សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ដី​កោះ​លិច​ទឹក​ជាច្រើន​ហិកតា ជា​សម្បត្តិ​រដ្ឋ ក្នុង​ខណ្ឌ​ច្បា រ​អំពៅ​កំពុង​រង​នូវ​ការ​ទន្ទ្រាន​យក​ពី លោកជំទាវ លោកធំ​ម្នាក់​មាន​អំណាច​រំលោភ​យ​ក​ជា​កម្មសិទ្ធ​ផ្ទាល់ខ្លួន​.!

ភ្នំពេញ ៖ ថ្មីៗ​នេះ ប្រជាពលរដ្ឋ​បានឲ្យដឹងថា ដី​រដ្ឋ​ជាច្រើន​ហិកតា ប្រភេទ​ដី​កោះ​សាធារណៈ​របស់​រដ្ឋ​ត្រូវបាន​អ្នក​លុយ​មាន​អំណាច​មួយ​ក្ដាប់​តូច​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន​មិន​ញញើត​និង​ច្បាប់​។​

​ប្រជាពលរដ្ឋ​បាន​បន្តថា តំបន់​មួយចំនួន​ដែល​មាន​ដី​កោះ​លិច​ទឹក កំពុង​ត្រូវបាន​បុគ្គល​មួយចំនួន​រំលោភ​យក​កម្ម​សិទ្ធ រួច​ពួកគេ​ទុក​លក់​ឲ្យ​ក្រុមហ៑ុន​ចិន​កើ​បលុយ​ធ្វើ​មាន​ធ្វើបាន​តែ​បក្ខពួក​ខ្លួន​។​ជា​ការពិត​រំលោភ​យក​ដី​រដ្ឋ ធូរ​កម្លាំង​និង​ស្រួល​ជាង​រំលោភ​យក​ដី​រាស្ត្រ ជាក់ស្តែង ដី​កោះ​លិច​នៅ ក្នុង សង្កាត់​ក្បាលកោះ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​ជាច្រើន​ហិកតា កំពុង​រង​នូវ​ការ រុករាន​ទន្ទ្រាន​កាយ ហ៊ុមព័ទ្ធ​យក និង​បន្ត​ជា​រៀងរាល់ថ្ងៃ​មិនទាន​មាន​ខាង​ជំនាញ​ពាក់​ពន្ធ័​ចុះ​ធ្វើ​ការឃាត់​គ្រឿច​ក្រ​ដែល​កំពុង​ធ្វើ​សកម្មភាព​គាស់​ទន្រា​ន​នៅឡើយ​ទំនង​ត្រូវដង​ត្រូវផ្លែ​រួច​អស់ហើយ​ឬ​មួយ​អ្នករំលោភ​យក​ដី​នោះ​មាន​បុណ្យ​សក្តិ​ធំ​ពេក​ទើប​អាជ្ញាធរ​ថ្នក់​ក្រោម​មិន​ហា៑ន​ទៅ​ក្បែ​ខ្លាក​អស់តំណែង​។​ពួកគេ​ពិតជា​ថ្លើមធំ​នាំគ្នា​រំលោភ​ដី​រដ្ឋ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ទុក​រួច​ទុក​លក់​ឲ្យ​ក្រុមហ៑ុន​ផ្សេងៗ​ដូចជា​ក្រុមហ៊ុន ចិន​។​ល​។​បើ​ទោះបី​ដឹងថា​ជា​ដី​កោះ​ដី​លិច​ទឹក​របស់​រដ្ឋ​យ៉ាងណា​ដោយ​នៅ​តែ​បំពាន់​យក អាង​ខ្លួន ជា​ប្រពន្ធ​អ្នកមាន​អំណាច​ដ៏​មហិមា​។ ហា៑ន​ប្រឆាំង​បទបញ្ជា​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ពេល​ថ្មីៗ​នេះ​សម្ដេច​តេជោ​សែន បាន​ប្រើ​អភិក្រម​ទាំង វៈ​កាត់​យ៉ាង​មាន​ប្រសិទ្ធភាព ពលរដ្ឋ​សង្ឃឹមថា​សម្ដេច​តេជោ​សែននឹង វៈ​កាត់​បន្តទៅ​មន្ត្រី​អាង​អំណាច​រំលោភ​យក​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទាំងនោះ​។​

