សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​

ខេត្ត​កំពង់ឆ្នាំង ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ០៧​កើត ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី ១១ ខែ​កុម្ភះ ឆ្នាំ​២០១៩ នេះ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ធ្វើ​ពិធី ប្រកាស​ផ្ទេរ​ភារកិច្ច និង តែងតាំង​មុខតំណែង ស្នងការ  នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង​ឆ្នាំង ក្រោម​អធិបតីភាព​ឯកឧត្តម នាយ​ឧត្តម សេនី​យ៍ សន្តិ​បណ្ឌិត នេ​ត  សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល នៃ​គណៈ​ខេត្ត ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម​អគ្គស្នងការ​រង​នគរបាលជាតិ  ប្រតិភូ​អមដំណើរ លោក​ប្រធាន​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញា លោក​ឧត្តមសេនីយ៍​ស្នងការ​មកពី​ខេត្ត​ជាប់​ព្រំប្រទល់ មេបញ្ជាការ​សឹក​រង មេបញ្ជាការ​អាវុធហត្ថ  លោកនាយក​សាលា​នគរ​បាល​ភូមិភាគ​៦ លោក​-​លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត លោក​-​លោកស្រី​ស្នងកា​ររ​នាយការិយាល័យ លោក​អធិការ​នគរបាល​ក្រុង​-​ស្រុក​ចូលរួម សរុប​ចំនួន ២០៤​នាក់ ។​

​ក្នុង​ពិធី​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏​បាន​ឧបត្ថម្ភ​ម៉ូតូ​ចំនួន ១០​គ្រឿង ថវិកា​ជូន​ស្នងការដ្ឋាន​ចំនួន ៥.០០០.០០០​រៀល  ប្រតិបត្តិការ​សឹក​រង​ខេត្ត ៣.០០០.០០០​រៀល  អាវុធហត្ថ​ខេត្ត ៣.០០០.០០០​រៀល​,  អាវ​កម្លាំង​អន្តរាគមន៍ ៥០ អាវ​ចរាចរណ៍ ៥០ និង ដំបង​ចរាចរណ៍ ៥០  ។​

​ហើយ​នៅក្នុង​ឱកាស​នោះ​ផង​ដែរ​នាយ ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត​នេ​ត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ផ្ដាំផ្ញើ​ដល់​លោកស្នងការ​ខេត្ត​កំពង់ឆ្នាំង​ដែល​ទើប​ឡើង​តំណែង​ថ្មី​លោក​ឧត្តមសេនីយ៍ទោខូ​វ លី​សូម​លោក​យក​តួនាទី​និង​ភារៈកិច្ច​ដើម្បី​អនុវត្ត​និង​ការទប់ស្កាត់​បទល្មើស​គ្រប់យ៉ាង​រួម​និង​សហការ​ជាមួយ​ឯកឧត្តម​អភិបាល​ខេត្ត​ជា​គណៈ​មេបញ្ជាការ​ខេត្ត​ឲ្យបាន​ល្អ​ប្រសើរ​និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា​អាវុធហត្ថ ទាហាន​និង​មន្ត្រីរាជការ​ស៊ីវិល​ក្នុង​ការអភិវឌ្ឍន៍​គ្រប់​កិច្ចការ​ដែល​នៅក្នុង​មូលដ្ឋាន​របស់​យើង​ឲ្យបាន​ល្អ​ប្រសើរ ៕

m190212b1 m190212b2 m190212b3 m190212b4 m190212b4a m190212b5a m190212b5b m190212b7 m190212b8 m190212b9a

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.