សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

លោក យូ ហេង ទើបតែ​មក​កាន់​តំណែង​ថ្មីៗ​ជា​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​បាត់ដំបង ល្បី ប្រព្រឹត្ត​អំពើ​ពុករលួយ​!

ខេត្ត​បាត់ដំបង​៖  បច្ចុប្បន្ន​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ដូច​នាំ​ទំនិញ​«​ផ្សេង » ប្រកាស​ពន្ធ​«​ផ្សឹ​ង » បន្លំ​ពន្ធ​ក្លាយ​ជា​វប្បធម៌ ចែករំលែក​គ្នា​ហែក​ពី​ចំណូល​ពន្ធ​របស់​រដ្ឋ ពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ តាមរយះ​ការឃុបឃិត​គ្នា រវាង​ឈ្មួញ ក្រុមហ៊ុន​ដឹកជញ្ជូន ។​

​យោង​ប្រភព​បានឲ្យដឹងថា ច្រក​អន្តរជាតិ និង​ច្រករបៀង ជាច្រើន​នៅ​ខេត្ត​បាត់ដំបង ត្រូវបាន​លំហូរ​ចូល​នូវ​ទំនិញគេចពន្ធ​មាន​លក្ខណៈ ទ្រង់ទ្រាយ​ធំ​ជាង​ពេល​មុនៗ មាន​ទាំង​ចំណីអាហារ​អាចមាន​ជាតិពុល​ប៉ះពាល់​សុខភាព ,​ទំនិញ​ផុតកំណត់​កាលបរិច្ឆេទ ,​រហូតដល់​មាន​គេ​និយាយ​លេង​របៀប​មែន​ថា​៖ គយ​ភាគច្រើន​ប្រាប់​របៀប និង​ជម្រុញ​ឲ្យ​ឈ្មួញ​កុំ​ឲ្យ​បង់ព​ន្ធ​គ្រប់​ចំនួន​អី បើ​បង់ពន្ធ​គ្រប់ ពួកគាត់​បាន​អី​ចាយ​, មានអី​ទទួលទាន​ទៅ​..?

​ក្នុងនោះ​មាន​នាំ​ចូល​តាម​ច្រក​អន្តរជាតិ​ដូង ស្ថិតក្នុង​ស្រុក​កំរៀង គឺ​មាន​ទំនិញគេចពន្ធ​ហូរ​ចូល សូម្បី​លោក ឧកញ៉ា ស៊ិន ឃីម ក្រោយពេល​ចូលឆ្នាំ​ខ្មែរ មក​ដល់​ប​ច្ច​ប្បន្ន​ក៏​បាន​នាំ​ចូល​ប្រេង​គេច​ពន្ធ​ជិត​១០​ឡាន ក្នុង​នោះ​នាំ​ចូល​ហ្គាស​ផងដែរ យក​មក​ចែកចាយ​ក្នុងស្រុក​កំរៀង ខេត្ត​បាត់ដំបង បាន​ដោយ​រលូន ក្រោម​ក្រសែភ្នែក​គយ និង​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍ ជាទូទៅ​ប្រេង​គេច​ពន្ធ​ច្រើន​ឆ្លង​ពី​ថៃ​ចូល​ទឹកដី​ខ្មែរ​ចាប់ពី​ម៉ោង​៨​ទៅ​ម៉ោង​៩​យប់ ទាំង​ផ្ទុយ​ពី​ការងារ​រដ្ឋបាល​បើក​-​បិទ​ច្រក ។​

​ដោយឡែក​ច្រក​(​អូរ​អន្លក់ )​វិញ មិន​ត្រឹមតែ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​បាន​ឆ្លងកាត់​ប៉ុណ្ណោះ​ទេ សូម្បី​តែ​កាកសំណល់​(​អេតចាយ​) នាំ​ចូល​ទៅ​ថៃ​ក្នុង​១​ថ្ងៃ​ចាប់ពី​៣០​ឡាន ទៅ​៤០​ឡាន ផ្ទុក​យ៉ាងតិច​១​ឡាន​ចាប់ពី​២៧​តោន ដល់​ជិត​៤០​តោន ដោយ​ប្រភេទ​អេតចាយ​នេះ​ប្រមូល​ក្នុងស្រុក​ច្រើន​បំផុត​ត្រឹម​៥% ។ ក្រៅពី​នោះ​គឺ​នាំ​ពី​ប្រទេស​វៀតណាម​សុទ្ធសាធ ជា​ប្រភេទ​សំបក​កំប៉ុង​គ្រីប កាកសំណល់​ដែល​រាជរដ្ឋាភិបាល​ហាមឃាត់ ហើយ​ខាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក៏​បាន​ចេញ​សេចក្តីប្រកាស​បញ្ជា​ឲ្យ អស់លោក លោកស្រី​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​-​ខេត្ត​, ប្រធានការិយាល័យ​គយ និង​រដ្ឋាករ ច្រក​អន្តរជាតិ ទាំងអស់ ត្រូវ​ទប់ស្កាត់ បង្ក្រាប ។​