​ពាក់ព័ន្ធ​ករណី​អ្នកមាន​អំណាច​រំលោភ​យ​កដី​រដ្ឋ កោះ​ដុះ​វត្ត​ចំប៉ា​ខាងលើ​គេហទំព័រ​បានខ​ល​សម្ភាសន៍​លោក​លឹម​ពីរ​ប្រធានការិយាល័យ​ភូមិបាល​ខណ្ឌ​ច្បារអំពៅ​លោក​បាន​បញ្ជាក់ថា​ពាក់ព័ន្ធ​ដី​កោះ​ដុះ​វត្ត​ចំប៉ា​នេះ​ឯកឧត្ត​អភិបាលរាជ​ធា​នី​គាត់​ឲ្យ​ចុះបញ្ជី​ហើយ​លោក​បាន​ដាក់​សំណើរ​ទៅ​ខណ្ឌ​ប៉ុន្តែ​គាត់​អត់​ទាន់​ឃើញ​ដាក់​ក្រុម​ការងារ​ចំរុះ​ទៅ​ប៉ុន្តែ​អ្នក​ដែល​រំលោភ​នៅលើ​នឹង​កន្លងមក​លោក​ក៍​មិន​ទទួលស្គាល់​នោះ​ដែរ​ខាង​លោក​ធ្លាប់បាន​ចុះ​ទៅ​ជាមួយ​ក្រុមការងារ​ធ្វើលិខិត​ចំរុះ​ជា​កំណត់ហេតុ​មួយ​ហើយ​បាន​ប្រគល់​ដី​ទៅ​ឲ្យ​សង្កាត់​ជា​អ្នក​គ្រប់គ្រង​វិញ​? ហើយ​លោក​បាន​ប្រាប់​ថា​ចង់ដឹង​ច្បាស់​ជាង​នេះ​លោក​សួរ​ទៅ​អាជ្ញាធរ​ខណ្ឌ​ព្រោះ​ជា​អ្នកគ្រប់គ្រង​រីឯ​លោក​គ្រាន់តែ​ជា​អ្នកចូលរួម​ប៉ុណ្ណុះ​ទេ​។​

​ចំណែក​លោក ណុប ផា អភិបាលរងខណ្ឌ​ច្បារអំពៅ​លោក​បញ្ជាក់​តាម​ទូរ​សព្ទ័​ថា​ដី​កោះ​ដុះ​វត្ត​ចំប៉ា​គឺ​ដី​រដ្ឋ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ​នាំគ្នា​ទន្ទ្រាន​យក​មាន​អជ្ញាធ​រណា​គេ​ទទួលស្គាល់​ទេ​ហើយ​ថែម​ទាំង​ឈ្លោះ​គ្នា​ដាក់​ពាក្យសុំ​កាន់កាប់​ដី​កោះ​ដី​រដ្ឋ​ប្ដឹង​ឲ្យ​អាជ្ញាធរខ​ណ្ឌ្ជួ​យ​ដោះស្រាយ​លោក​បាន​បន្តថា​លោក​មាន​សិទ្ធ​ឯណា​កាត់​ដី​កោះ​ដី​រដ្ឋ​ទៅ​ឲ្យ​ពួកគាត់​នោះ​តែ​ត្រង់​កាត់​ឲ្យ​មិន​ឲ្យ​គឺ​ថ្នាក់លើ​ឯណ្ណោះ​ទេ​។​

​ឯ​លោក​វិញ​មាន​សិទ្ធ​ត្រឹមតែ​ធ្វើ​របាយការណ៍​បញ្ជូនទៅ​ថ្នាក់លើ​ប៉ុណ្ណេះ​ទេ​?  លោក​បន្តថា នៅពេល​ដែល​ទឹក​ឡើងមក​ប្រហែលជា​គេ​ដាក់​ម៉ា​សុ​ី​បូម​ផ្ដាច់​កោះ​នេះ​ដើម្បី​បើក​ផ្លូវទឹក​ក៏​មិនដឹង​តែ​ដឹង​មិន​ច្បាស់​ដែរ​ទេ​សំរាប​លោក​។​

