ខេត្តកំពត ៖ ថ្មីៗនេះមានការប្រទុសរាយគ្នារវៀងប្រធានក្លឹបអ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខានិងលោក យី ថុល ប្រធានការិយាល័យគយច្រកព្រែកចាក ធ្វើឲ្យផ្អើលដល់សង្គមហ្វេសប៊ុក។ហើយបានធ្លាយរឿង លោក យី ថុល ដែលមកកាន់តំណែងជាប្រធានការិយាល័យគយច្រកព្រែកចាក ថ្មីៗនេះប្រើអំណាចប្រព្រឹត្តអំពើពុករលួយប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួននិងបក្ខពួកយ៉ាងគឃ្លើនគ្មានញញើតនិងអង្គភាពACU។
ប្រភពបន្តថាលោក យី ថុល បានយកបទពិសោធន៍នៃអំពើពុករលួយកាលធ្វើជាមេការិយាល័យគយនៅច្រក៤០០ ស្រុកសំឡូត ខេត្តបាត់ដំបង មកអនុវត្តន៍នៅច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត យ៉ាងពេញទំហឹង.។
ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តកំពត មួយចំនួនបានលួចបង្ហើបថាលោក យី ថុល ប្រធានការិយាល័យគយព្រែកចាក កំពុងប្រព្រឹត្តអំពើពុករលួយជាច្រើនរូបភាពគាបយកលុយពីក្រុមឈ្មួញនិងអាជីវករតូចតាចដោយពុំមានការយោគយល់ឡើយ។ ផ្ទុយទៅវិញលោក យី ថុល បានឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើនឡើងៗក្នុងមួយខែៗធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើន។ សូម្បីតែទឹកស៊ុបក៏លោក យី ថុល ឃុបឃិតឲ្យឈ្មួញនាំចូលតាមច្រកទ្វារអន្តរជាតិព្រែកចាក យ៉ាងរាលដាលដោយមិនគិតពីផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋខ្មែរនោះទេ គឺគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន។
បើតាមប្រភពពីក្រុមឈ្មួញនិងអាជីវករតូចតាចដែលរកស៊ីនាំចូលទំនិញតិច តួចពីស្រុកយួនតាមច្រកទ្វារអន្តរជាតិព្រែកចាកបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នលោក យី ថុល មេគយច្រកព្រែកចាកនិងបក្ខពួកឈ្មោះ រស់ សាត ព្រមទាំងបរិវារ២នាក់ទៀតកំពុងគៀបយកលុយពីពួកគាត់យ៉ាងកំរោល។
ប្រភពពីក្រុមឈ្មួញនិងអាជីវករតូច តាចបានបញ្ជាក់ថា មុខរបររបស់ពួកគាត់សព្វថ្ងៃនេះស្ទើរតែគ្មានសល់ កម្រៃសម្រាប់ទិញអង្ករច្រកឆ្នាំងទេព្រោះលោក យី ថុល និងបក្ខពួកគៀបយក លុយលើតុក្រោមតុច្រើនៗពេក។
ដូច្នេះហើយទើបពួកគាត់អំពាវនាវឲ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងឯកឧត្តម គុណ ញឹម ជាមេគយធំៗជាពិសេសឯកឧត្តម ឱមយិុន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការទប់ស្កាត់នូវអំពើពុករលួយរបស់លោក យី ថុល និងបក្ខពួកជា បន្ទាន់កុំឲ្យពួកគេធ្វើអ្វីៗតាមអំពើចិត្តតទៅទៀត។
រយៈពេលប៉ុន្មានថ្ងៃកន្លង ទៅនេះរឿងអាស្រូវរបៀបពុករលួយរបស់លោក យី ថុល ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាចខេត្តកំពតត្រូវបានក្រុមឈ្មួញនិងអាជីវករដែលនាំចូលទំនិញតាមច្រកនេះបើក ក៏កាយជាបន្ត បន្ទាប់បែកធ្លាយដល់ក្រុមអ្នកកាសែតមកថតផ្សាយផ្ទាល់នៅច្រកទ្វារអន្តរជាតិព្រែកចាកធ្វើអោយមានការផ្ទុះអំពើហឹង្សាដាក់គ្នាផងដែរ។
