សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សម្ដេច​ក្រឡាហោម ស ខេង បញ្ជា​ឲ្យ​តាម​ចាប់​មន្ដ្រីនគរបាល​ម្នាក់ ដែល​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ Rock ព្រោះ​មាន​ដីកា​នៅ​ក្នុង​ដៃ​រួចហើយ​

ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​បញ្ជា​ឲ្យកម្លាំង​សមត្ថកិច្ច តាម​ចាប់ខ្លួន​មន្ដ្រីនគរបាល​ម្នាក់ ដែល​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្លឹប​កម្សាន្ដ Rock ខណៈ​តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​រួចរាល់​ហើយ​។​

​សម្ដេច​ក្រឡាហោម ស ខេង ក្នុង​ពិធី​បិទ​សន្និបាត​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​បន្ដ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏​បាន​អះអាង​ទៀតថា មន្ដ្រីនគរបាល​ម្នាក់​នោះ​ច្បាស់​ជា​រត់​មិន​រួច​នោះ​ទេ ព្រោះ​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​រួចរាល់​ហើយ ដើម្បី​កុំ​ឲ្យ​ពិបា​កត្រូវ​ចូល​ខ្លួន​មក​ភ្លាម​។​

​សូមបញ្ជាក់​ថា ក្នុង​រយៈពេល​ជាង​២​ឆ្នាំនេះ កម្លាំង​សមត្ថកិច្ច​បាន​ចាប់​រឹបអូស​គ្រឿងញៀន បាន​ប្រមាណ​ជាង​៥០០​គីឡូក្រាម ប៉ុន្ដែ​ចុងក្រោយ​នេះ បាន​បើក​ប្រតិបត្តិការ​ដើម្បី​បំផ្លាញ​ទីតាំង​ចែកចាយ លក់ដូរ និង​ប្រើប្រាស់​នៅ​រាជធានី​ភ្នំពេញ មជ្ឈមណ្ឌល​កម្សាន្ដ Rock ដែល​បាន​រឹបអូស​គ្រឿងញៀន​បន្ថែមទៀត បាន​ប្រមាណ​ជិត​៥០​គីឡូក្រាម​៕

 

m190321a2

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.