សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នៅកំពង់ឆ្នាំង

​ខេត្ត​កំពង់ឆ្នាំង ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ១១​កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រារព្ធ​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៥ នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​។

​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​នេះ ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ «​ទន្លេ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​» ដោយ​មាន​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៩​។ តាម​របាយការណ៍​របស់​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បានអោយដឹងថា ពិធីបុណ្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ធំ​គឺ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​កំណើន​ទេសចរ ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ម្ចាស់ផ្ទះ ពិសេស​បំផុសស្មារតី​ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ​» ក្នុង​ក្របខណ្ឌ​ជាតិ និង «​ចលនា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​»​។​

​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​បង្ហាញ​នូវ​ក្តីរីករាយ​ក្រៃលែង​ចំពោះ​ការអញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ទន្លេ​លើ​ក​ទី​៥​នេះ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​ទេសចរណ៍ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ស្ថាប័នរដ្ឋ ឯកជន និង​ផ្នែក​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ដែល​បាន​ចូលរួម​ក្នុង​ដំណើរការ​នៃ​ការ​ប្រារព្ធ​នៃ​ពិធី​បុណ្យ​ទន្លេ​នេះ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​សារ​ជា​ថ្មី​ថា បុណ្យ​ទន្លេ​នេះ គឺ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​បំផុស​ចលនា​ជាតិ​អោយ​ចេះ​ស្រលាញ់​ទន្លេ បឹង បួ​រ ក្នុងន័យ​រួមគ្នា​ថែរក្សា អភិរក្ស និង​ការពារ​អោយបាន​គង់វង្ស​។ ភាព​សម្បូរ​បែប​នៃ​សក្តានុពល​ទេសចរណ៍​តាម​ដង​ទន្លេ បាន​និង​កំពុង​រួមចំណែក​ធ្វើឲ្យ​កម្ពុជា​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ឧត្តមភាព និង​ភាព​ទាក់ទាញ​ខ្ពស់ និង​ចូលរួម​ចំណែក​សម្រេច​ចក្ខុវិស័យ​អាស៊ាន​ជា​គោលដៅ​ទេសចរណ៍​លំដាប់ថ្នាក់​ពិភពលោក និង​ប្រកបដោយ​ភាពកក់ក្តៅ ស្រប​ពេល​ទេសចរណ៍​តាម​ដង​ទន្លេ ជាពិសេស​ទេសចរណ៍​មេគង្គ បាន​ក្លាយ​ជា​ផលិតផល​ទេសចរណ៍​សំខាន់​មួយ​សម្រាប់​កម្ពុជា​ក៏ដូចជា​តំបន់​អាស៊ាន​។​

​ថ្ងៃនេះ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​នេះ ក៏​ជា​ឱកាស​មួយ​ដើម្បី​ពង្រឹង​គុណភាព​សេវាកម្ម ការបង្កើត និង​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ថ្មីៗ​ប្រកប​ដោយ​ការច្នៃប្រឌិត​ខ្ពស់ ជាពិសេស​ទេសចរណ៍​តាម​នាវា សហគមន៍​ទេសចរណ៍​តាម​ដង​ទន្លេ ព្រមទាំង​រួមចំណែក​ជំរុញ​ការតភ្ជាប់​រឹតចំណង​មិត្តភាព សាមគ្គីភាព​រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​បាន​ពង្រឹង​ភាព​ជា​ដៃគូ​ក្នុង​ក្របខណ្ឌ​តំបន់​នានា​ដូចជា ក្រប​ខណ្ឌ​មហា​អនុ​តំបន់​មេគង្គ មេគង្គ​-​ដ​ប៉ុន មេគង្គ​-​គង្គា និង​មេគង្គ​-​ឡាន​ឆាង​ជាដើម​។ ទន្ទឹមនឹងនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ សូមអោយ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចេះ​រួមគ្នា​ថែរក្សា​បរិស្ថាន ជា​ពិសេស​តាម​ដង​ទន្លេ បឹង បួ​រ តាមរយៈ​ការ​មិន​ចោល​សំរាម​ក្នុង​ទន្លេ បឹង បួ​រ និង​រួម​គ្នា​ធ្វើ​អនាម័យ​អោយបាន​ល្អ​។​

​ក្នុង​ឱកាស​នេះ​ផងដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ផ្តល់​អនុសាសន៍សំ​ខាន់​ចំនួន​៥ ចំនុច​ដូចខាងក្រោម​៖

១)​ត្រូវ​ចូលរួម​ការពារ​សន្តិភាព​អោយ​ខាន​តែ​បាន ដើម្បី​កុំអោយ​ទន្លេ​យើង​ក្លាយទៅជា​ទន្លេ​ដែ​ង​រងគ្រោះ​ដោយសារ​តែ​សង្គ្រាម​ដូច​ពី​អតីតកាល​។ សូម​ប្រជាពលរដ្ឋ​ត្រូវ​មើល​អោយឃើញ​ពី​តម្លៃ​សន្តិភាព ជា​ពិសេស​តម្លៃ​នៃ​ការដាក់ចេញ​នូវ​នយោបាយ ឈ្នះ​-​ឈ្នះ​។​

