ខេត្តបាត់ដំបង ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាលេខ ០១ ប.ប ចុះថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៦ចុះហត្ថលេខា ដោយសម្ដេចតេជោហ៊ុន សែន ផ្ទាល់ ក្នុងហេតុផលបញ្ចៀសការប៉ះពាល់ដល់ចំណូលពន្ធរដ្ឋនិងការប្រកួតប្រជែងពាណិជ្ជកម្មដែលជាតម្លាភាពលើការប្រមូលពន្ធយ៉ាងតម្លាភាពនោះ បែរជាកំពុងកើតមានភាពអសកម្មយ៉ាងពេញបន្ទុកក្នុងខេត្តបាត់ដំបងដែល មានឈ្មោះ យូ ហេង ជាប្រធានសាខាគយនិងរដ្ឋាករទើបតែមកកាន់តំណែងថ្មីៗនេះ។
បើយោងតាមលិខិតបទបញ្ជាលេខ០១ប.ប ខាងលើនោះបានបញ្ជាដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដី ឱ្យចូលរួមប្រតិបត្តិការបង្ក្រាបបទល្មើស និងសកម្មបំផុតក្នុងការបើកប្រតិបត្តិការបង្ក្រាប ដែលនឹងចែក ចេញ ជាពីរប្រភេទ គឺប្រភេទទី ០១ លំដាប់ថ្នាក់ជាតិ ដោយអន្តរក្រសួង ឯប្រភេទទី ០២ លំដាប់ថ្នាក់មធ្យម ត្រឹមថ្នាក់ខេត្តដែល មើលទៅដូចជាមិនធម្មតាទេ ។
ផ្ទុយទៅវិញមកទល់ពេលនេះគេកត់សម្គាល់ថាបទល្មើសគេចពន្ធកើតមានស្ទើតែគ្រប់ច្រកចេញចូលតាមតំបន់ព្រំដែន។
ពិសេសការរត់ពន្ធសាំងក្នុងខេត្តបាត់ដំបងនោះតែម្ដងដែលគេឃើញសកម្មភាពយ៉ាងគគ្រឹកគគ្រេង នាបច្ចុប្បន្ននៅតាមច្រកព្រំដែនប៉ែកខាងលិចប្រទេស ដែលមានបទល្មើសគេចពន្ធជាច្រើនលើសគេខណៈដែលគយខេត្តបាត់ដំបងកំពង់ប្រឹងស៊ីឡាកប្រឹងអួតថា ស្ថាប័នខ្លួនកំពង់តែប្រមូលពន្ធបានច្រើនយ៉ាងលើសលប់នោះបែរជាបែកធ្លាយក្រោមការអួតអាងរបស់ខ្លួននោះយ៉ាងស្ដែងទៅវិញ។
ជាក់ស្ដែងការរត់ពន្ធសាំង និង ហ្គាសតាមព្រំដែនប៉ែកខាងលិច គឺកំពុងកើតមានយ៉ាងគគ្រឹកគគ្រេងដែលខាងក្រុមអាជ្ញាធរក៏ទទួលស្គាល់ផងដែរថា៖មានករណីរត់ពន្ធនិងបទល្មើសទំនិញគេចពន្ធមិនធម្មតាបានកំពង់ធ្វើឱ្យបាត់ចំណូលពន្ធរដ្ឋរាប់សឹបលានដុល្លារក្នុងមួយខែៗទៅលើដៃក្រុមឈ្មួញ នឹង ដៃគយក្រោមការដឹកនាំរបស់លោកមេគយខេត្ត ខេត្តបាត់ដំបងនោះឯងតែម្ដង។
ទាំងនេះជាការដឹកនាំយ៉ាងវវិសមភាពរបស់លោកនាយគយ យូហេង មុខលុយជាមួយក្រុមឈ្មួញរកស៊ីទុច្ចរិតដែលរកស៊ីគេចពន្ធជាឈ្មួញស្និទ្ធនិងមេគយ យូ ហេង នោះ។
