សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

នាយករដ្ឋមន្ត្រី កម្ពុជា- ថៃ អញ្ជើញក្នុងពិធី​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​(​ស្ទឹង​បត់​-​បាន​ណង​អៀន​)​

កម្ពុជា​-​ថៃ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៣​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ជា​អធិបតី ក្នុងពិធីតភ្ជាប់តំណមុខស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)នៅលើ​ទឹកដី​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ជាប់​នឹង​ព្រំដែន​ប្រទេស​ថៃ​។​

​សម្តេច​តេជោ ហ៊ុន សែន សម្តែង​ភាព​រីករាយ​ដោយ​បាន​មក​ចូលរួម​ជាមួយ ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា ដើម្បី​ប្រារព្ធ​ពិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​ឆ្លងកាត់​ព្រំដែន មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណង​អៀន​) ដើម្បី​ភ្ជាប់​ប៉ុស្តិ​ព្រំដែន​នៃ​ប្រទេស​យើង​ទាំង​២ កម្ពុជា​-​ថៃ​នាពេលនេះ ។​

​សម្តេច​តេជោ ហ៊ុន សែន ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល និង​ប្រជាជន​ថៃ ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ក្នុងការ​រួមចំណែក​កសាង និង​ស្តារ ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ក្នុងនាម​ជា​ប្រទេស​ជិតខាង និង​នៅក្នុង​សហគមន៍​អាស៊ាន​ដូចគ្នា ។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការសាងសង់​ស្ថាន​នេះ គឺជា​ការបើក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី រវាង​ប្រទេស​យើង​ទាំង​ពីរ​សំដៅ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ថៃ ហើយ​ដែល​ប្រទេស​យើង​ទាំង ២ បាន​ប្រសិទ្ធ​នាម​ឈ្មោះ​ស្ថាន​នេះ​ថា​ជា ស្ថាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​- បាន​ណង​អៀន​)​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងបន្តថា ស្ថាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​- បាន​ណង​អៀន​) ជា​ស្ពាន​ភ្ជាប់​និស្ស័យ​រវាង​ប្រជាជន​ខេត្ត​បន្ទាយមានជ័យ និង​ប្រជាជន​ខេត្ត​ស្រះកែវ ពិសេស​ជា​ស្ពាន​ភ្ជាប់​និស្ស័យ​រវាង​ប្រជាជន​កម្ពុជា និង ប្រជាជន​ថៃ ដែល​ត្រូវបាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​យើង​ទាំង​ពីរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងបន្តថា ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណង​អៀន​) បាន​សាងសង់​ដោយ​កងវិស្វកម្ម​នៃ​កងទ័ព​ថៃ ហើយ​សិក្សា និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​នាយកដ្ឋាន​ហាយវ៉េ (DOH) ក្រសួង​ដឹកជញ្ជូន​ថៃ ក្រោម​ជំនួយ​ឥត​សំណង​ពី​រាជរដ្ឋាភិបាល​ថៃ​ប្រមាណ ៦៧០​លាន​បាត (​ស្មើ​នឹង​ប្រមាណ​ជាង ១៩ លាន​ដុល្លារ​)​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងបន្តថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចូលរួម​ថវិកាបដិភាគ សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​មីន យុទ្ធ​ភ័ណ្ណ​មិន​ទាន់​ផ្ទុះ និង​ពន្ធអាករ​ផ្សេងៗ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងបន្តថា ស្ពាន​នេះ​ជា​ស្ថាន​ធំ​ទី​១ ដែល​បាន​សាងសង់​លើ​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ចន្លោះ​បង្គោល​ខណ្ឌ​ព្រំសីមា​លេខ​៥០ និង​លេខ​៥១ ស្ពាន​មាន​ប្រវែង​៦២​ម៉ែត្រ ទទឹង​១៧​ម៉ែត្រ ដោយ​នៅ​ផ្នែក​កម្ពុជា​មាន​ប្រវែង ២១៥​ម៉ែត្រ នៅ​ផ្នែក​ថៃ​មាន​ប្រវែង​៤០៥ ម៉ែត្រ ។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងបន្តថា ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​- បាន​ណង​អៀន​) ដែល​បាន​សាងសង់​នាពេលនេះ ពិតជា​បាន​ជួយ​សម្រួល ដល់​ការកកស្ទះ​ចរាច​រណ៍​ជា​រៀងរាល់ថ្ងៃ នៅពេល​ដែល​ច្រកព្រំដែន បោយ​ប៉ែត – អារញ្ញ​ប្រាថេត មាន​ការឆ្លងកាត់​ទំនិញ និង ទេសចរ​កាន់តែ​មមាញឹក​យ៉ាងខ្លាំង​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងបន្តថា ការសាងសង់​ស្ថាន​នេះ បាន​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ និង​បាន​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន​ក្នុង​ប្រទេស​មហា​អនុ​តំបន់​មេគង្គ ដើម្បី​សម្រួល​ដល់​ការតភ្ជាប់​ទីក្រុង​បាងកក​-​ភ្នំពេញ និង​ក្រុង​ហូជីមិញ ក្នុង​គោលដៅ​ជំរុញ​ពាណិជ្ជកម្ម ទេសចរណ៍ និង​កិច្ចសហប្រតិបត្តិកា​រដឹក​ជញ្ជូន ស្រប​តាម​ការគិតគូរ​បស់​សហគមន៍​អាស៊ាន និង​ប្រទេស​ក្នុង​មហា​អនុ​តំបន់​មេគង្គ ដែល​បាន​កំណត់​ផ្លូវ​ពី​បាងកក​-​បោយ​ប៉ែត​- ភ្នំពេញ​-​ហូជីមិញ ជា​ផ្លូវ​អាស៊ាន​ហាយវេ​លេខ​១ និង​ជា​ផ្លូវ​របៀង​សេដ្ឋកិច្ច​ខាងត្បូង ដើម្បី​ឱ្យ​ការដឹក​ជ​ពាន​ទំនិញ​ចេញ​ចូល​មាន​ភាពងាយស្រួល​។ ម្យ៉ាងវិញទៀត ស្ថាន​នេះ នឹង​ទុក​សម្រាប់​តែ​ការដឹក​ជញ្ចូន​ទំនិញ​ចេញ​ចូល​ចំណែកឯ​ច្រកព្រំដែន​បៅ​យ​ប៉ែត​- អារញ្ញ​ប្រថេត ទុក​សម្រាប់​តែ​ភ្ញៀវ​ទេសចរ​ឆ្លងកាត់​ប៉ុណ្ណោះ ។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងបន្តថា សម្តេច​នៅ​ចង​ចាំ​ថា តប​តាម​ការសន្យា​របស់​សម្តេច ជាមួយ​ឧត្តមសេនីយ៍ ប្រា​យុទ្ធ​ចាន់​អូ​ចា សម្តេច​បាន​តែង​បទ​ចម្រៀង​ចំនួន ៤​បទ ដែល​ក្រុម​តន្ត្រី​របស់​យើង នឹង​ប្រគុំ​នា​ពេល​បន្តិចទៀតនេះ ដើម្បី​អបអរសាទរ​ចំណង​មិត្តភាព​កម្ពុជា​-​ថៃ រឹងមាំ​ស្ថិតស្ថេរ​ចីរកាល​។​

​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ថ្លែងថា លោក​មាន​កិត្តិយស​ដែល​បាន​មាន​ឱកាស​ចូលរួម​ជា​សហ​អធិបតី​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ការសាងសង់​ស្ពាន​មិត្តភាព​ថៃ​-​កម្ពុជា បាន​ណង​អៀន​-​ស្ទឹង​បត់​) ថែមទាំង​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន​ថ្ងៃនេះ​

