សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

មាន​ករណី​ផ្ទុះ​ការតវ៉ា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៤ ស្ថិតនៅ​ឃុំ​បិទ​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖ បើតាម​សេចក្តីរាយការណ៍​របស់​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា កាល​ព្រឹក​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៩​នេះ បន្ទាប់​ពី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​បាន​បញ្ចប់ មាន​ផ្ទុះ​ការតវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៤​ស្ថិតនៅ​ឃុំ​បិទ​ត្រាំ​ង ខេត្ត​ព្រះសីហនុ មាន​ការកកស្ទះ​ចរាចរ មួយ​ស្របក់​ធំ​។​ករណី​នេះ​កើតឡើង​ក្រោយពីរ​លោក​អភិបាលស្រុក​ព្រៃនប់ បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះ​រុះរើ​សំណង់​អនាធិបតេយ្យ នៅ​ឃុំ​បិទ​ត្រាំ​ង ស្រុក​ព្រៃនប់ ប៉ុន្តែ​នៅពេលដែល​អាជ្ញាធរ​ចុះ​រុះរើ ស្រាប់តែ​ប្រជាពលរដ្ឋ​ប្រមាណ​៤០ ទៅ​៥០​នាក់ ដែល​បាន​ទៅ​ចាប់​ដី​នៅលើ​ដី​មាន​ម្ចាស់​នេះ បាន​នាំគ្នា​តវ៉ា​កាប់​ដើមឈើ​យកទៅ​បិទ​ផ្លូវ​ជាតិ​លេខ​៤ បណ្តាល​ឱ្យមាន​ការកកស្ទះ​ជាច្រើន​ម៉ោង​ផងដែរ​។​

​បន្ទាប់ពី​មាន​ករណី​នេះ អាជ្ញាធរ​បាន​ចុះ​សម្រប​ម​ស្រួល ហើយ​ពន្យល់​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ចាញ់បោក​មេខ្យល់​ឱ្យបាន​យល់ដឹង​អំពី​ទង្វើ​ខុសច្បាប់ ដោយ​ទៅ​កាន់កាប់​លើ​ដី​មាន​ម្ចាស់​រួចហើយ​។ ក្រោយ​ពី​សម្របសម្រួល​នេះ ប្រជាពលរដ្ឋ​ទាំងនោះ​ក៏​បាន​ដកថយ ហើយ​សមត្ថកិច្ច​ក៏​បាន​យក​ឈើ​ដែល​ពលរដ្ឋ​ដាក់​ឃាំង​បិទផ្លូវ​នោះ​ចេញ ដើម្បី​ឱ្យ​អ្នកដំណើរ​អាច​ឆ្លងកាត់​ធម្មតា​ឡើងវិញ​។​

​បើ​តាម​ការអះអាង​របស់​នគរបាល គឺ​ករណី​នេះ​មិន​មាន​ការប៉ះទង្គិច​គ្នា​នោះឡើយ ដោយសារតែ​ប្រជាពលរដ្ឋ​ទាំងនោះ បាន​ទទួលយក​នូវ​អ្វី​ដែល​ជា​ការពន្យល់​ផ្នែក​ច្បាប់​របស់​អាជ្ញាធរ និង​សមត្ថកិច្ច ប៉ុន្តែ​ករណី​បាន​ធ្វើឱ្យ​កកស្ទះ​ដល់​ដំណើរ​របស់​ប្រជាពលរដ្ឋ ដែល​ចេញពី​ការ​កម្សាន្ត​នៅ​ខេត្ត​មាត់សមុទ្រ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី មួយសន្ទុះ​ធំ​ផងដែរ​៕

m190419a1 m190419a2

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.