សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ឯកឧត្តម​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញ​ចុះ​ពិនិត្យ​ស្ពាន​ជ្រោយចង្វារ​និង​បើក​ដំណើរការ​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណីយ៏​ខ្មែរ​ខាងមុខ​

ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានបញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​៦ ខែ​មីនា  ឆ្នាំ​២០១៩ ការជួសជុល​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ជ្រោយចង្វារ​) សម្រេចបាន​៩៦% ហើយ ដោយ​គ្រោង​ដាក់ឲ្យ​ដំណើរការ​ឡើង​វិញ នៅ​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​។​

​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៩ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​វឌ្ឍនភាព នៃ​ការជួសជុល​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ជ្រោយចង្វារ​) ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ក្រសួង តំណាង​ក្រុមហ៊ុន​ជួសជុល​សាងសង់ និង​ក្រុមហ៊ុន​ត្រួតពិនិត្យ​លក្ខណ​បច្ចេកទេស​។​

​ក្រសួង​សាធារណការ​បានឲ្យដឹងថា ដោយសារ​ស្ពាន​នេះ​មាន​អាយុកាល​ដ៏​ចំណាស់ ហើយ​ស្របពេល​កំណើនសេដ្ឋកិច្ច និង​រំហូរ​ចរាច​រណ៍ កើនឡើង​ជា​លំដាប់ ស្ពាន​នេះ​តម្រូវឱ្យ​មាន​ការជួសជុល​ឡើងវិញ​ជា​បន្ទាន់ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ​៣០​លាន​ដុល្លារ​អាមេរិក ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧ និង​គម្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​។ គិត​រហូត​មកដល់ពេលនេះ ការងារ​ស្តារ និង​ជួសជុល​ស្ពាន​នេះ​ឡើងវិញ​សម្រេចបាន​៩៧% ហើយ និង​គ្រោង​បើក​ឱ្យ​ដំណើរការ​នៅ​មុន​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​។​

​ស្ពាន​នេះ​មាន​ប្រវែង​៩៧១​មែត្រ ទទឹង​១៣​ម៉ែត្រ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A​ក្នុង​ភូមិសាស្ត្រ​ទឹកដី រាជធានី​ភ្នំពេញ ត្រូវបាន​សាងសង់ និង​សម្ភោ​ធ​ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​១៩៦៣ ក្រោម​ហិរញ្ញប្បទាន​ឥត សំណង​របស់​ប្រទេស​ជប៉ុន​។​

​ស្ពាន​នេះ​ត្រូវ​បាន​ខូចខាត​ដោយ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​ត្រូវបាន​សាងសង់​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩២ ដោយ​ប្រទេស​ជប៉ុន ហើយ​ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ដោយ​ព្រះមហាវីរក្សត្រ សម្ដេច​ព្រះបាទ​ព្រះ​បរម​រតន​កោដ្ឋ នរោត្ដម សីហនុ ៕

 

changvar1

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.