សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ព្រះមហាក្សត្រ ឡាយ​ព្រះ​ហ​ស្ថ​លុបឈ្មោះ​លោក គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគីរី​ចេញពី​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ​

ខេត្ត​រតនគីរី ៖ លោក គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគីរី  អត្ថ​លេខ​០១៧៨៩៣ នាយទាហាន ថ្នាក់​ឧត្តមសេនីយ៍ នៃ​កងយោធពល​ខេមរភូមិន្ទ បន្ទាប់​ពី​បែកធ្លាយ​វីដេអូរ​លោក​បាន​ចែក​លុយ​ដល់​កូនៗ​ចំនួន​៥​នាក់​ម្នាក់ៗ​ទទួលបាន​សែក​១០​មុឺន​ដុល្លា​អាមេរិក​និង​ចែក​មុខជំនួញ​បន្ថែម​ដល់​កូនៗ​នៅក្នុង​ថ្ងៃ​ខួបកំណេីត​ភរិយា​របស់​គាត់​។​

​នៅ​ថ្ងៃ​ទី​០៩​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​ព្រះករុណា​ព្រះបាទ​ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចេញ​ព្រះរាជ ក្រឹត្យ​ត្រាស់​បង្គាប់​ឲ្យ​លុបឈ្មោះ​ឧត្តមសេនីយ៍ត្រី​គឹមរ​ស្មី​មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី​ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ​តាម​ការស្នើរ​សុំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ភ្ជាប់​ជាមួយ​នឹង​ព្រះរាជក្រឹត្យ​នេះ​ដែរ​សម្ដេច​តេជោ​ហ៊ុន​សែន​បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវ​ការដោយសរសេរ​ខ្លី​ថា​៖{​នេះ​គឺជា​វះកាត់​ប្រកបដោយ ការឈឺចាប់ ។ នេះ​ជា​អភិក្រម​ទី ៥ គឺ​ការវះកាត់ } ។​

​ក្នុងពេល​កាន់តំណែង​ជា​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី លោក គឹម រស្មី ល្បី​ឈ្មោះ​ខ្ចរ​ច្ចាយ​ខាង​ជំនួញ​ព្រៃឈើ ដោយមាន​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ពីរ​នាក់​ជា​អ្នក​ចេញ​មុខ​រត់ការ​គ្រប់​មន្ត្រី​ជំនាញ  គឺ​លោក ណុប ណាក់ និង​លោក ហ៊ូ​វ ជី​វៃ​។ ក្រៅពី​មាន​លុយ​យ៉ាង​មហាសាល លោក គឹម រស្មី ត្រូវបាន​គេ​ដឹងថា មាន​ដី​និង​ចំការ​រាប់ពាន់​ហិកតា​នៅ​ក្នង​ខេត្តរតនគិរី ពលរដ្ឋ​សំណូមពរ​ដល់​រដ្ឋាភិបាល​បើក​ការ ស៊ើប​អង្គេត លើ​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​លោក គឹម រស្មី ដើម្បី​បង្ហាញ​ជា​គម្រូ​នៃ​ការលុបបំបាត់​អំពើពុករលួយ​នៅ​កម្ពុជា​៕

m190210a1 m190210a2 m190210a3 m190210a4 m190210a5

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.