សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សមត្ថកិច្ច​កំពុង​តាម​ចាប់​ជនជាតិ​ចិន​ជា​ឧក្រិដ្ឋជន​ចាប់ជំរិត​ទារប្រាក់​នៅ​លើ​ទឹកដី​កម្ពុជា​

​ភ្នំពេញ​៖ សមត្ថកិច្ច​កំពុង​តាម​ខ្លួន​ក្រុម​ឧក្រិដ្ឋជន ជា​ជនជាតិ​ចិន​ចាប់ជំរិត​ជនជាតិ​ចិនូ​ច​គ្នា​នៅលើ​ទឹកដី​កម្ពុជា ដែល​កំពុង​គេចខ្លួន​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នា​យប់​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៩​ស្ថិត​ក្នុង​ទីតាំង​ភោជនីយដ្ឋាន​ចិន​មួយកន្លែង ឈ្មោះ​(​ថា​ត​ឌី​ង​) ស្ថិតនៅតាម​បណ្តោយ​ផ្លូវ សហព័ន្ធ​រុស្សី ក្នុង​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

តាម​ការបំភ្លឺ​ពី​ជនជាតិ​ចិន ជា​ម្ចាស់​ភោជនីយដ្ឋាន បានឲ្យដឹងថា ៖​នា​វេលា​ម៉ោង​៦ ព្រលប់​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩ មាន​ជនជាតិ​ចិន​មួយក្រុម មាន​គ្នា​៥​នាក់ ជិះ​រថយន្ត​មួយ​គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ TOP1 ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ចូល​មក​ផឹកស៊ី​មួយ​ក្នុង​ហាង​របស់ខ្លួន  មួយសន្ទុះ​ក្រោយមក ក៏​និយាយ​ប្រាប់​ថៅកែ ឲ្យ​រកស្រី​ជនជាតិ​ចិន​ចំនួន​៥​នាក់ មក​អង្គុយ​ផឹក​កំដរ​ពួកគេ​។​

​លុះ​ផឹកស៊ី​រហូតដល់​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ក្រុម​ជនសង្ស័យ​ខាងលើ បាន​សុំ​នាំ​ក្រុម​ស្ត្រី​ទាំង​៥​នាក់​នោះ ចេញ​ទៅ​ដើរលេង​មួយ​ភ្លែត រួច​ក៏​នាំគ្នា ឡើង​ជិះ​រថយន្ត ចាកចេញ​ទៅ​បាត់ មិនដឹងថា ទៅ​ដល់​ណា​ទេ ស្រាប់តែ​នៅវេលា​ម៉ោង​១០​យប់ ថ្ងៃ​ដដែល ក្រុម​ជនសង្ស័យ​ទូរស័ព្ទ មក​គំរាម ជំរិត​ទារប្រាក់​ចំនួន​១០​ម៉ឺន​យ៉េន ជា​ថ្នូរ​នឹង​ដោះ​លែង ស្ត្រី​ចិន​៥​នាក់​ទៅ​វិញ​។ ដោយ​មាន​ការ​ភ័យ​ស្លន់ស្លោ ម្ចាស់​ភោជនី​ដ្ឋា​ន បាន​ចរចា​ផ្ញើ​វេរ​លុយ លើក​ទី​១ ចំនួន​១៩០០០​យ៉េន តែ​ក្រុម​ជនសង្ស័យ​មិន​ព្រម​ដោះលែង លុះដល់​វេលា​ម៉ោង​៤​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៩ ជនសង្ស័យ​ទារ លុយ​បន្ថែម ថៅកែ​ភោជនីយដ្ឋាន វេរ​លុយ​ជា​លើក​ទី​២ ចំនួន​៣២០០០០​យ៉េន បន្ថែមទៀត ថា​និង​ដោះលែង​ស្ត្រី​ជនជាតិ​ចិន​៣​នាក់ តែ​មិនឃើញ​ដោះលែង ទើប​ជនរងគ្រោះ រាយការណ៍​ប្រាប់​សមត្ថកិច្ច បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល ដល់​សមត្ថកិច្ច ចុះ​ទៅ​សាកសួរ​ដល់​ភោជនីយដ្ឋាន​។​

​ដោយ​ទ្បែក​នៅវេលា​ម៉ោង​៦​និង ២០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា​នេះ ស្ត្រី​ជនជាតិ​ចិន​ដែល​រងគ្រោះ ត្រូវបាន​ក្រុម​ជនសង្ស័យ​ដោះលែង​បាន​៣​នាក់​ហើយ នៅ​ទី​រួម​ខេត្តកំពត នៅសល់​២​នាក់​ទៀត កម្លាំង​សមត្ថកិច្ច កំពុង​បន្ត​ស្រាវជ្រាវ តាម​ស្វែងរក​៕

m190421b1 m190421b2 m190421b3

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.