​លោក អភិបាលរង បញ្ជាក់​ថា​ដី​រដ្ឋ​ដី​កោះ​ដុះ​វត្ត​ចំប៉ា​របស់​រដ្ឋ​មិនមែន​ដី​បុគ្គល​ណា​ម្នាក់​នោះ​ទេ​ដីដុះ​កោះ​វត្ត​ចំប៉ា​នេះ​លោក​ធ្លាប់​យក​អេស្កាវ៉ាទ័រ​មក​កាត់ផ្ដាច់​ទំ​បន់​ផ្លូវ​ដែល​បុគ្គល​មួយចំនួន​មក​រំលោភ​យក​ដី​ដុះ​កោះ​វត្ត​ចំប៉ា​ម្តង​រួចមកហើយ​ដែរ​។​

​ប្រភព​ពលរដ្ឋ​បាន​បង្ហើប​ប្រាប​បន្តថា គេ​ឃើញ​មាន​បុគ្គល​មាន​លុយ​មាន​អំណាច​រំលោភ​យក​ដី​ដុះ​កោះ​វត្ត​ចំប៉ា​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដាក់​ទាំង​គ្រឿងចក្រ​និង​កងកម្លាំងប្រដាប់អាវុធ​ការពារ​យ៉ាង​តឹងរឹុង​មិន​អនុញាត្តិ​ឲ្យ​ប្រជាពលរដ្ឋ​ណា​ឆ្លងកាត់​ដីកោះ​ដុះ​វត្ត​ចំប៉ា​បាន​នោះ​ទេ​។​

​ប្រភព​បន្តថា​បុគ្គល​រំលោភ​យក​ដី​កោះ​ដុះ​វត្ត​ចំប៉ា​ដី​រដ្ឋ​នោះ​ត្រូវជា​ប្រពន្ធ លោក​ធំ​ម្នាក់​មាន​អំណាច​នៅ​ក្រសួង ដូច្នេះ​គាត់​ហា៑ន​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​ចង់​បាន​។​មាន លុយ​មាន​អំណាច​ចង់​ហៅ​ភ្លៀង​បាន​ភ្លៀង ចង់​ហៅ​ខ្យល់​បាន​ខ្យល់​អញ្ចឹង​គាត់​មិន​ខ្លាច​នោះ​ទេ​ក្នុង​ការដាក់​គ្រឿង​ច្រក​និង​កងកម្លាំង​រំលោភ​យក​ដី​រដ្ឋ​ដី​កោះ​លិច​ទឹក​យ៉ាង​ប្រហើ​ន​បំផុត​។​

​ប្រជាពលរដ្ឋ​ធ្វើ​ការស្នើ​សុំ​ដល់​ឯកឧត្តម ជា សុ​ផា​រា រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី​នគរ រូបនីយកម្ម​និង​សំណង់​ចាត់វិធានការ​ទប់ស្កាត់​ដកហូត​យក​ដី​កោះ​នោះ​មក​ធ្វើ​ជា​សម្បត្តិ​រដ្ឋ​វិញ​។ ដើម្បី​ស្របតាម​ប្រសាសន៍​សម្ដេច​តេជោ​សែន នៅ​ពេល​ថ្មីៗ​នេះ សម្ដេច ប្រើប្រាស់​អភិក្រម​ទាំង​៥ យ៉ាង​មាន​ប្រសិទ្ធិភាព ហើយ​ស្នើ​ដល់​ទូរទស្សន៍ ចាក់ផ្សាយ រឿង​ប៉ាវ​ចិន ១ ភាគ​រៀង​រាក់​ល្ងាច​សម្ដេច​តេជោ​សែន ចង​ឲ្យ​ប្រពន្ធ័​តុលាការកែទ​ម្រ​ង់ កាត់ក្ដី​ដូច​ប៉ាវ​ចិន​តុលាការ​មុខ​ដែក​កាត់ក្ដី​មិន​សុីសំ​ណូ​សូកប៉ាន់ ឲ្យ​ជនរងគ្រោះ​ទទួល​បាន​ភាពយុត្តិធម៌​ពិតប្រាកដ​៕

 

m190329a0 m190329a1 m190329a2 m190329a3 m190329a4 m190329a5

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.