សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

លោក​ផ្កាយ​១​ប៉ូលិស​ដេញ​បាញ់​៥​គ្រាប់ បង់ ៥​ពាន់ អត់​ទទួល​ទោស ទទួល​តែ​វិន័យ​!

ភ្នំពេញ​៖ ជនរងគ្រោះ​ទាំង ២​នាក់​ប្តី​-​ប្រពន្ធ ដែល​រង​ការបាញ់ប្រហារ​ពី​សំណាក់ អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួង​មហាផ្ទៃ​ឈ្មោះ ឌួង ណា​គ្រី រហូតមកដល់​ពេលនេះ ពន្លឺ​យុត្តិធម៌​មិនទាន់​មាន​នៅឡើយ​ទេ ពីព្រោះ​មន្ត្រីនគរបាល​រូបនេះ​មិន​ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​កាត់ទោស​នោះឡើយ បែរ​ជា​បញ្ជូន​ទៅកាន់​នាយកដ្ឋាន​តម្រួត​បទបញ្ជា នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បី​ដាក់​វិន័យ​តាម​កងកម្លាំង​នគរបាលជាតិ​ទៅ​វិញ​។​

​ភាគី​ដែល​រងគ្រោះ​ដោយ​បែក​កញ្ចក់​រថយន្ត និង​សំណាងល្អ​មិន​បាន​ត្រូវ​គ្រាប់ បាន​ដាក់​ពាក្យបណ្ដឹង និង​ទាមទារ​សំណង​៣៥.០០០​ដុល្លារ ប៉ុន្តែ​មាន​ការចចារ​គ្នា​ក្រៅ​ប្រព័ន្ធ ដោយ​ភាគី​ទាំង​២​មក​ត្រូវរ៉ូវ​គ្នា ត្រឹម​៥០០០​ដុល្លារ ។​

​ករណី​នេះ​មហាជន​នៅតែ​ចាត់ទុកថា ជា​រឿង​អយុត្តិធម៌​សម្រាប់​ជនរងគ្រោះ ចំពោះ​មន្ត្រី​នគរបាល​ជាន់ខ្ពស់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់​បែបនេះ ត្រឹម​ទទួលរង​ការដាក់វិន័យ កងកម្លាំង​ទៅវិញ ខណៈ​ដែល​រឿង​ស្រដៀង​នេះ​កាលពីពេល​កន្លង​ទៅ និង​ធ្លាប់​កើតមានឡើង​នៅក្នុង​សង្គម ជនបង្ក​ត្រូវបាន​កាត់ទោស​តាម​ច្បាប់​។​

​មាន​អ្នករត់​ការសម្របសម្រួល​រឿង​អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ​បាញ់​រថយន្ត​អគ្គនាយក​ក្រុមហ៊ុន​សន្តិសុខ​ឯកជន CPS ។​

​សូម​រម្លឹកថា លោក​អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ឈ្មោះ ដួង ណា​គ្រី បាន​បាញ់ប្រហារ​យ៉ាង​សាហាវ​ដូច​ក្នុង​រឿងកុន​ទៅលើ​រថយន្ត RANGE ROVER របស់​អគ្គនាយក​ក្រុមហ៊ុន​សន្តិសុខ​ឯកជន CPS កាលពី​វេលា​ម៉ោងជាង​១២​យប់ ឈានចូល​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្បែរ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ តាម​បណ្ដោយ​ផ្លូវ​៣៦៣ កែង​ផ្លូវ​លេខ​៦២៨ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ខ្មាន់កាំភ្លើង និង​បក្ខពួក​ជិះ​រថយន្ត LEXLIS RX330 ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប 2B-5153​។​

​ជនរងគ្រោះ​ឈ្មោះ ភូ​រី​ស្ស ស្តូ​រ៉ាន់ អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ជា​អគ្គនាយក​ក្រុមហ៊ុន​សន្តិសុខ CPS និង​ប្រពន្ធ​មានឈ្មោះ តាំង សុខ​ឡេង អាយុ​៣១​ឆ្នាំ មុខ​របប បុក្គលិក ណាហ្គា​វើល ជិះ​រថយន្ត RANGE ROVER ពណ៌​កណ្ដុល​ប្រមេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-4448​។​

​តាម​វិដេអូ​ដែល​ប្រជាពលរដ្ឋថ​តបាន គឺ​គេ​ឃើញ​ខ្មាន់កាំភ្លើង​ជិះ​តាម​រករឿង​ជនរងគ្រោះ​តាំងពី​ចំណុច​មុខ​រ៉ក់ (​បឹងត្របែក​) រហូត​ទៅ​ដល់​ជិត​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ខ្មាន់កាំភ្លើង​បាន​ចុះ​ពី​លើ​រថយន្ត​ឈរ​ជំទែង​បាញ់ប្រហារ​ទៅលើ​រថយន្ត​ជនរងគ្រោះ​ផ្នែក​ខាងក្រោយ​។ តែ​សំណាងល្អ​គ្រាប់កាំភ្លើង​មិន​ត្រូវ​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​។ ដោយសារ​ភាព​តក់​ស្ល​ត់ និង​ការភ័យខ្លាច ជនរងគ្រោះ​ជា​ប្រពន្ធ​បាន​សន្លប់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​បន្ទាប់ពី​បាញ់​រួច​ខ្មាន់កាំភ្លើង​បាន​ជិះ​ចេញពី​កន្លែងកើតហេតុ ប៉ុន្តែ​បាន​មួយសន្ទុះ​ស្រាប់តែ​ខ្មាន់កាំភ្លើង​បាន​ជិះ​រថយន្ត​មក​វិញ ក៏​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​យក​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​។ លុះ​ព្រឹក​ឡើង​គេ​ឃើញ​ក្រុមប៉ូលិស​ស្នងការ​ក្រុង​បាន​នាំ​ខ្មាន់កាំភ្លើង​ចេញពី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ យក​ទៅ​ស្នងការ​ក្រុង​។ ក្រុម​ប៉ូលិស​ក្រុង​ទាំងនោះ​ក៏​បាន​ហាមឃាត់​ក្រុម​អ្នកកាសែត​មិនឲ្យ​ថតរូប​ខ្មាន់កាំភ្លើង​នោះទេ​៕

m190503a1 m190503a2 m190503a3 m190503a4 m190503a5

Filed in: សន្តិសុខ​ សង្គម

Recent Posts

Proudly designed by Theme Junkie.