​ផ្ទុយទៅវិញ​កាកសំណល់​ទាំងនេះ មានតែ​ច្រក​(​អូរ​អន្លក់​) ស្ថិតនៅ​ស្រុក​កំរៀង មួយ​គត់​ដែល​ពេញ​និយម​ត្រូវ​បាន​គយ បើកទូលាយ​ឲ្យមាន​ការ​ចរាចរណ៍​កាកសំណល់​នេះ​ឆ្លង​ទៅ​ថៃ ខណៈ​ទីផ្សារ​កាកសំណល់​នេះ នៅ​ប្រទេស​ថៃ​ត្រូវការ​ដើម្បី​Transit ឆ្លងកាត់ ត្រង់​តាម​ការបញ្ជា​ទិញ​នៃ​ប្រទេស​ឌូ​ប៉ៃ ។

​ដូច្នេះ​គ្រាន់តែ​កាកសំណល់​ឆ្លងកាត់​ច្រក​(​អូរ​អន្លក់​) ១​ថ្ងៃ​មាន​ចាប់ពី​៣០​ឡាន ទៅ​៤០​ឡាន ហើយ​១​ឡាន​បង់​ឲ្យ​គយ​៣០០​ដុល្លារ ក៏​ប្រភព​សេដ្ឋកិច្ច​នៃ​អំពើពុករលួយ របស់ លោក យូ ហេង ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​បាត់ដំបង បាន​ដោយ​របៀប​នេះ​យ៉ាង​ស្រួល​ក្នុង​១​ខែៗ ខណៈ​ថ្នាក់លើ​ក៏​ដឹង​បញ្ហា​នេះ​ច្បាស់​បំផុត ប៉ុន្តែ​ទម្លាប់​(​កន្ទេល​ធំ​បន្លំ​ដេក​)

​ប្រភព​បន្តថា ពិសេស​ខាង​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង​ក៏​ទទួល​កញ្ចប់​នេះ ថ្នូ​និង​ការ​មិន​ទប់ស្កាត់ ឬ​បង្ក្រាប និង​ទទួល​ព័ត៍មាន​ច្បាស់​ជា​កាកសំណល់​នាំមក​ពី​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់ ប៉ុន្តែ​អាច​ខ្លាច​អំណាច​លោក ឌី គី​ដែន ប្រធាន​នាយក​រដ្ឋា​ន​គ្រប់គ្រង​សំណល់​រឹង នៃ​ក្រសួង​បរិស្ថាន ដោយ​គាត់​(​ឌី គី​ដន ) សុីជម្រៅ​ក្នុង​រឿង​នេះ ខណៈ​អ្នក​នាំ​កាក​សំណល់​ពី​ប្រទេស​វៀតណាម​ចូល ជៀស​មិន​ផុត​ពី​បង់លុយ​ឲ្យ​គាត់ ។​

​ទោះ​ការងារ​នេះ លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​មិន​ចេញ​ច្បាប់​ឲ្យ​នាំ​ចេញក៏​ដោយ ក៏​គេ​បន្លំ​ប្រើ​រូ​ភាព​ពី​កាកសំណល់​នាំ​ពី​ប្រទេស​វៀតណាម មក​ជា​អេតចាយ​ប្រមូល​ទិញ​ក្នុងស្រុក ដើម្បី​ជា​ឯកសារ​ស្របច្បាប់​ពី​អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អនុញ្ញាត​ឲ្យ​នាំ​ចេញ​តាម​ច្រក​អូរ​អន្លក់​។​

​បើ​ច្រករបៀង​បឹង​ឆ្នាំង ទោះ​គ្មាន​ខាង​សមត្ថកិច្ច​គយ ឈ​ជើង​ប្រចាំ​នៅ​ទីនោះ​ក៏ដោយ​ក៏​គយ​លោក យូ ហេង ឲ្យ​កូនចៅ​ប្រមូល​សេដ្ឋកិច្ច​យ៉ាង​ណែន​ពេញ​ដៃ ពី​ការដឹក​សាច់មាន់​ប្រើ​សារធាតុ​គីមី​,​ការនាំ​ចូល​កូន​មាន់ ដោយ​មានចែ​(​ផល្លា​)​ជា​មេ​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​ប្រភេទ​នេះ​ធំជាងគេ​តាម​ច្រករបៀង​ឆ្នាំង ។​

