ថ្ងៃ គឺដឹកចាប់តាំពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ មកម៉្លេះ ហើយពួកគេមានគំរោងដឹកចេញពីកន្លែងស្តុកឱ្យអស់នៅដំណាច់ ខែមិថុនា នេះ មុនពេលភ្លៀងធ្លាក់ខ្លាំងមកដល … ចុះបើដឹកចេញម្ល៉ឹងៗ ហេតុអ្វីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មិនចាត់វិធានការប្រយុទ្ធប្រឆាំង បង្ក្រាបបទល្មើសដឹកជញ្ជូនឈើប្រណិត? សុខចិត្តអោនព្រះសិរិសារដោយសារមនុស្ស៣នាក់នេះ ពិតជាមន្ត្រីអាស្រូវខ្លាំងណាស់!!!

ករណីខាងលើនេះលោកថាវយ៉េនមេបញ្ជារការអាវុធហត្ថខេត្តរយនគីរីបានឲ្យដឹងថា ខាងលោកអត់បានដឹងនៃការដឹកជញ្ជូនឈើនោះ លោកថាតាំងពីលោកឡើងកាន់តំណែងជាមេអាវុធហត្ថ បទល្មើសព្រៃឈើអត់មាននោះទេព្រោះលោកអនុវត្តន៍ អភិក្រមទាំង(៥)បើមានបទល្មើសកើតឡើងត្រូវតែបង្ក្រាប។
លោកមេបញ្ជារការ បន្តថាលោកនិងដាក់កូនចៅធ្វើការសុើបអង្កេតចំពោះករណីដឹកជញ្ជូនឈើប្រណីតទៅលក់នៅប្រទេសវៀតណាមរបស់ក្រុមឈ្មួញទាំងនោះ។លោកមេបញ្ជារការបានឲ្យដឹងទៀតថា មេឈ្មួួញ ឈ្មោះ វ៉ៃ ឈ្មោះ ណាក់ឈប់រកសុីឈើយូរមកហើយ ។ដោយឡែកសមត្ថកិច្ចពាក់ពន្ធ័ ផ្សេងៗនិងមេឈ្មួញឈើអត់មានលេខទូរសព្ទ័ទំនាក់ទំនងនោះទេនៅថ្ងៃចេញផ្សាយ យើងខ្ញុំរង់ចាំការបំភ្លឺបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធដោយក្ដីរីករាយ រាល់ម៉ោងធ្វើការ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.