សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

លោក ស្រេង សុខា ត្រូវ​បាន​អង្គភាព​ឆាំង​អំពើពុករលួយ ដាក់​ស៊ើបអង្កេត​ក្រោយ​ពី​ភ្ជាប់ពាក្យ​បង្ហាញ​ការដូរ​ជូន​ថ្លៃ​ទឹក​លុយ​១០​ម៉ុឺ​ន​ដុល្លារ​និង​ឡាន​ឡិច​ស៊ី​ស​៥៧០ មួយគ្រឿង​

ភ្នំពេញ​៖ អ្វីៗ​ពិតជា​មិន​ខុសពី​ការប៉ាន់ស្មាន​របស់​បង​ប្អូន​មហាជន​មែន ដោយ​ម្សិលមិញ​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​លិខិត​មួយច្បាប់ ដោយ​នឹង​បើក​ការស៊ើបអង្កេត ដូចគ្នា​ទៅ​នឹង​ករណី​លោក គីម រស្មី អតីត​មេ​ប៉េអឹម ខេត្ត​រតនគិរី ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្ស​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ក្រសួង​ការពារជាតិ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ករណី​លោក គីម រស្មី អតីត​មេ​ប៉េអឹម ខេត្ត​រតនគិរី ត្រូវបាន​សម្តេច​តេជោ បង្ហោះ​នៅលើ Facebook ថា​សម្តេច​បាន​ធ្វើការ​សម្រេច​ចិត្ត នូវ​អភិក្រម​ទី​៥ គឺ​ការវះកាត់ ប្រកប​ដោយ​ការឈឺចាប់​។ ស្នងការរង​ខេត្ត​កណ្តាល លោក ស្រេង សុខា ក្រោយ​ចាយប្រាក់​១០​ម៉ឺន​ដុល្លារ និង​ឡាន​ឡិច​ស៊ី​ស​៥៧០​មួយ​គ្រឿង​អោយ​ថ្លៃទឹកដោះ​គូ​ដណ្តឹង​។​

​ក្រោយ​ផ្ទុះ​ព័ត៌មាន​លោក​ស្នងការរង​ខេត្ត​កណ្តាល ឧត្តមសេនីត្រី ស្រេង សុខា ដែល​ទើបនឹង​ភ្ជាប់ពាក្យ​ជាមួយ​គូ​ដណ្តឹង​វ័យក្មេង​រូប​ស្រស់ មិន​បាន​ប៉ុន្មាន​ផង​ស្រាប់តែ​លោក អគ្គស្នងការ​រង​នគរបាលជាតិ គឺ​លោក ឆៃ ស៊ីណា​រិទ្ធ ព្រលះ​យ៉ាង​ចាស់ដៃ ព្រោះ​តែ​លោក​ស្នងការរង​រូបនេះ សម្ញែង​ទ្រព្យ​របស់​ខ្លួន​ខុសឆ្គង​ទៅ​នឹង​លក្ខន្តិកៈ​របស់​កងកម្លាំង​នគរបាលជាតិ​។ ករណី​លោក​ស្នងការរង​ខេត្តកណ្តាល​រូបនេះ ជូន​ថ្លៃ​បណ្តា​ការ​ដល់​គូ​ដណ្តឹង​ចំនួន ១០​ម៉ឺន​ដុល្លារ នៅ​ផ្សារ​អ្នក​លឿង ធ្វើអោយ​កក្រើក​ពេញ Facebook រហូត​អ្នកខ្លះ​និយាយថា វាសនា លោក ស្នងការរង​ខេត្តកណ្តាល​រូបនេះ មើល​ទៅ​មិន​ខុស​ឆ្ងាយ​ពី​អតីត​មេ​ប៉េអឹម​ខេត្តរតនគិរី​ឡើយ​៕

 

omyentien1 m190228a2 m190228a3 m190228a4a m190228a4b

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.