ភ្នំពេញ ៖ ល្បែងសងខុសច្បាប់ហ្គេមបាញ់ត្រី យ៉ាងធំមួយកន្លែងកំពុងទទូលស្វាគមន៍ក្មេងទំនេីងញៀនល្បែង ចូលលេងជាហូរហែរយ៉ាងរលូន ដែលមានទីតាំងចំណតរថយន្តក្រោមដីផ្សារស្ទឹងមានជ័យថ្មី។ស្ថិត នៅផ្លូវមុន្នីរ៉េតសង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។
បទបញ្ជារបស់ឯកឧត្តម ស ថេត ស្នងការរាជធានីភ្នំពេញប្រកាសក្តែងៗថាលុបបំបាត់ឲ្យអស់នូវល្បែងស៊ីសងទាំង ១២ខណ្ឌ ហាក់បីដូចគ្មានប្រសិទ្ធិភាព ខណៈដែលទីតាំងហ្គេមបាញ់ត្រីនៅចំណតរថយន្តក្រោមដីផ្សារស្ទឹងមានជ័យថ្មីកំពុងបើកលេងបង្អួតភ្នែកអាជ្ញាធរខណ្ឌយ៉ាងរលូនមិនខ្លាចញញើតសង្ស័យតែម្ចាស់ទីតាំងត្រូវរ៉ូវគ្នាជាមួយលោកអភិបាលខណ្ឌនិងលោកអធិការខណ្ឌមានជ័យហើយមើលទៅ!
បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថាទីតាំងបនល្បែងមួយកន្លែងនេះគេសង្កេតឃើញក្រុមក្មេងទំនើងតែងតែចូលមកលេងយ៉ាងអនាធិបតេយ្យតែមិនឃើញមានអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់ឬបង្ក្រាបឡើយ។
ប្រជាពលរដ្ឋធ្វើការ រិះគន់ថាឯណាទៅពាក្យថាភូមិឃុំមានសុវត្ថិភាព ៩ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តនោះបើភូមិឃុំកើតមាននូវល្បែងស៊ីសងបើកលេងយ៉ាងអនាធិបតេយ្យបែបនេះ?
សូមរម្លឹកថា កន្លងមកសម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ព័ន្ធនៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការយោគយល់ឡើយ ។
មិនតែប៉ុណ្ណោះ នៅពេលថ្មីៗនេះទៀត ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ធ្លាប់ប្ដេជ្ញានឹងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យលោកអភិបាលនិងលោកអធិការខណ្ឌ ត្រូវតែទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទដែលកើតមានក្នុងខណ្ឌដែលខ្លួនគ្រប់គ្រងអោយខាងតែបានផងដែរ ដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្ថិភាព ៩ចំណុចជូនប្រជាពលរដ្ឋ ។
គួរបញ្ជាក់ផងដែរ ថានៅពេលថ្មីៗនេះ លោក ស ថេត ស្នងការរាជធានីភ្នំពេញបានប្រកាសតាមបណ្ដាញសង្គមទំនាក់ទំនងហ្វេសប៊ុកថាខ្ញុំបាទ សថេត ជាអគ្គស្នងការរង និងជាស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា កន្លងទៅ ករណីបង្ក្រាបទូរហ្គេមបាញ់ត្រីបានធ្វើហើយ ប៉ុន្តែកើតឡើងវិញជារឿយៗដូច្នេះចាប់ពីថ្ងៃនេះតទៅ ខ្ញុំដាក់បទបញ្ជាឲ្យបង្ក្រាបឲ្យអស់ព្រមទាំងតាមដានតើ ករណីនេះកើតឡើងទៀតឬទេ បើកើតទៀត តើអ្នកណាអនុញ្ញាតឲ្យបើកវិញ ខ្ញុំសង្ឃឹមថា គ្រប់ភាគីទាំងអស់និងសហការជាមួយខ្ញុំដើម្បីលុបបំបាត់រាល់បទល្មើសបញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង ដែលកើតចេញពីកន្លែងដែលមានហ្គេមបាញ់ត្រី រួមគ្នាដើម្បីសន្តិសុខនិងសណ្ដាប់ធ្នាប់ល្អសម្រាប់រាជធានីភ្នំពេញ ៕