មិនតែប៉ុណ្ណោះលោក យូ ហេង ដែលជាប្រធានសាខាគយខេត្តបាត់ដំបងមោបាំងយ៉ាងងងឹតងងុលជាមួយក្រុមមេឈ្មួញពុករលួយនិងក៏មិនដែលខ្វល់ពីរិះគន់ថាប្រព្រឹត្តអំពើពុករលួយនោះឡើយ។
តាមការសង្កេតគេបានឃើញមន្ត្រីគយជាកូនចៅនាយគយ យូ ហេង ប្រចាំការតាមប៉ុស្តិ៍ គ្រប់ច្រកចេញចូលតាមព្រំដែនគឺមមាញឹកបំផុតតែការធ្វើមិនដឹងក្នុងការរកស៊ីរត់ពន្ធសាំង ហ្គាស និងទំនិញគេចពន្ធរបស់ពួកក្រុមឈ្មួញ តាមច្រកមួយចំនួន ដូចជាច្រកសំពៅលូន ឡែម កំរៀង ភ្នំព្រឹក ជាដើមនោះ តើបទល្មើសទាំងនេះអាចនឹងកើតមានដែរឬទេប្រសិនជាក្រុមគយដាក់វិធានការទប់ស្កាត់មិនពុករលួយនោះ។
ពាក់ព័ន្ធនឹងការ រកស៊ីរត់ពន្ធសាំង និងទំនិញផ្សេងៗបានប្រព្រឹត្តទៅដោយរលូន ហើយការរកស៊ីរបស់ពួកឈ្មួញទុច្ចរិតឃុបឃិតនិងមន្ត្រីគយបង់ពន្ធមិនគ្រប់ នោះ គេសង្ស័យថា មិនមែនលោក យូ ហេង មិនដឹងនោះទេ តែទំនងជាកន្ទេលធំបន្លំដេកតែម្តង តាមរយៈការធ្វើមិនដឹងមិនឮ និង មិនបង្ក្រាបតែម្តង ដោយ បើកភ្លើងខៀវឲ្យមន្ត្រីក្រោមឱវាទប្រព្រិត្តអំពើពុករលួយជាមួយក្រុមឈ្មួញងាយស្រួលអោយពួកនោះកើបយកលុយមកអោយខ្លួនទប់តំណែងក្រាញអំណាចនោះ។
ជាងនេះទៅទៀតមតិសាធារណៈបានលើកឡើងថា៖គេមិនរំពឹងថាស្ថាប័នគយដែលជាសាខាគយខេត្តបាត់ដំបងអាចរកចំណូលថវិការជាតិចូលរដ្ឋនឹងមានការយកចិត្តទុកដាក់ឲ្យបានខ្ពស់តាមផែនការរដ្ឋដាក់ចុះយ៉ាងមានតម្លាភាពនោះទេ។ហើយដើម្បីទប់ស្កាត់នូវបទល្មើសនានាអោយមានប្រសិទ្ធភាពនោះគួតែថ្នាក់លើគយលើកតំកើងស្មារតីបទបញ្ជាលេខ ០១.ប.ប ក៏ដូចជាការបង្កើនដាក់ការស៊ើបអង្កេតលើក្រុមគយក្នុងខេត្តនេះជាបន្ទាន់ផងដើម្បីបង្កើនការប្រមូលពន្ធឲ្យមានសមភាពក្នុងការប្រកួតប្រជែងធ្វើអាជីវកម្មជាការលើកទឹកចិត្តដល់វិនិយោគគិនសុច្ចរិតផងដែរ។
ដោយឡែកបញ្ហានេះដែរគួរតែឯកឧត្តមអគ្គនាយកដ្ឋានគយនិងអង្គភាពប្រឆាំងអំពើពុករលួយក្រោមការដឹកនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង មិនគួរនឹងមើលរម្លងពីសកម្មភាពរបស់មេគយ យូ ហេងនោះទេ។ករណីការលើកឡើងខាងលើសារព័ត៌មានយើងមិនអាចសុំការបកស្រាយពីលោក យូ ហេង ប្រធានសាខាគយនិងរដ្ឋាករខេត្តបាត់ដំបងបាននោះទេព្រោះគ្មានលេខទូរស័ព្ទ៕