សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

រាជរដ្ឋាភិបាល​បាន​ត្រៀម​រថយ្តក្រុង​១២០​គ្រឿង​និង​ដឹកជញ្ជូន​បងប្អូន​កូនក្មួយ​ទៅ​ស្រុកកំណើត​ដោយ​មិន​គិតថ្លៃ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ២០១៩

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី ០៤ មេសា ក្នុង​ឱកាស​ជួប​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​កីឡាករ កីឡាការិនី​នៅ​កោះ​ពេជ្រ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​ជូន​ដំណឹង​ថា ចាប់ពី​ថ្ងៃ​ទី ១២-១៨ ខែ មេសា ឆ្នាំ​២០១៩ (​រយៈពេល ៧​ថ្ងៃ​) គឺ​សាលា​រាជធានី​ភ្នំពេញ បាន​ត្រៀម​រថយន្តក្រុង ១២០ គ្រឿង​សម្រាប់ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​កម្មក​រក​ម្មកា​រ​នី​ជិះ​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្តាល​ខេត្ត​នានា និង​ពី​តាម​បណ្តា​ខេត្ត​មក​កាន់​ភ្នំពេញ​វិញ ដោយ​មិន​គិតថ្លៃ នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​នេះ​។​

​រថយន្ត​ទាំងអស់​នឹង​ចេញ​ដំណើរ​តាម​ផ្លូវជាតិ​សំខាន់ៗ​មួយចំនួន​ដូចជាៈ ផ្លូវជាតិ​លេខ ១, ផ្លូវជាតិ​លេខ​២ ,​ផ្លូវជាតិ​៣, ផ្លូវជាតិ​លេខ​៤, ផ្លូវជាតិ​លេខ​៥, ផ្លូវជាតិ​លេខ​៦, ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​៨ ដែល​នឹង​ចាប់ផ្តើម​ចេញដំណើរ​នៅ​ថ្ងៃទី​១២ ខែ​មេសា នេះ​។​

* ផ្លូវជាតិ​លេខ​១ (​ភ្នំពេញ​-​កណ្តាល​-​ស្វាយរៀង​) ចំនួន ៥​គ្រឿង និង (​ភ្នំពេញ​-​កណ្តាល​-​ព្រៃវែង​) ចំនួន​៥​គ្រឿង សរុប ១០​គ្រឿង​។​
* ផ្លូវជាតិ​លេខ​២ (​ភ្នំពេញ​-​តាកែវ​) ចំនួន ៥​គ្រឿង​។
* ផ្លូវជាតិ​លេខ​៣ (​ភ្នំពេញ​-​កែប​) ចំនួន ៥​គ្រឿង  និង​(​ភ្នំពេញ​-​កំពត​) ចំនួន​៥​គ្រឿង សរុប​ចំនួន ១០​គ្រឿង​។​
* ផ្លូវជាតិ​លេខ​៤ (​ភ្នំពេញ​-​កំពង់ស្ពឺ​) ចំនួន​៣​គ្រឿង និង (​ភ្នំពេញ​-​ក្រុងព្រះសីហនុ​) ចំនួន​៧​គ្រឿង សរុប ១០​គ្រឿង​។​
* ផ្លូវជាតិ​ល​ខេ​៥ (​ភ្នំពេញ​-​ខេត្ត​កំពង់ឆ្នាំង​) ចំនួន ៥ គ្រឿង , (​ភ្នំពេញ​-​ពោធិសាត់​) ចំនួន​១០​គ្រឿង​, (​ភ្នំពេញ​-​បាត់ដំបង​) ចំនួន ១៥​គ្រឿង និង (​ភ្នំពេញ​-​បន្ទាយមានជ័យ​) ចំនួន ១៥​គ្រឿង សរុប ៤៥​គ្រឿង​។​
* ផ្លូវជាតិ​លេខ​៦ (​ភ្នំពេញ​-​កំពង់ធំ​) ចំនួន ៥​គ្រឿង ,  (​ភ្នំពេញ​-​សៀមរាប​) ចំនួន ១៥​គ្រឿង  សរុប ២០​គ្រឿង​។​
* ផ្លូវជាតិ​លេខ​៦ និង​លេខ​៧ (​ភ្នំពេញ​-​កំពង់ចាម​) ចំនួន​៥​គ្រឿង (​ភ្នំពេញ​-​ខេត្ត​ត្បូងឃ្មុំ​) ចំនួន ៥​គ្រឿង សរុប ១០ គ្រឿង​។​
* ផ្លូវជាតិ​លេខ ៦ និង​លេខ​៨ (​ភ្នំពេញ​-​ក្រចេះ​)​ចំនួន ៥​គ្រឿង និង​(​ភ្នំពេញ​-​ស្ទឹងត្រែង​) ចំនួន​៥​គ្រឿង សរុប ១០​គ្រឿង​។​

​ចំពោះ​នៅ​ទីក្រុង​ភ្នំពេញ​វិញ គឺ​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​ជិះ​រថយន្ត​ក្រុង​ដោយ​មិន​គិតថ្លៃ​ក្នុង​រយៈពេល ៧ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី ១២-១៨ ខែ​មេសា ឆ្នាំ​២០១៩ គឺ​មាន​ទាំង​សេវា​រថ​@​យន្ត​ក្រុង និង​សេវា​ដឹកជញ្ជូន​តាម​កាណូត​។​

​សម្តេច​តេជោ ហ៊ុន សែន តែងតែ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ ហើយ​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​គឺជា​បំណងប្រាថ្នា​របស់​សម្តេច​ប្រមុខ​ដឹកនាំ​៕

m190405a3 m190405a2

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.