សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

​ឈ្មួញ​ដឹក​ទំនិញ​ចូល​កំពង់ផែ​ទំនប់រលក ត្អូញត្អែថា លោក​ណុប​សំអាន​និង​លោក​កែវ អង្កាម​ ​ឲ្យ​បង់លុយ​តាមតែអំពើចិត្ត​!

ខេត្ត​ព្រះសីហនុ ៖ ទំនិញ​គេច​ពន្ធ​ជាច្រើន​ប្រភេទ​ត្រូវបាន​គេ​ទទួលស្គាល់​ថា បាន​ឡើង​តាម​ទូក​ពី​ប្រទេស​ថៃ​មក ចូល​ចត​នៅ​ផែ​ទំនប់រលក ខេត្ត​ព្រះសីហនុ និង​មាន​ទំនិញ​មួយចំនួន​ទៀត​បង់ពន្ធ​នាំ​ចូល​ដែរ ប៉ុន្តែ​បង់ពន្ធ​មិន​គ្រប់ និង​ក្លែងភេទ​ទំនិញ​ពី​ទំនិញ​បង់ពន្ធ​នាំចូល​ខ្ពស់ មក​បង់​ពន្ធ​ជា​ទំនិញ​បង់ពន្ធ​នាំចូល​ទាប ហើយ​មិន​គ្រប់ ចំនួន​ទៀត​ផង ។​

​យោង​ប្រភព​ឲ្យដឹងថា អំពើ​រត់ពន្ធ​ទំនិញ​ទាំងនេះ បង្កើតឡើង​ដោយ​លោក ណុប សំអាន ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ទំនប់ រលក សហការ​ជាមួយ​លោក កែវ អង្កា​ម គយ​ចល័ត​ប្រចាំការ​នៅ​ផែ​ទំនប់រលក ជា​មេខ្លោង​បើកភ្លើង​ខៀវ​ឲ្យ ទំនិញគេចពន្ធ​ហូរ​ចូល ជាមួយ​និង​ទង្វើ​ដ៏​មិន​គម្បី​តាមរយៈ​ការគាបសង្កត់​ឈ្មួញ​ឲ្យ​បង់លុយ​តាម​អំពើ​ចិត្ត សុទ្ធតែ ជា​ចំណូល​នៃ​ប្រភព​សេដ្ឋកិច្ច​សម្រាប់​បុគ្គល​មេ​គយ​ទាំង​២​រូប បក្ខពួក ដោយ​គ្រាន់តែ​លោក ណុប សំអាន និង លោក កែវ អង្កា​ម អាច​ប្រមូល​ប្រភព​សេដ្ឋ​កិច្ឋ​ទាំងនេះ​យក​ទៅ​បំពេញ​តម្រូវកា​រ​ថ្នាក់លើ ។​

​ប្រភព​ដែល​បាន​បន្តថា ទាំង​លោក ណុប សំអាន ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ទំនប់ រលក និង លោក កែវ អង្កា​ម គយ​ចល័ត​ប្រចាំការ​នៅ​ផែ​ទំនប់​រលក​បាន​បង្ខំ​ឲ្យ​ឈ្មួញ​បង់ប្រាក់​ជា​ច្រើន​ដំណាក់កាល ទី​១-​មេ​គយ​ទាំង​២​រូប បាន​យក​លុយ​ពី​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ នៅ​លើ​ទូក ដែល​មក​ចត​នៅ​កំពង់ផែ ទី​២-​លោក កែវ អង្កា​ម ក្រុម​គយ​ចល័ត​បាន​គំរាម និង​តម្រូវ​ឲ្យ​គយ​ប្រចាំការ​នៅ​កំពង់​ផែ​ទំនប់រលក ត្រូវ​បង់លុយ មកឲ្យ​ខ្លួន ក្នុងនាម​គយ​ចល័ត និង​បង់លុយ​ឲ្យ​គយ​ចល័ត​សរុប​រួម ទី​៣-​លោក ណុប សំអាន និង លោក កែវ អង្កា​ម បាន​យក​លុយ​ពី​ម្ចាស់​ទំនិញ ដែល​ត្រូវ​លើក​ពី​ទូក​យកមក​ដាក់​លើ​គោក លើក​ដាក់​រថយន្ត​នោះ ទី​៤-​លោក កែវ អង្កា​ម និង លោក ណុប សំអាន បាន​យក​លុយ​ពី​ក្រុម​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ទាំងនោះ ។​

​ប្រភព​ឈ្មួញ​បញ្ជាក់ថា បើ​ជា​ទំនិញ​ធម្មតា លោក កែវ អង្កា​ម ផ្នែក​គយ​ចល័ត​បាន​យកលុយ ក្នុង​មួយ​រថយន្ត​១៥០ ដុល្លារ សម្រាប់​កញ្ចប់​រួម​គយ​ចល័ត និង ១០០​ដុល្លារ​ផ្សេងទៀត​សម្រាប់​បុគ្គល​ខ្លួន​ផ្ទាល់ ។ លោក កែវ អង្កា​ម ដែល​ត្រូវជា​ប្អូនបង្កើត​របស់លោក កែវ សុខ​ឃាង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស ។​

