សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍​នៅក្នុង​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី​មាន​ការព្រួយបារម្ភ ពី​ការគ្រប់គ្រង​ព្រៃឈើ​ក្នុង​និង​ក្រៅ​បាត​អាង​សេ​សាន​ក្រោម​២

ភ្នំពេញ ៖ ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​សរសេ​រលើ facebook ផ្លូវការ​នៅ​ថ្ងៃទី ៥ មេសា​នេះ​ថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍ ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈ​រដ្ឋមន្ត្រី​ថា មា ន​ការបារម្ភ​ពី​ការគ្រប់គ្រង​ព្រៃឈើ នៅក្នុង​អាង និង​ក្រៅ​ពី​អាង ដែល​អាច​បំផ្លាញ​ធនធានធម្មជាតិ​។​

​ការិយាល័យ​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​បន្ថែមថា ជា​ចម្លើយ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា មានតែ​គម្រោង​នៅ​សេ​សាន​ប៉ុណ្ណោះ ដែល​មាន​បញ្ហា​នេះ គឺជា​បញ្ហា​គ្រប់គ្រង​តែប៉ុណ្ណោះ ដែល​សម្តេច​ទទួល​បាន​បទពិសោធន៍​ពី​គម្រោង​នៅ​សេ​សាន ដូចនេះ​សម្តេច​បាន​ក្រើនរំលឹក ចំពោះ​កិច្ច​គ្រប់គ្រង​ព្រៃឈើ​ឱ្យ​ទទួលបាន​ប្រសិទ្ធភាព និង​ចំណូល​របស់​រដ្ឋ​ចំពោះ​ការកាប់​ឈើ​នេះ​។​

​សូម​រម្លឹកថា ការដឹកជញ្ជូន​ឈើ​ចេញពី​ឃ្លាំង​បាត​អាង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ក្នុង​ខេត្ត​ស្ទឹងត្រែង ត្រូវបាន​ដឹក​ជញ្ជូន​តាម​ក្បួន​ខ្សែ​រថយន្ត​យី​ឌុប​ចំនួន​១៩​គ្រឿង​រត់​បន្តកន្ទុយ​គ្នា ត្រូវបាន​សមត្ថកិច្ច​ខេត្តក្រចេះ​ចុះ​ឃាត់​ត្រួតពិនិត្យ​ឯកសារ​ដឹកជញ្ជូន កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា​ឆ្នាំ​២០១៩​នេះ​ពិន​តិ​ឃើញ​ថា​ការដឹក​ជញ្ជូន​លើស​ពី​ច្បាប់​បាន​កំណត់ ។​

​ប្រជាពលរដ្ឋ​បាន​លើកឡើងថា​ក្រុមហ៊ុន​ធ្វើ​ការដឹកជញ្ជូន​ឈើប្រណិត​ចេញ​ពី​បាត​អាង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ខេត្តស្ទឹងត្រែង​យ៉ាង​ពេញបន្ទុក​ទោះបី​មាន​បទបញ្ជា​ពី​សម្ដេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជាពិសេស បទបញ្ជា​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា ណា​ចក្រ កម្ពុជា​យ៉ាងណាក៏ដោយ​ក៏​ក្រ​ហ៊ុន របស់​អ្នកឧកញ៉ា គិត ចេញ​យ៉ាង​ពេញ យ៉ាង​ល​រលូន មិន​ខ្វល់​ពី​បទ​អ្វី​នោះឡើយ​គឺ​ធ្វើ​ផ្គើន យ៉ាង​គគ្លើន​តែម្តង ៕

m190406a1

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.