សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

បែកធ្លាយ​លោក​ងួន​កុល​ស​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត កំពុង​ប្រើ​តួនាទី​ប្រព្រឹត្ត​អំពើពុករលួយ !

បន្ទាយមានជ័យ​៖ យោង​ប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​បន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៩ គឺ​លោក ងួន កុសល ប្រើ​តួនាទី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ប្រមូល​លុយ​យ៉ាង​ពេញបន្ទុក​។ ប្រភព​បានឲ្យដឹង​ទៀតថា ប្រហែល​លោក ងួន កុសល ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ទើប​ចាប់ផ្ដើម​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​តក់ក្រហល់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ក្នុងនោះ​ឈ្មួញ​ធំៗ​ដែល​រកស៊ី​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ សុទ្ធ​តែ​ជួប​សម្ដែង​ការគួរសម​ជាមួយ​លោក ងួន កុសល ដើម្បី​ឲ្យ​មុខជំនួញ​របស់​ពួកគេ​ប្រព្រឹត្តទៅ​ដោយ​រលូន​បន្តទៀត​។​

​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ រួច​មក​គឺ​លោក ងួន កុសល កំពុង​យក​មេរៀន​របស់លោក ហ៊ុយ សុជាតិ អតីត​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត មក​អនុវត្តន៍​ដដែល​។ ប្រភព​បានឲ្យដឹង​ទៀតថា បច្ចុប្បន្ន​លោក ងួន កុសល ឃុបឃិត​ឲ្យ​ឈ្មួញ​មួយចំនួន​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​រាលដាល ហើយក៏​មាន​ការបន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ​ផងដែរ​។ ផ្ទុយ​ទៅ​វិញ​លោក ងួន កុសល និង​បក្ខពួក​ប្រើ​អំណាច​គាបសង្កត់​យ៉ាងខ្លាំង​ទៅ​លើ​អាជីវករ​និង​ពលរដ្ឋ​ដែល​នាំចូល​ទំនិញ​តាម​រ៉ឺម៉ក តាម​រទេះ ដោយ​ពុំ​មាន​ការយោគយល់​បន្តិច​ណា​ឡើយ ហេតុនេះហើយ​ទើប​រឿងអាស្រូវ​ពុករលួយ​របស់លោក ងួន កុសល កំពុង​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ងួន កុសល បាន​បង្ហើប​ឲ្យដឹងថា ការដែល​លោក ងួន កុសល ហ៊ាន​ប្រើ​តួនាទី​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ហើយ​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​រូបមន្ត​របស់​លោក ហ៊ុយ សុជាតិ នោះ​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា ឯកឧត្តម គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ជាពិសេស ឯកឧត្តម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដាក់​ការ​សុើបអង្កេត​ចាត់វិធានកា​រទប់​ស្កាត់​អំពើពុករលួយ​របស់លោ​ក ងួន កុសល ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ផង​ទាន​។​ពាក់​ពន្ធ័ការ​លើកឡើងខាង​លើ​នេះសារ​ព័ត៌មាន​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​លោក ងួន កុសល ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​នោះ​ទេ​នៅ​ថ្ងៃ​ចេញ​ផ្សាយ​ដោយ​គ្មាន​លេខ​ទូរ​សព្ទ័​ទំនាក់ទំនង ៕

m190423a1 m190423a2 m190423a3 m190423a4 m190423a5 m190423a6 m190423a7

Filed in: ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.