​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ថ្លែងថា កាលពី​ខែ​កញ្ញា ឆ្នាំ ២០១៧ លោក​និង​សម្តេច​តេជោ ហ៊ុន សែន បាន​ជួបគ្នា​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​ក្រៅផ្លូវការ​កម្ពុជា​-​ថៃ នៅ​ទីក្រុង​ភ្នំពេញ​។ នៅ​ក្នុង​កិច្ចពិភាក្សា​ពេញអង្គ​នោះ ភាគី​ទាំងពីរ​មាន​សេចក្តីសោមនស្ស​រីករាយ​ចំពោះ​ការចាប់ផ្តើម​សាងសង់​ស្ពាន​នេះ​ឡើង​។​

​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ថ្លែងថា ស្ពាន​ឆ្លងកាត់​ព្រំដែន​ថៃ​-​កម្ពុជា​មួយ​នេះ ចាត់ទុក​ជា​ស្ពាន​ត​ភ្ជាប់​ប្រទេស​ទាំង​ពីរ​ដំបូង​គេ ស្ពាន​នេះ​ជា​៖​ភាព​បង្ហាញឱ្យឃើញ​យ៉ាងច្បាស់ អំពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ដែល​ជា​ប្រទេស​ជិតខាង​គ្មាន​ទំនាក់ទំនង​ដ៏​ជិតស្និត​ជា​យូរអង្វែង​មកហើយ​។​

​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា សង្ឃឹម​យ៉ាង​មុតមាំ​ថា ភាគី​ទាំងពីរ នឹង​រួម​សហការ​គ្នា​ធ្វើឱ្យ​ស្ពាន​នេះ​បើក​ដំណើរការបាន​ទាំងស្រុង​ក្នុង​ពេល​ឆាប់ៗ​នេះ​។​

​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ថ្លែងថា លោក​បាន​ជំរុញ​ឱ្យ​ស្ថាប័ន​ដែល​ទទួលខុសត្រូវ​ចាប់ផ្តើម​ដំណើរការ​សាងសង់ អគារ​រដ្ឋបាល​ព្រំដែន​ទី​ពីរ​នៅ​ទីនេះ ឱ្យ​បាន​លឿន​បំផុត ដោយ​ធ្វើឱ្យ​រួចរាល់​ស្រប​ជាមួយនឹង​ការ​ធ្វើ​ផ្លូវ​ត​ភ្ជាប់​ស្ពាន​ខាង​ភាគី​កម្ពុជា​

​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ថ្លែងថា បន្ទាប់ពី​ពិធី​ចាក់​បេតុង​ត​ភ្ជាប់​ស្ពាន និង​ពិធី​បើក​ក្រណាត់​គ្រប​បង្គោល​ផ្លាក​ស្ពាន​រួចរាល់​ហើយ​នោះ សម្តេចនាយក​រដ្ឋមន្ត្រី នឹង​រៀបចំ​ពិធី​បញ្ចុះ​បឋមសិលា ដើម្បី​សាងសង់​អគារ​ច្រក​គយ និង​ផ្លូវ​ត​ភ្ជាប់​ស្ពាន​ខាង​ភាគី​កម្ពុជា​។​

