សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សំណង់​ខុស​ច្បាប់​របស់​ឧកញ៉ា កុក អាន ដែល​រំលោភ​ដី​ស្ថានីយ៍​រថភ្លើង​មិនទាន់បាន​អនុវត្តន៍​តាម​អនុសាសន៍​សម្ដេច​តេជោ​សែន !

​ខេត្ត​បន្ទាយមានជ័យ​៖ សំណង់​ល្មើសច្បាប់ និង​រំលោភ​ដី​របស់​រដ្ឋ​នៅ​ស្ថានីយ៍​រថភ្លើង​ក្រុង​ប៉ោយ​ប៉ែត របស់​លោក​ឧកញ៉ា កុក អាន ត្រូវបាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្នើ​លោក​ផ្តល់​កិច្ច​សហការ​ដើម្បី​រុះរើ​សំណង់​ផ្សេងៗ​ចេញពី​បរិវេណ​ដី​ស្ថានីយ៍​រថភ្លើង ប៉ុន្តែ​ហាក់​គ្មាន​ប្រសិទ្ធភាព​សោះ​។​

​លោក​ឧកញ៉ា កុក អាន ម្ចាស់​ក្រុមហ៊ុន​កាស៊ីណូ អាន​កូ មិន​ព្រម​អនុវត្តន៍​តាម​អនុសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លិខិត​របស់​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នោះទេ​។​

​យោងតាម​លិខិត លេខ​១០០៨ សហវ​/​អដ​ផ ចុះ​ថ្ងៃ​ទី​១៤ ខែ​កុម្ភ​: ឆ្នាំ​២០១៩ របស់លោក ញាណ ឡេង អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណ​:​កម្មា​អិការ​អន្តរក្រសួង ដោះស្រាយ​ផលប៉ះពាល់ បាន​គោរព​ជម្រាបជូន​លោក​ឧកញ៉ា កុក អាន អគ្គនាយក​ក្រុមហ៊ុន​អាន​កូ ដោយ​ស្នើសុំ​ផ្តល់​កិច្ច​សហការ​រុះរើ​សំណង់​ផ្សេងៗ​ចេញពី​បរិវេណ​ដី​ស្ថានីយ៍​រថភ្លើង​ប៉ោយ​ប៉ែត ស្រប​តាម​ការសម្រេចរ​បស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​លិខិត​ខាងលើ បាន​រៀបរាប់​ថា «​ផ្អែក​តាម​ចំណារ​សម្រេច​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ត​ជោ ហ៊ុន សែន ចុះ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ គណៈកម្មការ​អន្តរក្រសួង​ដោះស្រាយ​ផលប៉ះពាល់ ស្នើ​សុំ​លោក​ឧកញ៉ា កុក អាន ចាត់ចែង​រុះរើ​សំណង់​ផ្សេងៗ​ចេញពី​បរិវេណ​ដី​ស្ថានីយ៍​រថភ្លើង​ក្រុង​ប៉ោយប៉ែត ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រៀបចំ​សាងសង់​ជា​កន្លែង​ចំណតរថយន្ត ,​កន្លែង​ដាក់​ទូរ​កុងតឺន៍រ​ផ្ទេរទំនិញ និង​សួនច្បារ​បាន​តាម​ផែនការ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ទីតាំង​ស្ថានីយ៍​នេះ​ជា​ស្ថានីយ៍​អន្តរជាតិ​»​។​

​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែត បាន​បង្ហើប​ប្រាប់ នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​ថា «​ទោះបី​មាន​ចំណារ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លិខិត​ពី​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី​ព្រមទាំង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​យ៉ាណាក្តី​លោក​ឧកញ៉ា កុក អាន មិន​អនុវត្តន៍​តាម​ឡើយ​»៕

 

m190223a1 m190223a2 m190223a3

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.