​មន្ត្រី​គយ​បាន​លួច​បង្ហើប​ថា លោក​កែវ អង្កា​ម ពុំ​បាន​ខ្លាចញញើត​អនុវត្តតាម​បទបញ្ជា​របស់​លោក កើត សុធា​រ៉ា ប្រធាន​គយ​ចល័ត​ទូទាំង​ប្រទេស និង​ជា​មេ​កើយ​របស់ខ្លួន​ទេ ដោយ​សំអាង​ថា ខ្លួន​ត្រូវបាន​លោក​បណ្ឌិត គុណ ញឹម និង ភរិយា ឲ្យមក​ឈរជើង​នៅ​កំពង់ផែ​ទំនប់រលក​នេះ ។ ដូច្នេះ​គាត់​មិន​ត្រូវការ​ស្តាប់​បញ្ជានរ​ណា​ក្រៅពី លោក​បណ្ឌិត គុណ ញឹម និង​ភរិយា​នោះឡើយ ។ ក្រៅពី​ឲ្យ​ឈ្មួញ​បង់ប្រាក់​ក្នុង​មួយ​រថយន្ត​១៥០​ដុល្លារ សម្រាប់ កញ្ចប់​រួម​គយ​ចល័ត និង​១០០​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​បុគ្គល​លោក កែវ អង្កាម​ផ្ទាល់ នៅ​មាន​ភាពមិនប្រក្រតី ប៉ះពាល់​អា​ម្មណ៍​ឈ្មួញ​រកស៊ី​បង់ពន្ធ​ស្រប​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ ។ ជាក់ស្តែង​ដូចជា​ករណី​ស្ករស​ជាដើម​…​ទោះជា មាន​ពន្ធ​នាំចូល​ក៏ដោយ ក៏​លោក កែវ អង្កា​ម បង្ខំ​បញ្ជា ជំរិត តម្រូវឲ្យ​បង់ព​ន្ធ ក្នុង​មួយ​រថយន្ត​ចំនួន​៣០​ដុល្លារ សម្រាប់​កញ្ចប់​រួម​គយ​ចល័ត និង​២០​ដុល្លារ​បន្ថែមទៀត សម្រាប់​បុគ្គល​ខ្លួន​គាត់ ហើយ​ក៏​ចាត់ទុកថា​ប្រាក់​ទាំងនេះ ត្រូវ​ចាត់ចែង​ឲ្យ​លោក​បណ្ឌិត គុណ ញឹម និង ភរិយា ។​

​ដោយឡែក​លោក ណុប សំអាន មិន​ត្រឹមតែ​ឲ្យ​មន្ត្រី​របស់​ខ្លួន​យក​លុយ​ពី​ទំនិញ​លើ​ទូក ចត​លើ​ផែ​នោះទេ យក លុយ​ពី​ម្ចាស់​អីវ៉ាន់ យក​លុយ​ពី​ឈ្មួញ​ដឹក​ទំនិញ ក្នុង​នោះ​បើ​ឈ្មួញ​ដឹក​ទំនិញ ទោះជា​រត់ការ​បង់​ឲ្យ​មន្ត្រី​របស់​គាត់ និង​រត់ការ​ឯកសារ​រួចរាល់​ក៏ដោយ ក៏​ត្រូវ​បង់​ក្បាល​រថយន្ត​ពេល​ទំនិញ​ដឹក​ចេញពី​កំពង់ផែ យ៉ាងតិច​ក្នុង​មួយ​រថ យន្ត​៣០០-៥០០​ដុល្លារ ។

​មន្ត្រី​បាន​លួច​បង្ហើប​ថា លោក ណុប សំអាន គាត់​ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុករលួយ គាប សង្កត់​ឈ្មួញ​តាម​អំពើ​ចិត្ត​បែបនេះ ដោយ​សំអាង​ថា រាល់​ទំនិញ​ដែល​ចូល​តាម​កំពង់​ផែ​ទំនប់រលក​ភាគច្រើន​គឺ គេចពន្ធ ។ ដូច្នេះ​គាត់​មានឱកាស គាបសង្កត់​ឈ្មួញ ក៏ដូចជា​ទុក​លទ្ធផល​ភាព​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ តាម​អំពើ​ចិត្ត​ផងដែរ​។​ពាក់​ពន្ធ័ការ​លើកឡើងរប​ស់​ឈ្មួញ​មានតែ​ឯកឧត្តម​អូន​ពន្ធ័មុន្នីរត្ន័​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថ​ដាក់​មន្ត្រី​អធិការកិច្ច​ស្រាវជ្រាវ​ជា​បន្ទាន់​ផង​ទាន​។​ជាពិសេស​ឯកឧត្តម​ឱម​យិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​ដាក់​ការ​សុើបអង្កេត​ស្រាវជ្រាវ​ចាប់​ជន​ប្រព្រឹត្ត​ពុករ​លួយ​យក​មក​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់​។​

​ពាក់​ពន្ធ័​ករណី​លើកឡើង​ខាងលើ​សារព័​ត៌​មាន​យើង​មិន​អាច​សុំ​ការបកស្រាយ​ពី​លោក​កែវ អង្កាម​គយ​ចល័ត​និង​លោក​ណុប​សំអាន​ប្រធាន​ការិយាលយ័​គយ​ទំនប់​រលក​បាន​នោះ​ទេ​ថ្ងៃ​ចេញ​ផ្សាយ​ដោយ​គ្មាន​លេខ​ទូរ​សព្ទ័​ទំនាក់ទំនង ។ យើងខ្ញុំ​រង់ចាំ​ទទួល​រាល់​ការសុំ​បកស្រាយ​ពី​ភាគី​ពាក់​ពន្ធ័​នៅ​ម៉ោង​ធ្វើការ ៕

 

m190221a3 m190221b9 m190221a1 m190221a2

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.