ប៉ុន្តែរហូតមកដល់ពេលនេះថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនទាន់ចាត់វិធានការទប់ស្កាត់អំពើរបៀប ពុករលួយរបស់លោក យី ថុល នៅ ឡើយទេ?។
ប្រការនេះហើយដែលធ្វើឲ្យលោក យី ថុល នៅតែបន្តប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំនៅពីក្រោយ។
ប្រភពពីមន្ត្រីនិងភ្នាក់ងារគយតូចតាចក្នុងខេត្តកំពត មួយចំនួនបានបង្ហើបឲ្យដឹងថា លោក យី ថុល កំពុងប្រព្រឹត្តតាមរបៀបអំពើពុក រលួយជាច្រើនរូបភាពគៀបយកលុយពីក្រុមឈ្មួញនិងអាជីវករតូចតាចដោយពុំមានការ យោគយល់ឡើយ។
ប្រភពខ្លះទៀតបានបង្ហើបថាលោក យី ថុល បានឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធនិង ទំនិញបង់ពន្ធមិនគ្រប់ទំនិញក្លែងភេទនាំចូលកាន់តែច្រើនឡើងៗក្នុងមួយខែៗធ្វើឲ្យរដ្ឋត្រូវខាត បង់ចំណូលពន្ធយ៉ាងច្រើន។
ប្រភពបានឲ្យដឹងថាសូម្បីតែទឹកស៊ុបក៏ លោក យី ថុល ឃុបឃិតឲ្យឈ្មួញនាំចូលតាមច្រកទ្វារអន្តរ ជាតិព្រែកចាកដោយមិនគិតពីផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋខ្មែរនោះទេ គឺគិតតែផល ប្រយោជន៍ផ្ទាល់ខ្លួន។
ប្រភពដែលស្និទ្ធនឹងលោក យី ថុល មេគយច្រកព្រែកចាក បានឲ្យដឹងថា លោក យី ថុល អាចធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺដោយ សារមានការឃុបឃិតបើក ដៃពីសំណាក់ លោក ហេង សំបូរ ដែលជា ប្រធានសាខា គយនិងរដ្ឋាករខេត្ត កំពត ផងដែរ។
ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់ លោក ហេង សំបូរ ប្រធានសាខាគយនិងរដ្ឋាករទេនោះគឺ លោក យី ថុល និងបក្ខពួកបរិវារមិនហ៊ានប្រើតួនាទីនិងអំណាចរបស់ខ្លួនឃុបឃិតឲ្យឈ្មួញនាំចូលទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ទំក្លែងភេទទំនិញយ៉ាងពេញ បន្ទុកដូចសព្វថ្ងៃនេះដែរ ។កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ មានជម្លោះកើតឡើង រវាងលោកមេគយច្រកទ្វារ និងបក្ខពួកខ្លួន២.៣នាក់ហក់ស្ទុះចាប់យកកាមមេរ៉ាអ្នកសារព័ត៌មានកំពុងថតចាប់រូបភាពឈ្មួញដឹកជញ្ជូនទំនិញទាំងនោះប៉ុន្តែមិនដឹងថា ជាមុខទំនិញអ្វីនោះទេទើប បានលោកមេគយច្រកទ្វារស្លន់ស្លោយ៉ាងដូច្នេះ។
ពាក់ព័ន្ធនូវការរិះគន់ខាងលើសារព័ត៌មានយើងមិនអាចសុំការបកស្រាយពីលោក ហេង សំបូរ និងលោក យីថុលបាននោះទេ?នៅថ្ងៃចេញផ្សាយ យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពី លោក ហេង សំបូរ ប្រធាន សាខាគយ និងរដ្ឋាករខេត្តកំពតនិងលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិព្រែកចាកនិងបក្ខពួករាល់ម៉ោងធ្វើការ៕