សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ក្រុមមន្ត្រី​ឧទ្យានុ​រក្សចំនួន​៦​នាក់ ត្រូវបាន​ខ្មាន់កាំភ្លើង​បើក​ការបាញ់ប្រហារ​មួយ​ប្រាវ បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ម្នាក់

ខេត្ត​មណ្ឌលគិរី​៖ ក្រុមមន្ត្រី​ឧទ្យានុ​រក្សចំនួន​៦​នាក់ ត្រូវបាន​ខ្មាន់កាំភ្លើង​បើក​ការ​ប្រហារ​យ៉ាង​សន្ធប់​មកលើ ខណៈ​ដែល​កម្លាំង​ចម្រុះ​ខាងលើ​កំពុង​ល្បាត​ព្រៃ និង​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​សង្ស័យ​ដឹក​សត្វព្រៃ​ខុស​ច្បាប់ ក៏​មាន​ការ​បាញ់ស្រោច​ម​កលើ​តែម្ដង ដោយ​បាន​ធ្វើឲ្យ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ម្នាក់​រងរបួស​ធ្ងន់ ។
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​អូរ​រ៉ូ​វេ ក្នុង​តំបន់​ត្រពាំង​កកោះ ស្ថិតក្នុង​ភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ។​

​លោក (​កែវ សុ​ភក៌​) ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បានឲ្យដឹងថា ករណី​នេះ​បាន​កើតឡើង គ្រា​ដែល​ក្រុមមន្ត្រី​ឧទ្យានុ​រក្សស​ហការ​ជាមួយ​កម្លាំងន​គ​របាល យោធា និង​មន្ត្រី​ការពារ​សត្វព្រៃ សរុប​មាន​គ្នា​មាន​គ្នា​៦​នាក់ បាន​ចេញ​ល្បាត​តាំងពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៩ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក លុះដល់​ចំណុច​អូរ​រ៉ូ​វេ ក៏​ប្រទះឃើញ​ជំរុំ​មួយ​កន្លែង ប៉ុន្តែ​មិនឃើញ​មាន​មនុស្ស​ស្នាក់​នៅ​ទេ ដោយ​មាន​ការសង្ស័យ​ក្រុម​មន្ត្រី​ជំនាញ​បាន​ពង្រាយ​គ្នា​ចាំ​ឃ្លាំមើល​ត្រង់​ទីតាំង​នោះ រហូតដល់​វេលា​ទៀបភ្លឺ​ថ្ងៃទី​២៩ ស្រាប់តែ​ឃើញ​ម៉ូតូ​១​គ្រឿង​ជិះ​សំដៅ​មក​ជំរុំ​មួយ​នេះ និង​ដឹក​ប៉ាវ​មួយ ដែល​សង្ស័យ​មាន​លាក់​ទុក​សត្វព្រៃ​ក្នុង​នោះ ឃើញ​ដូច្នោះ​ក្រុមមន្ត្រី​បាន​ចេញមក​ឃាត់​ម៉ូតូ​ខាងលើ ប៉ុន្តែ​មិន​ទាន់​បាន​ឃាត់​ផង ក៏​មាន​ស្នូកាំភ្លើង​បាញ់ស្រោច​ពី​លើ​មាត់ច្រាំង​អូរ​រ៉ូ​វេ សន្ធប់​មក​ក្រុម​មន្ត្រី​ឧទ្យានុ​រក្ស នឹង​មាន​ការបាញ់​តបត​គ្នា​មួយ​ប្រ៉ា​វ​បាន​បណ្ដាល​ឲ្យ​ឧទ្យានុ​រ​ក្ស​ម្នាក់​រងរបួស​ចំ​ភ្លៅ​ធ្លាយ​មក​គូទ ។​

​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បន្តថា ក្រោយ​បាញ់​តទល់​គ្នា​មួយ​ប្រ៉ា​វ​រួចមក ក្រុម​ខ្មាំន់កាំភ្លើង​និង​កម្លាំង​ចម្រុះ​បាន​ដកថយ​រៀងខ្លួន និង​បាន​ជម្លៀស​មន្ត្រី​ដែល​រងរបួស​មក​ទីតាំង​ផ្សេង ប៉ុន្តែ​រំលង​បន្តិច​ប្រហែល​ម៉ោង​៥​ទៀប​ភ្លឺ ខ្មាន់កាំភ្លើង​ទាំងនោះ​បាន​លប​មក​ជំរុំ​របស់​មន្ត្រី​ជំនាញ​ស្នាក់​នៅ​ម្ដងទៀត និង​បាន​បាញ់រះ​មកលើ​ម៉ូតូ​០១​គ្រឿង​បណ្ដាលឲ្យ​រង​ការខូច​ខាត ប៉ុន្តែ​មិន​ធ្វើឲ្យ​ក្រុម​មន្ត្រី​ឧទ្យានុ​រក្សរ​ងរ​បួស​ថែម​ទៀត​នោះ​ទេ​នៅក្នុង​ហេតុការណ៍​បាញ់​លើ​ក​ទី​២​នេះ ។​

​លោក កែវ សុ​ភក៌ បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ (​ចេង ចាន់​ធី​)​ជា​មន្ត្រី​ឧទ្យានុ​ក្ស​ប្រចាំ​ដែនជម្រកសត្វព្រៃ​ស្រែពក​ហើយ​មកទល់ពេលនេះ មន្ត្រី​ដែល​រងរបួស​បាន​រួចផុតជីវិត​ហើយ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាលម៉ែ​ត្រ​រាជធានី​ភ្នំពេញ ។ លោក ឧត្តមសេនីយ៍ទោ (​ឡោ សុខា​) ស្នងការ​នគរបាល​ខេត្ត មណ្ឌលគិរី បាន​ប្រាប់​អោយដឹងថា ករណី​នេះ​លោក​បាន​និង​បញ្ជា​កម្លាំង​ជាច្រើន​នាក់ អោយ ទៅ​តំបន់​ខាងលើ ដើម្បី​ស្រាវជ្រាវ​តាម​ចាប់​ជនល្មើស​ទាំង​នោះ យក​មក​ផ្តន្ទាទោស​តាមច្បាប់ ឱ្យខាងតែបាន ៕

m190130a1 m190130a2 m190130a3 m190130a4 m190130a5

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.