​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ថ្លែងថា ក្នុងកំឡុងពេល​ដែល​ការសាងសង់​អគារ​រដ្ឋបាល​ព្រំដែន​ខាង​ភាគី​ថៃ និង​ការធ្វើ​ផ្លូវ​ត​ភ្ជាប់​ស្ពាន​ខាង​ភាគី​កម្ពុជា​មិនទាន់​រួចរាល់ រាជរដ្ឋាភិបាល​ថៃ​មាន​ការប្តេជ្ញា នឹង​ត្រៀម​រួចរាល់​ក្នុង​ផ្នែក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ធ្វើយ៉ាងណា​សម្រេច​ឱ្យបាន​លឿន ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ និង​សហគមន៍​អាស៊ាន ដូចជា​ការរៀបចំ​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្លូវច្បាប់​ក្នុងការ​ឆ្លងដែន​តាម​ស្ពាន​នេះ ឱ្យបាន​ចប់​សព្វគ្រប់​ទាន់​ពេល​ដើម្បី​បើក​បំរើ​សេវា​ដល់​ប្រជាជន ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាច​រណ៍​នៅខាងមុខ​ច្រកព្រំដែន​ខ្លង​លឹក​បច្ចុប្បន្ន និង​បើក​ច្រក​ដឹកជញ្ជូន​ទំនិញ​ឆ្លងដែន​ថ្ឱ្យ​មាន​ភាពងាយស្រួល​ជាង​មុន​។​

​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ថ្លែងថា ស្ពាន​នេះ​ថែម​ទាំង​ជា​និមិត្តរូប​នៃ​ភាព​ជោគជ័យ​នៃ​ការអនុវត្តន៍​ការងារ​រួម​គ្នា​រវាង​មន្ត្រី​ទាំង​ពីរ​ភាគី ហើយ​និង​បន្ត​ភ្ជាប់​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​ប្រជាជន​ថៃ និង​ប្រជាជន​កម្ពុជា​

​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ថ្លែងថា តាមរយៈ​ស្ពាន​ថ្មី​នេះ នឹង​ជំរុញ​ការសម្របសម្រួល​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ផ្សេងៗ​ទៀត ដូចជា វិស័យសេដ្ឋកិច្ច គ​មនាគ​ម​(​ការតភ្ជាប់​) សង្គម​និង​វ​ប្បធ​ម៍ អប់រំ កសិកម្ម និង​ទេសចរណ៍ អោយ​ឆ្ពោះទៅរក​ការអភិវឌ្ឍន៍ និង​ភាព​រីកចម្រើន​ព្រម​គ្នា​។​

​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ចាត់ទុកថា ស្ពាន​មិត្តភាព​ថៃ​-​កម្ពុជា (​បាន​ណង​អៀន​-​ស្ទឹង​បត់​) ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​សម្រាប់​ប្រទេស​ទាំង​ពីរ ជា​កាដូរ​ដែល​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ តាំងចិត្ត​ផ្តល់ជូន​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ រួម​ទាំង​សហគម​អាស៊ាន​បាន​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​គ្នា​នៃ​គ្រប់​ផ្នែក​ទាំងអស់ ពិសេស​ជា​មោទនភាព​ដែល​ស្ពាន​និង​ផ្លូវ​បាន​ចាប់ផ្តើម និង​សាងសង់​រួចរាល់​ក្នុង​អាណត្តិ​រដ្ឋាភិបាល​របស់​យើង​ទាំង​ពីរ​។​

​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​អះអាង​ថា គោលការណ៍​នៃ​កិច្ចសហប្រតិបត្តិកា​ររ​បស់​រាជរដ្ឋាភិបាល​ថៃ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​មាន​ជា​បន្តបន្ទាប់ ដោយ​ភាពស្មោះត្រង់ ជិតស្និទ្ធ និង​គង់វង្ស​ជា​រៀងរហូត ហើយ​នៅ​ឆ្នាំ​ក្រោយ​ជា​ខួប​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ខាង​ការទូត​រវាង​ថៃ​និង​កម្ពុជា ដែល​អាច​នឹង​ចំពេល​គ្នា​ជាមួយនឹង​វិវត្តន​ភាព​នៃ​ការកសាង និង​ការបើក​ច្រក​ថ្មី​នេះ​។​

m190422a1 m190422a2 m190422a3 m190422a4 m190422a5 m190422a6 m190422a7 m190422a9 m190422a9a m190422a9b m190422a9c m190422a9e m190422a9f m190422a9g m190422a9h m190422a9i m190422a9j m190422a9k m190422a9l m190422a9n m190422a9o m190422a9p m190422a9q

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.