​ប្រជាជន​បាន​ត្អូញត្អែរ​ផង​ដែរ​ចំពោះ​ច្រករបៀង​បឹង​ឆ្នាំង បន្ទាប់​ពី​ខាង​ទាហាន និង​នគរបាល​នៅ​ទី​នោះ​ឲ្យ​ពួកគាត់​បង់លុយ​ដឹក​ពូជ​ដំឡូង​ពី​ថៃ​យក​មក​ដាំ​ដុស ក្នុង​១​ឡាន​១០​មុឺន ឬ​១៣​មុឺន​រៀល ជា​ន់ករ ប្រជាជន​ហួសហេតុ ។​

​ចំពោះ​ច្រក​(Km13) ច្រក​អន្តរជាតិ​ភ្នំ​ដី ក្នុងស្រុក​សំពៅ​លូន គឺ​ទំនិញ​ប្រភេទ​ភេសជ្ជៈ ទឹកក្រូច ស្រា​បៀរ គ្រឿង​សំណង់ ទំនិញ​ចាប់ហួយ​ជាដើម ការបង់ពន្ធ​នៅមានកម្រិត ច្រើន​បំផុត​បង់ពន្ធ​ស្រប​ច្បាប់​ត្រឹម​ពី​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ។​

​បើ​នៅ​ច្រក​អន្តរជាតិ (​អូរ​រំដួល ) ស្ថិតក្នុង​ស្រុក​ភ្នំព្រឹក ក្រៅពី​ការហូរចូល​ទំនិញ​គេច​ពន្ធ​គ្រប់​ប្រភេទ ក៏​មាន​ការអនុញ្ញាត​ឲ្យ​នាំចូល​ប្រហិត​ដែល​ផលិត​ពី​សត្វ​មាន់ សាច់ជ្រូក​ខូចគុណភាព ប៉ុន្តែ​គេ​ប្រើ​រូបភាព​វេច​ខ្ចប់ ជា​ប្រភេទ​ប្រហិត​ស្តង់ដារ​គុណភាព​ហាក់​មាន​ការ​ឆ្លងកាត់​ពី​ជំនាញ​ពិនិត្យ​គុណភាព ដោយ​មិន​បង់ពន្ធ ឬ​បង់ពន្ធ​ក្រៅពី​ប្រហិត ដោយសារ​គ្មាន​លិខិតអនុញ្ញាត​ពី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ឲ្យ​នាំ​ចូល​ផលិតផល​ដែល​មាន​ដើមកំណើត​ពី​សត្វ ហើយ​ខាង​គយ​ក៏​គ្មាន​សិទ្ធ​ឲ្យ​បងពន្ធ​ដែរនោះ ។​

​កន្លង​ទៅ​ខាង​អង្គភាព​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ​ក្រសួង​មហាផ្ទៃ បាន​បង្ក្រាប​ចាប់​ជាក់ស្តែង​នៅក្នុង​ទី​រួម​ខេត្ត​កំពង់ឆ្នាំង បាន​៣​ឡាន​យី​ឌុប ប្រភេទ​ឃ្លុប​ទូរ​ក្លេស្សេ​រដែល​គ្មាន​ស្តង់ការ ការពារ​គុណភាព​ចំណីអាហារ​ទាំងនេះ ដោយ​បទល្មើស​ជាក់ស្តែង ។ នៅក្នុង​កំណត់ហេតុ​ស្តាប់​ចម្លើយ​ដោយ​មន្ត្រី​នគរបាល​យុត្តិធម៌ ទាំង​អ្នកបើកបរ មេការ និង​តំណាង​ក្រុមហ៊ុន បានបញ្ជាក់​ថា​ខ្លួន​បាន​ដឹក​មក​ថៃ​ឆ្លងតាម​ច្រក​អូរ​រំដួល ពិតប្រាកដ​មែន និង​យក​ទៅ​ចែកចាយ​ផ្សារ​ទំនើប មានដូចជា​ផ្សារ​ឡាក់​គី ផ្សារ​ទំនើប​អុ​ី​អន ទៀតផង ។​

