សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ឧទ្យាន​ជាតិ​ភ្នំក្រវាញ​និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ត្រូវ​បាន​រង​ការកាប់​បំផ្លាញ​ពី​ក្រុម​ហ៑ុន ឧកញ៉ា​តាំង​អា៑ង​និង​ក្រុម​ហ៊ុន​ឧកញ៉ា​ទ្រី​ភាព​!

ខេត្ត​ពោធិ៍សាត់​៖ តំបន់​ឧទ្យាន​ជាតិ​ភ្នំក្រវាញ​និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ត្រូវបាន​ព្រះមហាក្សត្រ​ព្រះ​នរោត្តម​សីហនុ​ចេញ​ព្រះរាជក្រឹត្យ​កំណត់​ជា​ព្រៃ​អភិរក្ស​កាលពី​ខែវិច្ឆកា​ឆ្នាំ​១៩៩៣​ដែល​មាន​ផ្ទៃដី​រាប់​ម៉ឺុន​ហិកតា កំពុង​រង​ការកាប់បំផ្លាញ​ពី​សំណាក់​ក្រុម​ហ៑ុន​២​ជិត​រលាយ​អស់​ហើយ​។​

​សកម្មជន​បរិស្ថាន​ដែល​ចុះ​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ​បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ​ពី​វិនាស​សកម្ម​ព្រៃឈើ​បន្សល់​ទុក​ចុងក្រោយ​នៅ​គ្រា​ដែល​ឈើ​ធំៗ​ដែល​មាន​មុខ​ចាប់ពី​កន្លះ​ម៉ែត្រ​ឡើងទៅ​ត្រូវ​បាន​គេ​កាប់​និង​ដឹកជញ្ជូន​ចេញពី​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​ដោយ​រថយន្ត​ប៉ា​កុង​និង​គោយន្ត​កន្ត្រៃ​រាប់​សិប​គ្រឿង​ទាំងយប់​ទាំង​ថ្ងៃ​។​

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បន្តថា មាន​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ត្រូវ​គេ​ប្រមូល​ឲ្យចូល​ព្រៃ​កាប់​ឈើ​ដឹកជញ្ជូន​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា​ទ្រី​ភាព និង​ក្រុមហ៊ុន​ឧកញ៉ា​តាំង​អា៑ង​ហើយ​មាន​ការសម្របសម្រួល​ពី​សំណាក់​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​យ៉ាង​រលូន​។​

