សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

អភិបាលខេត្ត​កំពង់ស្ពឺ បាន​ជម្រុញ​ដល់​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​ត្រូវ​ត្រៀម​ឲ្យបាន​ជាស្រេច ក្នុង​ក្នុង​ការជួយ​សង្គ្រោះ​និង​ដោះស្រាយ​ទឹក​ជូន​ពលរដ្ឋ​ឲ្យទាន់ពេល​

​ខេត្ត​កំពង់ស្ពឺ ៖ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែ​ផល្គុន ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិត​សន្និបាត​បូក​សរុប​វាយតម្លៃ​សភាពការណ៍ លទ្ធផល​កិច្ចប្រតិបត្តិការ ឆ្នាំ​២០១៨ របស់​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ និង​ផ្សព្វផ្សាយ​ទិសដៅ​របស់​អគ្គស្នងការ​នគរបាលជាតិ និង​ក្រសួង​មហាផ្ទៃ​ឆ្នាំ​២០១៩ ។​

​បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍​សង្ខេប​រួចមក ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​នា​ពេលកន្លងមក ដែល​យើង​បាន​ខិតខំ​បំពេញ​ការងារ​ផ្សេងៗ ទាក់ទង​នឹង​សេវា​សាធារណៈ​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ ។​
​ជាមួយគ្នា​នោះ ឯកឧត្តម​អភិបាល បាន​ជម្រុញ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ ត្រូវតែ​ចូលរួម​អនុវត្ត នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ឲ្យបាន​ម៉ឺង​មាំ លើ​កិច្ច​ការងារ​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យបាន​ល្អ ត្រូវ​លុបបំបាត់​ភាព​អសកម្ម​នៅក្នុង​មូលដ្ឋាន​កុំឲ្យ​កើតមាន​ឡើង ដូចជា​៖ ល្បែងស៊ីសង ក្មេង​ទំនើង និង​ការ​ចរាចរណ៍​និង​ប្រើប្រាស់​គ្រឿងញៀន​ជាដើម ដែល​បញ្ហា​ទាំងនេះ សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​មាន​ការសហការ​គ្នា ពិសេស​ចុះ​មូលដ្ឋាន​ឲ្យបាន​ជាប្រចាំ ។​

​ឯកឧត្តម បាន​សង្គត់ធ្ងន់​ថា ៖ នៅ​ឆ្នាំ​២០១៩​នេះ ប្រទេស​កម្ពុជា​យើង អាច​ប្រឈម​ទៅ​នឹង​ការខ្វះ​ខាត់​ទឹក​សម្រាប់​ប្រើប្រាស់ ហើយ​កន្លង​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សារ​ច​ណែនាំ​ស្តីពី​ការថែរក្សា​ទឹក​ទុកស​ម្រាប់​ប្រើប្រាស់ ដោយ​មិន​អនុញ្ញាត​ឲ្យមាន​ការប​ង្ក​បង្កើត​ផល​ស្រូវប្រាំង​ជា​លើក​ទី​២​នោះទេ ដោយ​ត្រូវ​រក្សាទុក​ទឹក សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ អនុញ្ញាតឲ្យ​តែ​ដំណាំ​រួមផ្សំ​ក្រៅពី​ដំណាំ​ស្រូវ ។ ហើយ​គ្រប់​ស្ថាប័ន​ពាក់​ពាក់ព័ន្ធ​ត្រូវ​ត្រៀម​ឲ្យបាន​ជាស្រេច ដើម្បី​ជួយសង្គ្រោះ និង​ដោះស្រាយ​ទឹក​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា ។​

 

m190314a1 m190314a2 m190314a3 m190314a4 m190314a5 m190314a6 m190314a7 m190314a8

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.