សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន ៣​នាក់ នៅ​ព្រលានយន្ដហោះ​អន្ដរជាតិ​ភ្នំពេញ ដែល​នាំ​លុយ​ជាង ៣.៥​លាន​ដុល្លារ គ្មាន​ប្រភព​ច្បាស់លាស់​ពី​ទីក្រុង​ហុងកុង​

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន ឃាត់ខ្លួន​ជន​ជាតិចិន​ចំនួន ៣​នាក់ នៅ​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ ក្រោយ​បាន​រកឃើញ​នៅ​ប្រាក់​ចំនួន ៣.៥​លាន​ដុល្លារ​។ លុយ​នេះ គឺ​មិន​មាន​ប្រភព​ច្បាស់​លាស់​ណា មួយ​នោះ​ទេ គ្រាន់តែ​ដឹងថា​ត្រូវបាន​យក​មក​ពី​ទីក្រុង​ហុងកុង មកកាន់​ប្រទេស​កម្ពុជា​។​

​ជនសង្ស័យ​ទាំង​៣​នាក់​រួមមាន​៖
*​ទី​១៖ ឈ្មោះ Wang Shiping កាន់​លិខិតឆ្លងដែន​លេខ​EC9259330 មុខរបរ មិន​ពិតប្រាកដ​
*​ទី​២៖ ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែន​លេខ​ED4367915 មុខរបរ មិន​ពិតប្រាកដ​
*​ទី​៣៖ ឈ្មោះ Zhang Jian កាន់​លិខិត ឆ្លង​ដែន​លេខ​E 35414034 មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន មុខរបរ​មិន​ពិតប្រាកដ​។​

​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ទៀតថា ក្រោយ​ពី​ការត្រួតពិនិត្យ​ឯកសារ​រួច ជនជាតិ​ចិន​ទាំង​៣​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​ចាត់វិធានការ​តាម​នីតិវិធី ក្នុង​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហ​រិញ្ញ​ប្បទានភេរវកម្ម ព្រម​ទាំង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ជា​ធរមាន​នៅ​កម្ពុជា​៕

m190427a0 m190427a1 m190427a3 m190427a4

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.