​ករណី​ច្រក​៤០០ ស្រុក​សំឡូត ពីមុន​មាន​ហូរ​ចូល ប្រភេទ​រថយន្ត​ចង្កូត​ស្តាំ ប្រេង​គេច​ពន្ធ ប៉ុន្តែ​បច្ចុប្បន្ន​ត្រូវ​បាន​ទប់ស្កាត់ តែ​នៅ​លួច​នាំ​ចូល​ប្រភេទ​ឈើប្រណិត​ពី​ថៃ​មក​វិញ ក្នុងនោះ​មាន​ឈើ​ក្រញូង​ជាដើម កើត​មាន​ជារឿយៗ អាច​បែក​ការណ៍​ពេល​ឡាន​ក្រឡាប់ ជួប​គ្រោះថ្នាក់​ចរាចរណ៍ ច​ចារ​តំលៃ​មិនត្រូវ ដឹក​លោតឆ័ត្រ​នេះ​ជាដើម ។​

​លោក យូ ហេង ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​បាត់ដំបង បាន​ចំណូល​លក្ខណៈ​ប្រយោជន៍​បុគ្គល​នេះ​ច្រើន បន្ទាប់​ពី​រក​ចំណូល​ពន្ធ​បំពេញ​តាម​តម្រូវការ​ផែនការ​ប្រចាំខែ ប្រចាំ​ត្រីមាស​,​ឆមាស និង​ប្រចាំឆ្នាំ ដោយសារ​ខ្លួន​គិត​បែង​បែក​ថ្នាក់លើ​ផង ការពារ​តំណែង​ផង ឬក៏​អាច​ស្រង់ដើម​ពី​ការទិញ​ប៉ុស្តិ​មេ​គយ​ខេត្ត​ក៏​អាច​ថា​បាន ។​

​ក្នុង​១​ខែៗ លោក យូ ហេង ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​បាត់ដំបង គាត់​បាន​ពី​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​អន្តរជាតិ បំពេញតម្រូវការ បាន​ពី​ក្បាល​ឡាន​ក្រុម​ឈ្មួញ ក្រុមហ៊ុន​ដឹកជញ្ជូន​ឆ្លងកាត់ បាន​ពី​ក្រុម​គយ​ចល័ត ដាក់​ប៉ុស្តិ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ អូរ​តា​គី អតីតៈជិត​កន្លែង​រោង​ម៉ាសុឺន​កិនស្រូវ ហុង ឡុង និង​គយ​ច​ល័យ លើ​កំណាត់​ផ្លូវជាតិ​លេខ​១០ ជិត​ភ្នំ​សំពៅ ដោយ​មាន​អំពើ​ឃុបឃិត​ហែក​ប្រយោជន៍​ចែក​គ្នា​យក​មក​ទទួល​ទាន​ធ្វើ​មាន​សឹង​សេដ្ឋី​ក្នុង​តំណែង ជា​ក្រុម​គយ​ចល័ត​របស់​នាយកដ្ឋាន​បង្ក្រារ បង្ក្រាប បទល្មើស​រត់ពន្ធ ដែល​មាន​លោក ហង្ស សាវុធ ជា​ប្រធាន​តំបន់ ។​

​លោក យូ ហេង ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​បាត់ដំបង នឹង​ត្រូវ​ឈ្មួញ ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​មួយចំនួន​បញ្ចេញ​តួលេខ​ចំនួន​ទឹកប្រាក់​ដែល​គាត់​បង្ខំ​ឲ្យគេ​បង់​លុយ​ជា​ក្បាល​ឡាន ជា​ប្រចាំ​ខែ ហើយ​ពួកគាត់​ខ្លះ​គ្មាន​លទ្ធភាព​ធ្វើ​ដូច​ក្រុមហ៊ុន គា​ធី នាំចូល​ទំនិញ​គោ ប្រកាស​ពន្ធ​ក្របី​នោះ​….​។

ពាក់​ពន្ធ័​ការលើកឡើង​ខាងសា​រ​ព័ត៌មាន​យើង​មិន​អាច​សុំ​ការបកស្រាយ​ពី​លោក យូ ហេង ប្រធាន​សាខាគយ​និង​រដ្ឋាករ  និង មន្ត្រី​ពាក់​ពន្ធ័​ខាងលើ​បាន​នោះ​ទេ ?​ដោយ​គ្មាន​លេខ​ទូរ​សព្ទ័​ទំនាក់ទំនង​៕

myouheng1 myouheng2 myouheng3 myouheng4 myouheng5 myouheng6 myouheng7 myouheng8 myouheng9

Filed in: ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.