សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

​លោក កែវ រតនៈ​ថា ៖ ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះខាត​អគ្គិសនី​នៅ​រដូវប្រាំង​ខាងមុខនេះ ជម្រើស​ដាក់​នាវា​រោងចក្រ​ថាមពល​របស់​ក្រុមហ៊ុន​ប្រទេស​តួរ​គី​

ភ្នំពេញ​៖ លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​បញ្ជាក់​ឲ្យដឹងថា លោក​បាន​ពិភាក្សា​ពី​ជម្រើស ដាក់​នាវា​រោងចក្រ​ថាមពល របស់​ក្រុមហ៊ុន​ប្រទេស​តួរ​គី ដែលជា​វិធានការ​បន្ទាន់​បន្ថែម ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​អគ្គិសនី សម្រាប់​រដូវប្រាំង​នៅ​កម្ពុជា​។​

​លោក​អគ្គនាយក​បានបញ្ជាក់​ទៀតថា ជម្រើស​នេះ មាន​ថ្លៃដើម​ខ្ពស់​ជាង​ជម្រើស​ដទៃ ប៉ុន្តែ​អាច​ឆាប់​បាន​ប្រើប្រាស់​ថាមពល ក្នុងខណៈ​កម្ពុជា​រង់ចាំ​ការបញ្ចប់​ការសាងសង់​ប្រភព​ផ្សេងទៀត ដែល​កំពុងតែ​អនុវត្ត​។​

​លោក កែវ រតនៈ បានឲ្យដឹង​ទៀតថា ចំពោះ​គម្រោង​ដាក់​នាវា​រោងចក្រ​ថាមពល​នេះ លោកស្រី Ayda Unlu ឯកអគ្គរដ្ឋទូត​តួរ​គី និង​ក្រុមហ៊ុន​នឹង​រៀបចំ​សំណើ ជូន​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ​ក្នុង​សប្តាហ៍​ក្រោយនេះ​។​

​អគ្គនាយក​រូបនេះ​បញ្ជាក់ថា ការខ្វះ​ថាមពល​ក្នុង​រដូវប្រាំង​នេះ ដោយសារ​កត្តា​អាកាសធាតុ​ក្តៅ ខុស​ប្រក្រតី និង​កំណើន​តម្រូវការ​ថាមពល​ខ្ពស់ គំហុក​ក្រោយ​ការបោះឆ្នោត ២០១៨​។​

​សូមជម្រាបថា នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៩​នេះ តាមរយៈ​បណ្តាញ​ព័ត៌មាន Fresh News លោក កែវ រតនៈ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មេត្តា​យោគយល់ និង​អធ្យាស្រ័យ ចំពោះ​ការខ្វះចន្លោះ ក្នុង​ការផ្គត់ផ្គង់​អគ្គិសនី ដោយ​មាន​រអាក់រអួល​នៅ​តំបន់​មួយចំនួន ដោយសារ​តែ​នៅ​រដូវប្រាំង​នេះ អាកាសធាតុ​កើនឡើង​កំដៅ​ខ្លាំង និង​តម្រូវការ​អគ្គិសនី​កើនឡើង​កាន់តែ​កើន​ខ្លាំង​ផងដែរ​។​

​លោក​អគ្គនាយក​ក៏បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​សូម​ប្រើប្រាស់​អគ្គិសនី​ដោយ​សន្សំសំចៃ ដើម្បី​ជួយ​បន្ថយ​បរិមាណ​បាន​ខ្លះ ខណៈ​ដែល​អគ្គិសនី​កម្ពុជា បាន​នឹង​កំពុង​ធ្វើការ​យ៉ាង​ប្រញាប់ប្រញាល់​បំផុត ស្វែងរក​ប្រភព​អគ្គិសនី​បន្ថែម​។​

​លោក កែវ រតនៈ បានបញ្ជាក់​ថា ដោយសារ​តែ​រដូវប្រាំង​ឆ្នាំនេះ​កើនឡើង​កម្តៅ​ខ្លាំង​ខុស​ប្រក្រតី រួម​ទាំង​ការវិនិយោគ​គ្រប់​វិស័យ​មាន​ល្បឿន​លឿន​ខ្លាំង ក្រោយ​ការបោះឆ្នោត​នោះ ទើប​ការ​ផ្គត់​ផ្គង​អគ្គិសនី បាន​ជួបប្រទះ​នូវ​បញ្ហា ហើយ​នៅ​រដូវប្រាំង​នេះ​ទៀតសោធ វា​រី​អគ្គិសនី​ពុំ​មាន​ទឹក​ច្រើន​សម្រាប់​ដើរ​ម៉ាស៊ីន ជួយ​ផលិត​អនុភាព​អគ្គិសនី​នោះឡើយ ដូច្នេះ​ត្រូវ​រង់ចាំ​រហូតដល់​មាន​ភ្លៀង​ធ្លាក់​ឡើងវិញ​។​

​លោក​បន្តថា «​ដំណោះស្រាយ​ចំពោះ​មុខ​អគ្គិសនី​កម្ពុជា បាន​ខិតខំ​ចរចា​យ៉ាង​ស្វិតស្វាញ​ជាមួយ​ប្រទេសជិតខាង ដើម្បី​ទិញ​អគ្គិសនី​យក​ផ្គត់ផ្គង់​នៅ​រដូវប្រាំង​នេះ ហើយក៏​សូម​ការយោគយល់ និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ជូ​យ​សន្សំសំចៃ​នូវ​ការប្រើប្រាស់​អគ្គិសនី​ផងដែរ​»​។​

​សូមជម្រាបថា ដើម្បី​ធានាបាន​នូវ​ការផ្គត់ផ្គង់​អគ្គិសនី​នោះ​អគ្គិសនី​កម្ពុជា បាន​ចុះហត្ថលេខា​ជាមួយ​អគ្គិសនី​ឡាវ​ទិញ​អគ្គិសនី ២០០​មេហ្កា​វ៉ាត់​បន្ថែម ពី​ឡាវ​នៅ​ដើមឆ្នាំ​២០២១ ដើម្បី​ដោះស្រាយ​តម្រូវការ ក្នុងស្រុក​ដែល​មាន​កំណើន​យ៉ាង​លឿន​បំផុត​។ វិធានការ​នេះ គឺ​សម្រាប់​ជាពិសេស ក្នុងពេល​កម្ពុជា​រង់ចាំ​ការបញ្ចប់​ការសាងសង់​រោងចក្រ​អគ្គិសនី ដើរ​ដោយ​ធ្យូង​ថ្ម​៧០០​មេហ្កា​វ៉ាត់ នៅ​ក្រុងព្រះសីហនុ​នៅ​ឆ្នាំ​២០២៤ និង​រោងចក្រ​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​២៤០​មេហ្កា​វ៉ាត់ ដែល​នឹង​ដាក់ឲ្យ​ដំណើរការ​ជា​បន្តបន្ទាប់ ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​នេះ​តទៅ​។​

​បច្ចុប្បន្ន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​កំពុង​ចរចា គម្រោង​វា​រី​អគ្គិសនី និង​គម្រោង​ខ្សែ​បញ្ជូន​ថ្មី​បន្ថែមទៀត ខណៈ​ដែល​អគ្គិសនី​កម្ពុជា​ផ្ទាល់ បាន​ចរចា​បង្កើន​ការបំពេញ​បន្ថែម​ពី​ប្រទេស​ថៃ និង​វៀតណាម​៕

 

m190317a3 m190317a5 m190317a1

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.