​បញ្ហា​នេះ​កំពុង​ធ្វើឲ្យ​ដើមឈើ​ធំៗ​ប្រភេទ​ឈើ​ទាល បេង សុ​ក្រំ និង​ផ្ចឹក ជាដើម​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​ជា​ឈើ​ដែល​កំពុង​ត្រូវប៉ាន់​ក្នុង​ទីផ្សារ​ប្រទេស​វៀតណាម​បច្ចុប្បន្ន ហើយ​ក្រុមហ៊ុន​ឧកញ៉ា​តាំង​អៀង កំពុង​បង្កើន​សកម្មភាព​អារច្រៀក​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ព្រំដែន​ក្នុង​ខេត្ត​កំពត យ៉ាង​ពេញបន្ទុក​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ចូល​ព្រៃ​កាប់​ឈើ​លក់​ឲ្យ​ក្រុមហ៊ុ​នទ្រី​ភាព និង​ក្រុមហ៊ុន​តាំង​អៀង បានឲ្យដឹងថា សម្រាប់​ឈើ​១​គោយន្ត​ពួកគេ​បង់លុយ​ឲ្យ​មន្ត្រី​បរិស្ថាន​៨​ម៉ឺន​រៀល បង់​ឲ្យ​នគរបាល​៥​ម៉ឺន​រៀល បង់​ឲ្យ​យោធា​៣​ម៉ឺន​រៀល និង​បង់​ឲ្យ​មន្ត្រី​អាវុធហត្ថ​៣​ម៉ឺន​រៀល ទើប​អាច​ដឹកជញ្ជូន​ទៅ​ដល់​គោលដៅ​។
​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បាន​អំពាវនាវ​ដល់​សម្ដេច​តេជោ​ហ៑ុន​សែននាយករដ្ឋមន្ត្រី និង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​ព្រោះ​មួយ​រយះ​ចុងក្រោយ​នេះ ក្រុមហ៊ុន​ទ្រី​ភាព និង​ក្រុមហ៊ុន​តាំង​អៀង កំពុង​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ប្រភព​ពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា មាន​ក្រុមហ៊ុន​២​កំពុងបើក​ទីតាំង​អាជិ​វ​កម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ យ៉ាង​ពេញបន្ទុក​ព្រោះ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​គិតតែ​ពី​រឿង​ផលប្រយោជ​ផ្ទាល់ខ្លួន​ប្រព្រឹត្ត​អំពើ​ពុករលួយ​។
​ប្រភព​បានឲ្យដឹង​ទៀតថា ក្រុមហ៊ុន​ទាំង​២​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ គឺ​ក្រុមហ៊ុន​ឧកញ៉ា​តាំង​អៀង  និង​ក្រុមហ៊ុន​ឧកញ៉ា​ទ្រី​ភាព បើទោះបី​កន្លង​មក​ឧកញ៉ា ទ្រី ភាព ប្រកាស​ផ្អាក​ធ្វើ​អាជីវកម្ម​ឈើ​ក៏ដោយ​។ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​បាន​ដឹក​ជញ្ជូន​ឈើមូល​ធំៗ​ចេញពី​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក្នុង​ចន្លោះ​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​កំពង់ស្ពឺ ខេត្ត​កោះកុង និង​ខេត្ត​ពោធិ៍សាត់ ចូល​ទៅ​ទីតាំង​អាជីវកម្ម​អារឈើ​ទ្រង់ទ្រាយ​ធំ​របស់​ក្រុមហ៊ុន​តាំង​អៀង និង​ក្រុមហ៊ុន​ទ្រី​ភាព យ៉ាង​សុខ​ស្រួល​។​

​សកម្មជន​ព្រៃឈើ និង​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​វា​លវែង បាន​បន្ត​ឲ្យដឹងថា ដើមឈើ​ធំៗ​ដែល​មាន​មុខកាត់​ចាប់ពី​០,៥០​ម៉ែត្រ​ត្រូវបាន​គេ​កាប់​និង​ដឹកជញ្ជូន​ចេញពី​តំបន់​ខាងលើ​តាម​រថយន្ត​បង្កុង និង​គោយន្ត​កន្ត្រៃ​ទាំងយប់​ទាំង​ថ្ងៃ​យ៉ាង​គគ្រឹកគគ្រេង​គេ​ឃើញ​មាន​កម្មករ​រាប់រយ​នាក់​ប្រដាប់​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​បាន​ចូល​ទៅ​អារ​រំលំ​ឈើមូល​ធំៗ​ក្នុង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ហើយ​មន្ត្រី​បរិស្ថាន គឺជា​អ្នក​ឃុបឃិត​ដើម្បី​ផលប្រយោជន៍​។
​ឈើ​ទាំង​នោះ​ត្រូវ​គេ​ដឹក​ចូល​ទៅ​ការដ្ឋាន​ក្រុមហ៊ុន​ទ្រី​ភាព និង​ក្រុមហ៊ុន​តាំង​អៀង រួច​អារច្រៀក​ជា​ឈើ​ជ្រុង​ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ស្រុក​យួន​ឆ្លងកាត់​ខេត្ត​កំពត យ៉ាង​រលូន​? សមត្ថកិច្ច​ពាក់​ពន្ធ័មើល​អត់​ឃើញ ឬ​ឃើញ​ហើយ​ធ្វើ​មើលមិនឃើញ​ឬមួយ​ទទួល​លាភសក្ការៈ​រួច​អស់ហើយ​៕

 

m190508b1 m190508b2 m190508b3 m190508b4 m190508b5

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.