សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

​ស្ពាន​ឆ្លងកាត់​ទន្លវែ​ង​ជាងគេ​ក្នុង​ប្រវត្ត​សាស្រ​កម្ពុជា និង​បើក​ការសាងសង់​ចុងឆ្នាំ​២០១៩ ឬ​ដើមឆ្នាំ​២០២០​

ខេត្ត​កំពង់ឆ្នាំង ៖​ស្ពាន​ឆ្លងកាត់​ទន្លេ​វែង​ជាង​គេ​ប្រវែង​៣៩០០​ម៉ែត្រ ឆ្លងកាត់​ពី​កំពង់ឆ្នាំង​ទៅ​កំពង់ធំ នឹង​ត្រូវ​សាងសង់​នៅ​ចុងឆ្នាំ​នេះ ហើយ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ ដែល​មាន​ប្រវែង ៥៧​គីឡូម៉ែត្រ ពី​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ឆ្ពោះ​ទៅ​ស្រុក​ស្ទឹងសែន ខេត្ត​កំពង់ធំ ។​

​ជាមួយ​នឹង​ការស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ ក៏​មាន​ការសាងសង់​ស្ពាន​ដែល​ឆ្លងកាត់​ដៃទន្លេ​ចំនួន ៣ មាន​ប្រវែង​រហូតដល់​ទៅ ៣ ៩០០ ម៉ែត្រ ដែល​ជា​ស្ពាន​វែង​ជាង​គេ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ។​

​នៅក្នុង​ឱកាស​បើក​ពិធី “​បុណ្យ​ទន្លេ​លើក​ទី ៥” នៅ​ខេត្ត​កំពង់ឆ្នាំង​កាលពី​ពេល​ថ្មី​ថ្មី​នេះ  សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ប្រកាស​ជូនដំណឹង​ដល់​បងប្អូន​ជនរួមជាតិ​ទូទាំង​ប្រទេស ជាពិសេស បងប្អូន​ប្រជាពលរដ្ឋ​នៃ​ខេត្ត​កំពង់ឆ្នាំង​ទាំងអស់​ឱ្យបាន​ដឹង​អំពី​គម្រោង​សាងសង់​ផ្លូវ​ប្រវែង​ជាង ៥៧ គីឡូម៉ែត្រ​

​ពី ស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង ឆ្ពោះទៅកាន់ ក្រុង ស្ទឹងសែន នៃ​ខេត្ត​កំពង់ធំ​។​

ជាមួយគ្នានេះដែរ ក៏​នឹង​មាន​សាងសង់​ស្ពាន​ឆ្លងកាត់​ដៃទន្លេ​ចំនួន​៣ រួមមាន ១)​ទន្លេ​ផ្សារ​ក្រោម ២)​ទន្លេ​ជល់​មុខ និង ៣)​ទន្លេ​កំពង់​ហាវ ពី​ខេត្ត​កំពង់ឆ្នាំង ឆ្ពោះទៅ​ខេត្ត​កំពង់ធំ ដែល​មាន​ប្រវែង​រហូតដល់​ទៅ ៣ ៩០០​ម៉ែត្រ ដែល​នឹង​ក្លាយ​ជា​ស្ពាន​វែង​ជាង​គេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ទន្ទឹមនឹងនេះ​ដែរ រាជរដ្ឋាភិបាល​កម្ពុជា ក៏​មាន​គម្រោង​សាងសង់​ស្ពាន ២ បន្ថែមទៀត នៅក្នុង​ខេត្ត​កំពង់ធំ ដើម្បី​សម្រួល​កុំឱ្យ​មាន​ផលប៉ះពាល់​ទៅដល់​ចរាចរណ៍​ផ្លូវទឹក ក៏ដូចជា​ចរាចរណ៍​ត្រី​។​

គម្រោង​នេះ​គឺ បាន​សិក្សា​រួចហើយ ហើយ​មិន​មាន​ផលប៉ះពាល់​ណាមួយ​ដល់​ធនធានធម្មជាតិ បញ្ហា​បង្វែរ​ចរន្តទឹក និង ការ​បំលាស់​ទី​របស់​ត្រី​នោះទេ ។​

​បើ​តាម​ការដកស្រង់​ប្រេ​សាសន៍រ​បស់​ឯកឧត្តម វ៉ា ស៊ឹម សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង ដឹកជញ្ជូន​បាន​ឱ្យដឹងថា ស្ពាន​ខាងលើ ដែល​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វ៊េ​សប៊ុក​របស់​សម្តេច​នោះ​នឹង​អាច​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ ២០១៩ ឬ​ដើមឆ្នាំ ២០២០ ខាងមុខនេះ​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​ស្ពាន​ដែល​វែង​ជាង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​ស្ពាន​អ្នក​លឿង​មាន​ប្រវែង ២,២១៥ ម៉ែត្រ ដែល​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជា ១៣០ លាន​ដុល្លារ​អាមេរិក​។​

​ហើយ​គម្រោង​ស្ពាន​ឆ្លង​ដៃទន្លេ​ចំនួន​៣ ដែល​ត​ភ្ជាប់​រវាង​ខេត្ត​កំពង់ឆ្នាំង និង ខេត្ត​កំពង់ធំ​នេះ មាន​ប្រវែង​រហូតដល់​ទៅ ៣ ៩០០​ម៉ែត្រ តាម​គម្រោង​នឹង​ចំណាយ​ថវិកា​ក្នុង​ការសាងសង់​ចំនួន ២០០​លាន​ដុល្លារ ។

​នេះ​បើ​យោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន ៕

 

m190321a1

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.