សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ចុះ​សួរសុខទុក្ខ សមាគម​តន្ដ្រី​សំនៀង ជនពិការ ចំនួន​១៣៥​គ្រួសារ នៅ​ខណ្ឌ​ព្រែក​ព្នៅ​

ភ្នំពេញ​៖ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ អញ្ជើញ​សំណេះសំណាល​សាកសួរ​សុខទុក្ខ សមាគម​តន្ដ្រី​សំនៀង ជនពិការ ចំនួន ១៣៥​គ្រួសារ នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិតជា​ប្រធាន​, សម្ដេច​តែងតែ​យកចិត្ដទុក្ខដាក់ និង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន ដោយ​ក្តី​មេត្តា ករុណា គិតគូរ និង​ផ្តល់​ក្តីសង្ឃឹម ជំនឿ​ចិត្ត​ដល់​ប្រជាជន​ទូទៅ ដែល​ជួប​ការលំបាក​ដោយ​គ្មាន​ការរើសអើង មិន​ប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ដោយ​ទីកន្លែង​ណា មាន​ទុក្ខ​លំបាក គឺ​មាន​កាកបាទក្រហម​កម្ពុជា​។​

​លើស​ពី​នោះ​ដើម្បី​ឆ្លើយតប នឹង​បញ្ហា​គ្រោះមហន្ដរាយ បញ្ហា​សុខភាព ក្នុង​សហគមន៍ ការលើកកម្ពស់​គោលការណ៍​គ្រឹះ តម្លៃ​មនុស្សធម៌ ការអភិវឌ្ឍ​ស្ថាប័ន និង​អភិវឌ្ឍ​ធនធានមនុស្ស កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ គង់ប្រថាប់​ជា ព្រះ​ប្រធានកិត្តិយស និង​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន បាន​ជំរុញ​គ្រប់​សកម្មភាព​ការងារ នៃ​វិស័យ​ស្នូល​ទាំង​៤ ឱ្យ​ប្រតិបត្តិការ ទៅ​ដោយ​រលូន និង​មាន​ប្រសិទ្ធភាព​ជូន​ប្រជាពលរដ្ឋ​។​

m190221b0 m190221b1 m190221b2 m190221b3 m190221b4 m190221b5 m190221b6 m190221b7

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.