២)​ត្រូវ​ខិតខំ​រក​ប្រភព​ទុន​មក​ទប់ទល់​ការបាក់​ច្រាំងទន្លេ​ដោយ​ប្រការ​ណាមួយ ទប់ស្កាត់​ការការពារ​ធនធាន​ទន្លេ ដូច​ជា​ការពា​រការ​បូ​បខ្សា​ច់បែប​អាណាធិបតេយ្យ ការរក្សា​ធនធាន​ព្រៃឈើ និង​ធនធាន​ត្រី​ក្នុង​ទន្លេ​។​

៣)​ត្រូវ​ខិត​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​អោយ​បាន​ច្រើន​បន្ថែម​ទៀត​នៅ​តាម​ដង​ទន្លេ​របស់​យើង ដូចជា​ការបង្កើត​តំបន់​ទេសចរណ៍​ថ្មីៗ ការបង្កើត​ផលិតផល​ទេសចរណ៍​តាម​ដង​ទន្លេ ដើម្បី​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​។​

៤)​ត្រូវ​ចេះ​រៀច​ចំ​ទេសចរណ៍​នៅ​នឹង​កន្លែង តាមរយៈ​ការបង្កើត​កន្លែង​ទេសចរណ៍​ដោយ​មិន​ចាំបាច់​សម្រាប់​តែ​បំរើភ្ញៀវ​ទេសច​រណ៍បរ​ទេស​ប៉ុណ្ណោះ​ទេ តែ​ក៏​សំរាប់​បំរើភ្ញៀវ​ជាតិ​ខ្លួនឯង​ផងដែរ ដូចជា​ភោជនី​ដ្ឋា​ន​ដែល​មាន​ការទាក់ទាញ​បំផុត​ពី​ភ្ញៀវ​ជាដើម​។​

៥ )​ត្រូវ​រៀច​ចំ​ប្រព័ន្ធ​ការតភ្ជាប់​តាម​ដង​ទន្លេ ដូចជា​ការធ្វើ​ផ្លូវ និង​ស្ពាន​ជាដើម ដើម្បី​បង្ក​ការងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ទាំង​ប្រទេស ជាពិសេស​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ខាងមុខនេះ សូម​ជួប​តែ​សេចក្តីសុខ សេចក្តី​សម្រើន​គ្រប់គ្នា​។​បន្ទាប់មក សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ប្រកាស​បើក​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្ត​កំពង់​ឆ្នាំ​ចាប់ពី​ពេលនេះ​ទៅ​៕

​អនុសាសន៍​ទាំង​៥​ចំណុច ដែល​លើកឡើង​ដោយ​សម្ដេច​តេជោ ហ៊ុន សែន នោះ​រួមមាន​៖ ទី​១៖ ត្រូវការពារ​សន្ដិភាព ឲ្យខាងតែបាន​ដើម្បី​កុំឲ្យ​ទន្លេ​របស់​យើង​ក្លាយទៅជា​ទន្លេ​ដែល​រងគ្រោះ​ដូច​ពី​អតីតកាល​។ ទី​២៖ ត្រូវ​រក​ប្រភព​ទន់​ការពារ​ទន្លេ ពី​ការបាក់​ច្រាំង ការ​គោ​ករាក ហើយ​រក​វិធី​ដើម្បី​រំដោះ​ចរន្ដទឹក ទប់ស្កាត់​កាបូប​ខ្សាច់​អនាធិបតេយ្យ ទប់ស្កាត់​ការនេសាទ​ខុសច្បាប់ ទប់ស្កាត់​ការកាប់​ព្រៃ​លិច​ទឹក ដែល​ធ្វើឲ្យ​ទន្លេ​របស់​យើង​បាត់បង់ រាប់​ទាំង​ការទាកទាញ​វិស័យ​ទេសចរណ៍​។​

​ក្នុងន័យ​នេះ​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី បានបញ្ជាក់​ថា ការកាប់​ព្រៃ​លិច​ទឹក គឺជា​ការបាត់បង់​មិនមែន​គ្រាន់តែ​ទាក់ទង​ទៅនឹង​មច្ឆា​ជាតិ​មួយ​មុខ​ទេ ក៏​ប៉ុន្ដែ​វា​បាត់បង់​នូវ​ភាព​ទាក់ទាញ​ក្នុង​វិស័យ​ទេសចរណ៍ ដែល​មកពី​ប្រទេស​ក្រៅ ភ្ញៀវទេសចរ​ចូល​ចិត្ដ​ណាស់ ទៅ​លេង​កម្សាន្ដ​ជាមួយនឹង​ព្រៃ​ប្រឹក្សា ដែល​មើល​បក្សាបក្សី នៅក្នុង​ប្រទេស​យើង​។​

