សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សម្ដេច ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ ផ្លូវ ល្បឿន លឿន ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ

ខេត្ត​កំពង់ស្ពឺ ៖ នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​លោក ខុង សៀន​យ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​(Expressway) ភ្នំពេញ​-​ក្រុងព្រះសីហនុ ដោយ​ត្រូវ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក ជា​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd​។​

​មុន​សម្រេច​សាងសង់​ផ្លូវ​នេះ គឺ​ត្រូវ​ចំណាយពេល​សិក្សា​អស់​ជាច្រើន​ឆ្នាំ តាំងពី​ឆ្នាំ​២០០៦​មកម្ល៉េះ​។ ដំបូង​ឡើយ​រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​ខ្ចី​ថវិកា​របស់​រដ្ឋាភិបាល​ចិន ដើម្បី​សាងសង់​ផ្លូវ​នេះ តែ​ដោយសារ​គម្រោង​ត្រូវការ​ថវិកា​រហូតដល់ ២​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ធំ​ជាង​ពិ​ដាន​នៃ​ការខ្ចី​ប្រចាំឆ្នាំ​អនុញ្ញាត​ដោយ​ច្បាប់ និង​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ ស្តីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ​២០១៥-២០១៨ ក៏​សម្រេច​ឲ្យមាន​ការវិនិយោគតា​មរូប​ភាព​សាងសង់ ធ្វើ​អាជីវកម្ម និង​ផ្ទេរ ជំនួស​វិញ​។​

​ផ្លូវ​នេះ តាម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពេល​ដាក់​អោយ​ដំណើរការ​នោះ ក្រុមហ៊ុន​ក៏​បាន​ឯកភាព​មិន​យក​ថ្លៃ​យានយន្ត​គ្រប់​ប្រភេទ​ដែល​បើកបរ​លើ​ផ្លូវ​ល្បឿន​លឿន​នេះ ក្នុង​រយៈពេល​១ ខែ​ដំបូង និង​បញ្ចុះតម្លៃ​២០% សម្រាប់​រយៈពេល​១​ឆ្នាំ​ថែមទៀត​។ លើសពីនេះ​ទៀត ក្រុមហ៊ុន​បាន​យល់ព្រម​កែសម្រួល​កម្រៃ​សេវា​ឆ្លងកាត់​ក្នុង​រយៈពេល ៥​ឆ្នាំ​ម្តង នៃ​ប្រតិ​ប​តិ្ត​ការ​អាជីវកម្ម​របស់​ខ្លួន​ផងដែរ​។​

​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ មាន​ប្រវែង​សរុប​ជាង ១៩០​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។ ផ្លូវ​នេះ​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រវែង ៨.៣០​គីឡូម៉ែត្រ ខេត្ត​កណ្តាល ប្រវែង ៩.១០​គីឡូម៉ែត្រ ខេត្ត​កំពង់ស្ពឺ​ប្រវែង ៨០.៨០​គីឡូម៉ែត្រ ខេត្តកោះកុង​ប្រវែង ១.៩២​គីឡូម៉ែត្រ និង​ខេត្ត​ព្រះសីហនុ​ប្រវែង ៨៩.៨៩​គីឡូម៉ែត្រ​៕

 

m190322a1 m190322a2 m190322a3 m190322a4 m190322a5 m190322a6 m190322a7 m190322a8 m190322a9 m190322a9a

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.