សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ជនជាតិ​វៀតណាម​១២​នាក់ តុលាការ ខេត្ត រតនគីរី​កំពុង​សាកសួរ​ពាក់ព័ន្ធ​ករណី​នាំ​គ្រឿងចក្រ ឆ្លងដែន​ខុសច្បាប់​ចូល​ឈូសឆាយ​ក្នុង​ទឹកដី​កម្ពុជា​

​ខេត្ត​រតនគិរី ៖ កម្លាំង​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៩​នេះ​បាន​បញ្ជូន​បុរស​វៀតណាម​១២​នាក់​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ពាក់ព័ន្ធ​បទល្មើស​លួច​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​។

​លោក ជា ពេជ្រ ព្រះរាជអាជ្ញា សាលាដំបូង​ខេត្តរតនគិរី បានឲ្យដឹងថា​៖ ជនជាតិ​វៀតណាម​ទាំង​១២​នាក់ តុលា​បាន​ចោទប្រកាន់​ពីបទ​នាំ​គ្រឿងចក្រ​ឆ្លងដែន​ខុសច្បាប់​ចូលមក​ក្នុង​ទឹកដី​កម្ពុជា​។ បច្ចុប្បន្ន ជនជាតិ​វៀតណាម​ទាំងនេះ កំពុងស្ថិត​នៅ​ក្រោម​ការ​សាកសួរ​ពី​តុលាការ​។ លោក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា​៖ ជនជាតិ​វៀតណាម ដែល​តុលាការ​កំពុង​ធ្វើ​ការសាកសួ​រ​នេះ សុទ្ធសឹង​ជា​កម្មករ ដែល​មាន​ថៅកែ​វៀតណាម​ជា​អ្នក​ជួល​មក ចំណែក​ខាង​ខ្មែរ​វិញ មាន​លោក សេក វិរៈ ជា​នាយក​ក្រុមហ៊ុន នុ​ភាព​សុភី ដែលជា​អ្នក​ជួល​គ្រឿងចក្រ​ទាំងនេះ​ចូល​មក​ឈូសឆាយ​។​

​សូម​រំលឹក​ថា កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​រតនគិរី បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំង​១២​នាក់ និង​ដកហូត​គ្រឿងចក្រ​ចំនួន ០៦​គ្រឿង កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៩ កន្លងទៅនេះ នៅ​ចំណុច​ក្នុង​បរិវេណ​ក្រុមហ៊ុន នុ​ភាព​សុភី តំបន់​អូរ​តា​យ៉ាក ឧទ្យាន​ជាតិ​វីរ​ជ័យ ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្ត​រតនគិរី ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ព្រៃ​ក្នុង​ឧទ្យាន​ជាតិ​វរ​ជ័យ​។​

​យោងតាម​ឯកសារ​ដែល​សមត្ថកិច្ច​រកឃើញ​បានបញ្ជាក់​ថា ជនជាតិ​វៀតណាម​ទាំង​១២​នាក់ បាន​ឆ្លង​ដែន​ចូល​ប្រទេស​កម្ពុជា​តាមរយៈ​ឈ្មោះ សេក វិរៈ ជា​តំណាង​ក្រុមហ៊ុន នុ​ភាព សុ​ភី និង​ឈ្មោះ VO NGU YEVSA ជា​ជនជាតិ​វៀតណាម​។​

​ក្រុម​ជនសង្ស័យ​បាន​ឆ្លង​ចូល​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់ តាម​ច្រក​ក្នុងព្រៃ​ចំណុច​បង្គោល​ការពារ​ព្រំដែន​លេខ​១៤ ក្នុង​ភូមិសាស្ត្រ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៥០៥ (​ប៉ុស្តិ៍​ភូមិ​ចង​) ខេត្ត​រតនគិរី ជាប់​ព្រំប្រទល់​ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន លេខ​៧១១ ស្រុក​ម៉រៃ ខេត្ត​កន្ទូ​ម ប្រទេស​វៀតណាម​។​

​ជុំវិញ​ករណី​នាំ​គ្រឿងចក្រ​ចូល​ទឹកដី​កម្ពុជា និង​ឈូសឆាយ​ដី​ព្រៃ​ខុស​ច្បាប់​ខាងលើ​នេះ លោក សេក វិរៈ នាយក​ក្រុមហ៊ុន នុ​ភាព​សុភី នៅ​មិនទាន់​ឃើញ​តុលាការ មាន​ចំណាត់ការ​នៅឡើយ​ទេ​។​

​ករណីនេះ ដឹកនាំ​កម្លាំងចម្រុះ ដោយ​លោក​ឧត្តមសេនីយ៍ត្រី ថាវ យេន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត​រតនគិរី តាម​បទបញ្ជា លោកនាយ​ឧត្តមសេនីយ៍ សៅ​សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នឹង លោក​ថង សាវុន អភិបាលខេត្ត​រតនគីរី​៕

m190421a1 m190421a2 m190421a3 m190421a5 m190421a6

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.