សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

លោក គីម ជុង​អ៊ុន បាន​ចាក​ចេញពីរ​រដ្ឋធានី​ក្រុង​ព្យុង​យ៉ាង​ឆ្ពោះទៅ​ប្រទេស​វៀតណាម ដែល​ជា​ជំនួប​លើក​ទី​ពីរ ដែល​ជា​ទី​ណាត់​ជួប​លោក​ដូណាល់​ត្រាំ​ប្រធានាធិបតី​អាមេរិក​

ព័ត៌មាន​បរទេស ៖ យោង​សារព័ត៌មាន​រុស្ស៊ី បានឲ្យដឹងថា លោក គីម ជុង​អ៊ុន ចាប់ផ្តើម​ចាកចេញ​ពី​ព្យុងយ៉ាង​តាម​រថភ្លើង​បាញ់​មិន​ធ្លុះ​មួយ​ខ្សែ​ឆ្ពោះទៅ​កាន់​ហាណូយ​ប្រទេស​វៀតណាម សម្រាប់​ជំនួប​កំពូល​នា​សប្តាហ៍​ក្រោយ​ជាមួយ លោក ត្រាំ​ប្រធានាធិបតី​អាមេរិក​។ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បានចាប់ផ្តើម​ការធ្វើដំណើ​រ​តាម​រថភ្លើង​របស់លោក ចេញ​ពី​រដ្ឋធានី​ព្យុងយ៉ាង​ហើយ ដែល​នឹង​កាត់​តាម​ប្រទេស​ចិន ដើម្បី​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម ជា​ទី​ដែល​លោក​ត្រូវ​បើក​កិច្ចប្រជុំ​កំពូល​ជា​លើក​ទី​ពីរ​ជា​មួយ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​។ នេះ​បើ​តាម​ប្រភព​ពី​អ្នកការទូត​កូរ៉េខាងជើង​ម្នាក់ ដកស្រង់​សម្តី​ដោយ​សារព័ត៌មាន​រុស្ស៊ី TASS នៅ​យប់​ថ្ងៃ​សៅរ៍ ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។​

​ព័ត៌មាន​នេះ​បាន​លេចឡើង​ស្របពេល​ដែល ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​វៀតណាម​នា​ថ្ងៃ​សៅរ៍ បាន​ចេញផ្សាយ​ថា លោក គីម នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅក្នុង​ប្រទេស​វៀតណាម​នា​ពេល​ឆាប់ៗ​នេះ ក្រោម​ការអញ្ជើញ​ពី​លោក Nguyen Phu Trong ដែលជា​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​និង​ជា​ប្រធានាធិបតី​វៀតណាម ដែល​វា​ជា​ទស្សនកិច្ច​ដាច់​ដោយឡែក​ផ្សេង ជា​កិច្ចប្រជុំ​កំពូល​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ​។​

​ប្រភព​ការទូត​កូរ៉េ​ខាងជើង​បាន​បង្ហើប​ឲ្យដឹងថា នា​វេលា​ម៉ោង​០៥៖០០​នាទី​ល្ងាច (​ម៉ោង​នៅ​ព្យុង​យ៉ាង​) លោក គីម ជុង​អ៊ុន បាន​ចាកចេញ​ពី​ព្យុង​យ៉ាង​ដើម្បី​ឆ្ពោះ​ទៅ​ហាណូយ តាមរយៈ​រថភ្លើង​បាញ់​មិន​ធ្លុះ​មួយ​ខ្សែ ហើយ​លោក​នឹង​ធ្វើដំណើរ​ក្នុង​រថភ្លើង​មួយ​ខ្សែ​នេះ​ដោយ​កាត់​តាម​ប្រទេស​ចិន​រហូតដល់​ប្រទេស​វៀតណាម​។ ចម្ងាយ​សរុប​រវាង​ទីក្រុង​ព្យុង​យ៉ាង​និង​ទីក្រុង​ហាណូយ គឺ​លើស​ពី​៤,៥០០​គីឡូម៉ែត្រ ដូច្នេះ​ការធ្វើដំណើរ​របស់​លោក គីម ត្រូ វ​គេ​រំពឹងថា​នឹង​ចំណាយ​ពេល​ជាង​៤៨​ម៉ោង បើ​គ្មាន​ការឈប់​នៅ​ចិន​។​សូមបញ្ជាក​ថា​៖ ជំនួប​កំពូល​លើក​ទី​ពីរ រវាង លោក គីម ជុង​អ៑ុន​និង ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់​ត្រាំ និង​ធ្វើ​ឡើង​នៅ ប្រទេស​វៀតណាម​រយៈពេល​ពីរ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ ទី​២៧​ដល់​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ​នេះ​៕

kimjungun201924

Filed in: អន្តរជាតិ

Recent Posts

Proudly designed by Theme Junkie.