​មិនមែន​គ្រាន់តែ​ភ្ញៀវទេសចរ ៦​លាន ២​សែន នាក់ ដែល​មកពី​បរទេស​ត្រូវការ​ទេ ក៏ប៉ុន្ដែ​សូម្បីតែ​ភ្ញៀវទេសចរ​ក្នុងប្រទេស​យើង ដែល​មាន​ជាង​១១​លាន​នាក់ ក្នុង​ឆ្នាំ​កន្លងទៅនេះ ក៏​មាន​តម្រូវការ​ទៅ​ទស្សនា​កំសាន្ដ​នៅ​តំបន់ ដែល​មាន​ព្រៃ​ប្រឹក្សា មាន​បក្សាបក្សី ឬក៏​មាន​ត្រី នៅ​ទីនោះ ដូច្នេះ​យើង​ត្រូវ​ខិតខំ​រួមគ្នា ដើម្បី​ការពារ​តំបន់​ទាំងនេះ ហើយ​មិនមែន​ជា​រឿង ដែល​យើង​មិន​អាច​ធ្វើទៅកើត​ទេ យើង​ធ្វើទៅបាន​ប៉ុន្ដែ​ត្រូវ​ចេញ​ពី​សកម្មភាព​រួម នៃ​ប្រជាជន​របស់​យើង​។​

​ទី​៣៖ ខិតខំ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​តាម​ទីក្រុង ទីប្រជុំជន តាម​ដង​ទន្លេ ឬ​តំបន់​ដែល​មាន​ការទាក់ទាញ​តាម​មាត់​ទន្លេ យក​ទេសចរណ៍​ទាញ​ផ្នែក​ដ៏ទៃទៀត​។ ត្រូវ​ប្រើប្រាស់​ចំណុច​ក្នុង​ខេត្ត​នីមួយៗ ដើម្បី​ទាញ​នូវ​វិស័យ​ទេសចរណ៍ ដូចជា​នៅ​ខេត្ត​កំពង់ឆ្នាំង មាន​កន្លែង​មួយ​ចំនួន​ដែល​ត្រូវ​ពង្រីក ឲ្យទៅ​ជា​រម្មណីយដ្ឋាន​ទេសចរណ៍​ដ៏​មាន​ការទាក់ទាញ​។​

​ទី​៤៖ ក្នុង​វិស័យ​ទេសចរណ៍​ដែល​ទាក់ទង​នឹង​បញ្ហា​ធ្វើ​ដំណើរ​តាម​ទូក សម្ដេច​បាន​ផ្ដល់​អនុសា​សន៍​សម្រាប់​ទៅ​តំបន់​សមុទ្រ អំពី​ទេសចរណ៍​ទៅតាម​កោះឲ្យយកចិត្តទុកដាក់​ទៅ​លើ​សុវត្ថិភាព​។​

​ចំណុច​នេះ​នៅ​តាម​ទន្លេ​ក៏​ត្រូវ​យកចិត្តទុកដាក់​ដូចគ្នា ទៅ​លើ​សុវត្ថិភាព នៃ​មធ្យោបាយ​ដឹកជញ្ជូន​ទេសចរណ៍ ដែល​ក្នុងនោះ​រាប់​ទាំង​កាណូត ឬ​ទូក ប៉ុន្ដែ​អ្វី​ដែល​ត្រូវ​យកចិត្ដទុកដាក់ ហើយ​ត្រូវមាន​គឺ​ពោង​សុវត្ថិភាព​។ សម្រាប់​ការធ្វើ​ដំណើរ ត្រូវតែ​ពិនិត្យ​ឲ្យបាន​ម៉ត់ច្មត់​មិន​ត្រូវ​ផ្ទុក​លើស​ចំណុះ​នោះ​ទេ នៅ​តាម​ទូក ឬ​កាណូត​នី​មួយៗ​។​

​ទី​៥៖ រៀបចំ​របៀង​ត​ភ្ជាប់​នៅក្នុង​ទន្លេសាប ដែល​ធានាបាន​នូវ​ការអភិវឌ្ឍ កាត់បន្ថយ​នៅ​ភាពក្រីក្រ​ផង និង​ធានា​នូវ​បរិស្ថាន​ផង ដែល​ចំណុច​នេះ​នៅតែ​ជា​ចំណុច​ដែល​ត្រូវ​បន្ដ​រួមគ្នា​៕

 

m190317b0 m190317b1 m190317b7 m190317b8 m190317b3 m190317b6 m190317b4 m190317b5 m190317b

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.